
ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង និងគណៈកម្មាធិការគណបក្សឃុំដំណាក់រាំង បានចុះសកម្មភាពនៅមូលដ្ឋានឃុំ
កំពង់ស្ពឺ÷ កាលពីថ្ងៃសៅរ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែកក្កដា និងលើកទិសដៅបន្ដ របស់គណៈកម្មាធិការគណបក្សស្រុកសាមគ្គីមុនីជ័យ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត អ៊ុក កោសា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ដ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ។ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា របស់ឃុំដំណាក់រាំង ដែលបានការចូលរួមពី អនុប្រធានក្រុមការងារចុះជួយឃុំ គណៈកម្មាធិការគណបក្សឃុំ សាខាគណបក្សភូមិ និងសាខាគណបក្សចំណុះឃុំ សរុបចំនួន ៦៦នាក់។ ក្នុងនោះកិច្ចប្រជុំនោះដែរ ក្រុមការងារបានឧបត្ថម្ភថវិកាជូនដល់គណៈកម្មាធិការគណបក្សឃុំចំនួន ៩នាក់ ក្នុងម្នាក់ ២០ ០០០ រៀល សាខាគណបក្សភូមិ និងសាខាគណបក្សចំណុះឃុំចំនួន ៤៣នាក់ ក្នុងម្នាក់ ១០ ០០០ រៀល។ សរុបថវិកាចំនួន ៦១០ ០០០ រៀល។










