ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

ទេសចរណ៍
ខេត្តកំពង់ស្ពឺទាក់ទាញភ្ញៀវទេសចរជាង ២ម៉ឺន ៥ពាន់នាក់ ក្នុងរយៈពេល១សប្តាហ៍កន្លងទៅនេះ
ក្នុងរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ទឹកដីខេត្តកំពង់ស្ពឺទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុប ២៥,០០០នាក់ ដែលបានអញ្ជើញមកលេងកម្សាន្តតាមរមណីយដ្ឋាន និងសហគមន៍ទេសចរណ៍នានា។
លទ្ធផលលម្អិតនៃភ្ញៀវទេសចររួមមាន៖
• ភ្ញៀវស្នាក់នៅ ២,៣៥០នាក់
• ភ្ញៀវ និងប្រជាពលរដ្ឋដើរកម្សាន្តវិលល្ងាច ២២,៣៨០នាក់
• ភ្ញៀវទេសចរបរទេស ២៧០នាក់


ទេសចរណ៍
ចូលរួមបើកកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ៖ “កីឡាដើម្បីឯកភាពជាតិ”
ព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់គុណផលកីឡាជាតិ បង្កើនសមត្ថភាព និងបទពិសោធដល់កីឡាករ កីឡាការិនី និងមន្ត្រីជំនាញកីឡា ព្រមទាំងត្រៀមធនធានមនុស្ស និងសមត្ថភាពរៀបចំការប្រកួតតាមស្តង់ដាអន្តរជាតិ។ ព្រឹត្តិការណ៍នេះមាន ៤២ ប្រភេទកីឡា ស្មើនឹង ៣០៤ វិញ្ញាសា ក្នុងនោះ កីឡាជាតិមាន ៣២ ប្រភេទ ស្មើនឹង ២៥៨ វិញ្ញាសា និងកីឡាជាតិជនពិការមាន ១០ ប្រភេទ ស្មើនឹង ៤៦ វិញ្ញាសា ដោយមានប្រតិភូកីឡាសរុប ៤.៦៨០ នាក់ មកពីរាជធានី-ខេត្តទាំង ២៥ និងក្រសួង ចំនួន៣ បានចូលរួមផងដែរ។


ទេសចរណ៍
ស្វែងយល់ពី «ទឹកធ្លាក់ជ្រាវ»៖ ទឹកធ្លាក់ធម្មជាតិដ៏ទាក់ទាញនៅខេត្តកំពង់ស្ពឺ ដែលមិនគួររំលង!
កំពង់ស្ពឺ÷ បើនិយាយដល់ខេត្តកំពង់ស្ពឺ អ្នកទេសចរណ៍ ភាគច្រើនតែងតែនឹកឃើញដល់រមណីយដ្ឋានគីរីរម្យ ឬឧទ្យានជាតិផ្សេងៗ ប៉ុន្តែពេលនេះ មានតំបន់ទេសចរណ៍ធម្មជាតិថ្មី និងគួរឱ្យចាប់អារម្មណ៍មួយទៀតហើយ គឺ «ទឹកធ្លាក់ជ្រាវ» ដែលលាក់ខ្លួន នៅចង្កេះភ្នំ មានទេសភាព ដ៏ស្រស់បំព្រង។


ទេសចរណ៍
ខេត្តកំពង់ស្ពឺ ទទួលបានភ្ញៀវទេសចរជាង ៤,៦ម៉ឺននាក់ មកលម្ហែកម្សាន្ត និងស្នាក់នៅ (ចំណងជើងទាក់ទាញ)
កំពង់ស្ពឺ៖ យោងតាមរបាយការណ៍បូកសរុបស្តីពីស្ថានភាពទេសចរណ៍ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានអញ្ជើញមកទស្សនា លម្ហែកម្សាន្ត និងស្នាក់នៅតាមបណ្តារមណីយដ្ឋាន និងសហគមន៍ទេសចរណ៍នានាទូទាំងខេត្ត។


ទេសចរណ៍
វិធីរត់ប្រណាំងផ្លូវព្រៃគីរីរម្យ Kirirom trail Run ស្ថិតនៅក្នុងបរិវេណ ឧទ្យានជាតិ ព្រះសុរាម្រិត-កុសមៈ (គីរីរម្យ)
(👮)កំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅវេលាម៉ោង៦និង៣០នាទីព្រឹក នាថ្ងៃអាទិត្យ ៦រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ កំលាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ផ្នែកសន្តិសុខ ផ្នែកសណ្ដាប់ធ្នាប់ ផ្នែកយុត្តិធម៌ ផ្នែកអន្ដោប្រវេសន៍ និងផ្នែកផ្សេងទៀតព្រមទាំងកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ បានសហការជាមួយកំលាំងឧទ្យានុរក្ស បរិស្ថានប្រចាំការនៅលើភ្នំគីរីរម្យ ក្នុងការ ការពារសន្តិសុខជូនក្នុងកម្មវិធីរត់ប្រណាំងផ្លូវព្រៃគីរីរម្យ Kirirom trail Run ស្ថិតនៅក្នុងបរិវេណ ឧទ្យានជាតិ ព្រះសុរាម្រិត-កុសមៈ (គីរីរម្យ) ក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលរៀបចំដោយ cambodain running club ។


ទេសចរណ៍
កិច្ចប្រជុំពិភាក្សា និងរៀបចំផែនការត្រៀមរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត ឆ្នាំ២០២៦ និងព្រឹត្តិការណ៍ «បុណ្យភ្នំ» ក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គីរីរម្យ»
ខេត្តកំពង់ស្ពឺ៖ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ លោក ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការត្រៀមរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត ឆ្នាំ២០២៦ និងព្រឹត្តិការណ៍ «បុណ្យភ្នំ» ក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គីរីរម្យ» ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអបអរសាទរពិធីបុណ្យប្រពៃណីជាតិ។


ទេសចរណ៍
ភ្ញៀវទេសចរជនបរទេស លើនាវា សរុបចំនួន ២០០នាក់ (ស្រី១១៦) មកពី ១៥សញ្ជាតិ
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានផ្ដល់ទិដ្ឋាការប្រភេទទេសចរណ៍ T ជូនភ្ញៀវទេសចរជនបរទេស លើនាវា សរុបចំនួន ២០០នាក់ (ស្រី១១៦) មកពី ១៥សញ្ជាតិ។ បច្ចុប្បន្ន នេះភ្ញៀវទេសចរណ៍ទាំងអស់ បានចុះចេញពីនាវា និងកំពុងសម្រាកនៅក្នុងខេត្តព្រះសីហនុ។ ដោយឡែក នាវាក៏មានផ្ទុកនាវិក សរុបចំនួន ១៥៦នាក់ (ស្រី ១២នាក់) មកពី ១៦សញ្ជាតិ៕
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Sar Sokha
🌐Join Telegram
🌐YouTube
🌐TikTok
#សសុខា #SarSokha #កម្ពុជា #Cambodia


ទេសចរណ៍
ខេត្តកំពង់ស្ពឺ ទទួលបានភ្ញៀវទេសចរជិត ៤ម៉ឺននាក់
ខេត្តកំពង់ស្ពឺ៖ យោងតាមទិន្នន័យទទួលបាននៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា រយៈពេលចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍នានា ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត និងស្នាក់នៅយ៉ាងច្រើនកុះករ។


ទេសចរណ៍
ខេត្តកំពង់ស្ពឺទាក់ទាញភ្ញៀវទេសចរជាង ៦ម៉ឺននាក់ មកលេងកម្សាន្តយ៉ាងកុះករក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ!
ខេត្តកំពង់ស្ពឺ ៖ យោងតាមរបាយការណ៍ស្ដីពីស្ថានភាពទេសចរណ៍នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ បានបង្ហាញឱ្យដឹងថា ខេត្តកំពង់ស្ពឺទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ៦៣,២១០នាក់ មកលេងកម្សាន្តតាមបណ្ដារមណីយដ្ឋាន និងសហគមន៍ទេសចរណ៍នានា។


ទេសចរណ៍
ខេត្តកំពង់ស្ពឺបានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ
ខេត្តកំពង់ស្ពឺ៖ ថ្ងៃអង្គារ ២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តកំពង់ស្ពឺបានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ដែលបានអញ្ជើញមកទស្សនាកម្សាន្តតាមបណ្តារមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងស្នាក់នៅក្នុងភូមិសាស្ត្រខេត្ត។


ទេសចរណ៍
ក្រសួងទេសចរណ៍ ផ្សព្វផ្សាយគោលនយោបាយស្តីពីពិការភាពក្នុងវិស័យទេសចរណ៍ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយបរិយាបន្ន
កំពង់ស្ពឺ៖ ក្រសួងទេសចរណ៍ សហការជាមួយមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយស្តីពីពិការភាពក្នុងវិស័យទេសចរណ៍ ដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយបរិយាបន្ន និងផ្តល់ឱកាសស្មើៗគ្នាសម្រាប់ជនមានពិការភាព។


ទេសចរណ៍
🌿 សម្រស់ធម្មជាតិកំពង់ស្ពឺទាក់ទាញចិត្ត ភ្ញៀវទេសចរជិត ៥ម៉ឺននាក់ បានមកលេងកម្សាន្ត និងសម្រាកលំហែក្នុងសប្តាហ៍នេះ
ខេត្តកំពង់ស្ពឺ៖ ទឹកដីខេត្តកំពង់ស្ពឺ ដែលសម្បូរទៅដោយសក្តានុពលទេសចរណ៍ធម្មជាតិ ភ្នំ និងសហគមន៍អេកូទេសចរណ៍ដ៏ស្រស់ត្រកាល បន្តទាក់ទាញវត្តមានភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។


ទេសចរណ៍
ខេត្តកំពង់ស្ពឺទាក់ទាញភ្ញៀវទេសចរជាង ៥ម៉ឺននាក់ មកលេងកម្សាន្ត និងស្នាក់នៅ ក្នុងរយៈពេល១សប្តាហ៍កន្លងទៅ
ខេត្តកំពង់ស្ពឺ៖ យោងតាមរបាយការណ៍ស្តីពីស្ថានភាពទេសចរណ៍ បានបង្ហាញថា ត្រឹមរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ (ត្រូវនឹងថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក្ក ព.ស. ២៥៧០) ទឹកដីខេត្តកំពង់ស្ពឺទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ៥២,៩៤០នាក់ មកទស្សនាកម្សាន្តតាមបណ្តារមណីយដ្ឋាន និងសហគមន៍ទេសចរណ៍នានា។

