ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សន្តិសុខសង្គម
សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនក្រុមស្ម័គ្រចិត្តអភិរក្សសត្វព្រៃឃុំប្រាំបីមុម ស្រុកថ្ពង
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកស្រី ប៉ោក សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា រួមជាមួយសហការី បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ក្រុមការងារស្ម័គ្រចិត្តសហគមន៍អភិរក្សសត្វព្រៃឃុំប្រាំបីមុម ចំនួន ១៤នាក់ ដែលកំពុងជួបការខ្វះខាតស្បៀងអាហារ ស្ថិតនៅភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំពិនិត្យឆ្លងរបាយការណ៍ការងារប្រចាំត្រីមាសទី៣ និងកំណត់ទិសដៅអនុវត្តបន្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៦
កំពង់ស្ពឺ៖ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យឆ្លងរបាយការណ៍បូកសរុបសកម្មភាព និងលទ្ធផលការងារប្រចាំត្រីមាសទី៣ ព្រមទាំងពិភាក្សាលើកទិសដៅការងារបន្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត។


សន្តិសុខសង្គម
ពិធីចុះហត្ថលេខាលើ «កិច្ចសហប្រតិបត្តិការក្នុងការរុករក ការលើកគាស់ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីពិសេសសម័យសង្គ្រាមនៅកម្ពុជា អនុវត្តក្នុងរដូវប្រាំងឆ្នាំ ២០២៦-២០២៧»
កំពង់ស្ពឺ÷ នៅថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំពិធីចុះហត្ថលេខាលើ «កិច្ចសហប្រតិបត្តិការក្នុងការរុករក ការលើកគាស់ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីពិសេសសម័យសង្គ្រាមនៅកម្ពុជា អនុវត្តក្នុងរដូវប្រាំងឆ្នាំ ២០២៦-២០២៧» ក្រោមអធិបតីភាពឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត ឯកឧត្តម លេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងជាប្រធានគណៈកម្មាធិការឯកទេស ឬគណៈកម្មាធិការលេខ ៥១៥ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងមានការចូលរួមពីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងទាំងបី និងគណៈប្រតិភូ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។


សេចក្តីជូនដំណឹង
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦
* បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,២០ ម៉ែត្រ
*១~ស្ថានភាពទូទៅ៖*
-រលាំងជ្រៃថ្ងៃនេះ ៦,៨៧ ម/ថ្ងៃម្សិលមិញ ៦,៩២ ម (-០,០៥ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,១៣ ម
- ពាមឃ្លៃថ្ងៃនេះ=២,៦២ ម / ថ្ងៃម្សិលមិញ=២,៦៥ ម (-០,០៣ ម )
-តាសាល ថ្ងៃនេះ=១៥,៤៥ ម /ថ្ងៃម្សិលមិញ=១៥,៣១ ម (+០,១៤ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៣,៥៥ ម
៣~សីតុណ្ហភាព៖
(តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ)
-ថ្ងៃនេះ Max=៣៥,០°c / Min =២៧,០°c
ថ្ងៃម្សិលមិញMax=៣៥,០°c /Min=២៦.០°c
(ប្រភពមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ)


សេចក្តីជូនដំណឹង
កំពង់ស្ពឺមាន សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៣.៦២ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
ពណ៌ខៀវ៖គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តរតនគិរី ខេត្តសៀមរាប ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តស្វាយរៀង និង ខេត្តស្ទឹងត្រែង(ប្រភពមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ)


សកម្មភាពថ្នាក់ដឹកនាំ
នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ ដឹកនាំដោយឯកឧត្តម ហ៊ី សោភា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ» នៅសាលប្រជុំ វ៉ី សំណាង នៃរដ្ឋបាលខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីមន្ត្រីរាជការ និងអាជ្ញាធរដែនដីជាច្រើនរូប
កំពង់ស្ពឺ÷ សិក្ខាសាលានេះបានរំលេចថា រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រដែលបានបន្សាំបន្ស៊ីរវាង គុណតម្លៃប្រពៃណីខ្មែរ (ជាតិ សាសនា ព្រះមហាក្សត្រ) និង គុណតម្លៃទំនើប (ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ) ដើម្បីរក្សាស្ថិរភាព និងសុខដុមរមនាសង្គម។
សមិទ្ធផលសំខាន់ៗទាំង ៤ ក្នុងរយៈពេល ៣០ឆ្នាំរួមមាន៖របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ៖ ព្រះមហាក្សត្រជានិមិត្តរូបនៃឯកភាពជាតិ។
-លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស៖ ជាមូលដ្ឋានគ្រឹះនៃនយោបាយកម្ពុជា។
-ការពង្រឹងនីតិរដ្ឋ៖ តម្កល់រដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃប្រទេស។
-ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ៖ ការពារកម្មសិទ្ធិឯកជន និងជំរុញសមធម៌សង្គម។


សន្តិសុខសង្គម
កិច្ចប្រជុំពិភាក្សា និងបញ្ចប់វិវាទដីធ្លីជាង៤៥ឆ្នាំរវាងប្រជាពលរដ្ឋ ជាមួយនឹង អតីតសាលាហ្វឹកហ្វឺនបាញ់គ្រាប់ចម្រុះស្វ័យប្រវត្តិ ACO ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ រសៀលថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំ យឹម សុខុម, លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្ត បានដឹកនាំកិច្ចប្រជុំ “ពិភាក្សានិងបញ្ចប់វិវាទដីធ្លីរវាង ប្រជាពលរដ្ឋ ជាមួយអតីតសាលាហ្វឹកហ្វឺនបាញ់គ្រាប់ចម្រុះស្វ័យប្រវត្តិ ACO ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ” ដោយមានការចូលរួមពីតំណាងអង្គភាពបញ្ជាការដ្ឋានរថក្រោះអគ្គបញ្ជាការ សាលាហ្វឹកហ្វឺនកងកម្លាំង រក្សាសន្តិភាពពហុជាតិ តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរស្រុកភ្នំស្រួច ឃុំមហាសាំង ឃុំតាំងស្យា និងមេភូមិ និងតំណាងប្រជាពលរដ្ឋពាក់ព័ន្ធ។


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបរិច្ចាគថវិកាផ្ទាល់ខ្លួនមួយចំនួនក្នុងការឧបត្ថម្ភសម្រាប់ទិញក្តាមឈូសជួយទៅដល់គ្រួសារនៃសពដែលមានជីវភាពខ្វះខាត ជួបទុក្ខលំបាកក្នុងមូលដ្ឋានស្រុកជើងព្រៃ ខេត្តកំពង់ចាម(ក្ដាមឈូសទី ៤៣៥)...
កំពង់ស្ពឺ៖នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រធានគណ:កម្មការជួយគ្រួសារក្រីក្រនៅស្រុកជើងព្រៃ ជាតំណាងឲ្យ ឯកឧត្តមបណ្ឌិត មុឹង មករា បានចាត់ឲ្យក្រុមការងារជាតំណាងនាំយកនូវថវិការមួយចំនួនសម្រាប់ទិញក្តាមឈូស ទៅប្រគល់ជូនគ្រួសារសពដែលមានជីវភាពខ្វះខាត ជួបការលំបាកមួយគ្រួសារមានឈ្មោះ ហ៊ី ហុង ភេទស្រី អាយុ៧៧ឆ្នាំ ទទួលមរណភាពដោយជរាពាធ រស់នៅភូមិចាំនាង ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។


សេចក្តីជូនដំណឹង
កំពង់ស្ពឺមាន សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤.៦៤ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
ពណ៌ខៀវ៖គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តរតនគិរី ខេត្តសៀមរាប ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តស្វាយរៀង និង ខេត្តស្ទឹងត្រែង។


ពាណិជ្ជកម្ម
មោទនភាពផលិតផលកសិផលខ្មែរនៅលើឆាកអន្តរជាតិ៖ ការឆ្លុះបញ្ចាំងពីទិសដៅយុទ្ធសាស្ត្ររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់ខ្សែច្រវាក់ផលិតផលកសិ-កែច្នៃកម្ពុជា ...
ផ្អែកលើអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ និងទិសដៅយុទ្ធសាស្ត្ររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តជំរុញពិពិធកម្មទីផ្សារ លើកកម្ពស់សមត្ថភាពកែច្នៃក្នុងស្រុក និងពង្រឹងខ្សែច្រវាក់តម្លៃកសិ-ចំណីអាហារជាតិ ក្រសួងពាណិជ្ជកម្ម តាមរយៈការអនុវត្តផ្ទាល់របស់ក្រុមការងារជំរុញការនាំចេញ បាននិងកំពុងបោះជំហានយ៉ាងស្វាហាប់ជាមួយយុទ្ធនាការ «Made in Cambodia» ដើម្បីជំរុញការនាំចេញផលិតផលកសិ-កែច្នៃកម្ពុជាបន្តឈានចូលទីផ្សារកម្រិតខ្ពស់ និងផ្សារទំនើបខ្នាតយក្សលំដាប់ពិភពលោក។


សេចក្តីជូនដំណឹង
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦
* បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,៣០ ម៉ែត្រ
*១~ស្ថានភាពទូទៅ៖*
-រលាំងជ្រៃថ្ងៃនេះ ៦,៩២ ម/ថ្ងៃម្សិលមិញ ៦,៨០ ម (+០,១២ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,០៨ ម
- ពាមឃ្លៃថ្ងៃនេះ=២,៦៥ ម / ថ្ងៃម្សិលមិញ=២,៦៥ ម (-០,០០ ម )
-តាសាល ថ្ងៃនេះ=១៥,៣១ ម /ថ្ងៃម្សិលមិញ=១៥,៣៥ ម (-០,០៤ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៣,៦៩ ម
៣~សីតុណ្ហភាព៖
(តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ)
-ថ្ងៃនេះ Max=៣៥,០°c / Min =២៦,០°c
ថ្ងៃម្សិលមិញMax=៣៦,០°c /Min=២៧.០°c
៤~ ទឹកភ្លៀង៖
(ប្រភពមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ)


សិល្បៈនិងវប្បធម៌
ឯកឧត្តម ឈួរ សុបញ្ញា : ទស្សនៈនៃការសិក្សាស្តីពីការបូជាទៀនពីលើចុះក្រោម និងពីក្រោមឡើងលើ ក្នុងពិធីកម្មសាសនាលើបាយសីនិងគ្រឿងសក្ការៈបូជា
ក្នុងពិធីបុណ្យ និងពិធីកម្មតាមប្រពៃណីខ្មែរ ការអុជទៀន និងការបូជាទៀនលើបាយសី ឬគ្រឿងសក្ការៈ គឺជាផ្នែកមួយដែលមានអត្ថន័យទាក់ទងនឹងជំនឿ ប្រពៃណី ការគោរពបូជា និងការបង្ហាញនូវសេចក្តីជ្រះថ្លារបស់អ្នកប្រតិបត្តិ។ ទោះជាយ៉ាងណា លំអាននៃការអុជទៀនថា តើគួរបូជាពីលើចុះក្រោម ឬពីក្រោមឡើងលើ នៅតែជាប្រធានបទដែលមានការអនុវត្តខុសៗគ្នានៅតាមទីកន្លែង និងតាមពិធីមួយចំនួន។


សន្តិសុខសង្គម
ក្រុមការងារ ឯកឧត្តមបណ្ឌិត ហេង សុខគង់ បាននាំយកថ្នាំពេទ្យ ជាអំណោយរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យចុះតាមខ្នងផ្ទះ ក្នុងភូមិឈូករ័ត្ន ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ក្រុមការងារចុះមូលដ្ឋានឃុំភក្ដី “ភូមិ ឈូករ័ត្ន ’’នាព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារចុះមូលដ្ឋានឃុំភក្ដី ស្រុកបសេដ្ឋ ដឹកនាំដោយ លោក សែ សារឿន អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំភក្តី , និងក្រុមការងារគ្រូពេទ្យគណបក្សប្រជាជនកម្ពុជាឃុំភក្ដី តំណាង ឯកឧត្តម លី ចាន់សុភក្ដី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំភក្ដី រួមជាមួយគណៈអចិន្ត្រៃគណបក្សឃុំ សាខាបក្សភូមិ (សរុបចំនួន ៨នាក់ ស្រី ចំនួន ២នាក់ ) បានចុះពិនិត្យព្យាបាលជំងឺ និងផ្ដល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ដោយឥតគិតថ្លៃ បានចំនួន ២៦ខ្នងផ្ទះសរុប ចំនួន ១០៤ នាក់ ស្រី ចំនួន ៦៨នាក់ ។

