
បើកការដ្ឋានសាងសង់គម្រោងបំបែកខ្យល់ទ្រង់ទ្រាយធំ ទុនវិនិយោគ ១០លានដុល្លារ
ឯកឧត្តមបណ្ឌិតអភិបាលខេត្ត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងបំបែកខ្យល់ទ្រង់ទ្រាយធំ ទុនវិនិយោគ ១០លានដុល្លារ របស់ក្រុមហ៊ុន ជីនឌីង អ៊ែរលីគ្វីហ្វេកសិន ក្នុងខេត្តកំពង់ស្ពឺ

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងបំបែកខ្យល់ទ្រង់ទ្រាយធំ ទុនវិនិយោគ ១០លានដុល្លារ របស់ក្រុមហ៊ុន ជីនឌីង អ៊ែរលីគ្វីហ្វេកសិន ក្នុងខេត្តកំពង់ស្ពឺ













កំពង់ស្ពឺ÷ សម្រាប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារបានពិនិត្យឃើញថា កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ១៤.០៥ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។


កំពង់ស្ពឺ៖ដោយអនុវត្តតាមការចង្អុលបង្ហាញរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៦៧០ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថ ចុះត្រួតពិនិត្យសកម្មភាពចែកពាក្យសុំចូលបំពេញកាតព្វកិច្ចយោធាសម្រាប់ឆ្នាំ២០២៦ នៅតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកក្នុងខេត្តកំពង់ស្ពឺ។


កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ * បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ ១=០,៥០ ម៉ែត្រ *បើកទ្វារទឹករលាំងជ្រៃ បី ទ្វារកម្ពស់ ១=២,០០ ម៉ែត្រ;២=១,០០ ម៉ែត្រ


កំពង់ស្ពឺ៖ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំប្រតិភូថ្នាក់ដឹកនាំខេត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងពាំនាំនូវសារលិខិតរំលែកទុក្ខយ៉ាងក្រៀមក្រំ ព្រមទាំងថវិកាចូលបុណ្យ ជូនដល់គ្រួសារសពឧបាសក សាយ ស៊ីម ដែលត្រូវជាឪពុកបង្កើតរបស់ លោក សុីម រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។ ពិធីគោរពវិញ្ញាណក្ខន្ធនេះ ត្រូវបានរៀបចំឡើងនៅផ្ទះនៃសព ដែលស្ថិតនៅក្នុងភូមិស្វាយក្រវ៉ាន់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
