
ខេត្តកំពង់ស្ពឺទាក់ទាញភ្ញៀវទេសចរជាង ៥ម៉ឺននាក់ មកលេងកម្សាន្ត និងស្នាក់នៅ ក្នុងរយៈពេល១សប្តាហ៍កន្លងទៅ
ខេត្តកំពង់ស្ពឺ៖ យោងតាមរបាយការណ៍ស្តីពីស្ថានភាពទេសចរណ៍ បានបង្ហាញថា ត្រឹមរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ (ត្រូវនឹងថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក្ក ព.ស. ២៥៧០) ទឹកដីខេត្តកំពង់ស្ពឺទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ៥២,៩៤០នាក់ មកទស្សនាកម្សាន្តតាមបណ្តារមណីយដ្ឋាន និងសហគមន៍ទេសចរណ៍នានា។











