ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សន្តិសុខសង្គម
ក្រុមការងារគណបក្សប្រជាជនកម្ពុជា ឃុំដំណាក់រាំង ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខជាមួយគ្រួសារសពលោក អោប ពុធរី
ខេត្តកំពង់ស្ពឺ៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ខ្ញុំបានដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំដំណាក់រាំង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខជាមួយក្រុមគ្រួសារ លោក អោប ពុធរី ជាប្រជាពលរដ្ឋរស់នៅភូមិទំនប់បាក់ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ និងត្រូវជាចៅប្រសាររបស់ លោក មោគ ឌឹម មេឃុំដំណាក់រាំង។ លោក អោប ពុធរី បានទទួលមរណភាពកាលពី ថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២០:៤៦នាទីយប់ ក្នុងជន្មាយុ ៣៤ឆ្នាំ។


សន្តិសុខសង្គម
វគ្គបណ្តុះបណ្តាលស្តីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦»
លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍ថា÷ សិក្ខាសាលានេះ គឺមានគោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលនៅសាលប្រជុំលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ស្ពឺព្រឹកថ្ងៃទី 24 ខែកញ្ញា ឆ្នាំ 2026 ក្នុងនោះសិក្ខាកាម ដែលបានចូលរួមនឹងទទួលបាន


សន្តិសុខសង្គម
ខួបលើកទី៣៣ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» (២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៦)
កំពង់ស្ពឺ÷ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីគោរពរដ្ឋធម្មនុញ្ញ នៅសាលប្រជុំ «វ៉ី សំណាង» ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករ។


សន្តិសុខសង្គម
ការតាំងពិព័រណ៍រូបភាពក្នុងសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)
ភ្នំពេញ៖ ឯកឧត្តម ហ៊ឹម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិកក្រុមការងារអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ បានឱ្យដឹងថា ការរៀបចំពិព័រណ៍រូបភាពចំនួន ៥ផ្ទាំង ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ធ្វើឡើងដើម្បីបង្ហាញពីឆន្ទៈមោះមុត សកម្មភាពជាក់ស្តែង និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបោសសម្អាតបទល្មើសអនឡាញ ក៏ដូចជាស្តារកេរ្តិ៍ឈ្មោះជាតិឡើងវិញ។


សន្តិសុខសង្គម
ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី«ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
កំពង់ស្ពឺ÷ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងលោក ព្រំ គឹមធួន អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី«ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំ នៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ស្ពឺ ។


សន្តិសុខសង្គម
រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំង
WATCH VIDEO: រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ


សន្តិសុខសង្គម
ឯកឧត្តម ឈួរ សុបញ្ញា : ការរួមគ្នាគាំទ្រពុទ្ធិកសិក្សា គឺរួមចំណែកកសាងធនធានព្រះសង្ឃជំនាន់ក្រោយ និងថែរក្សាព្រះពុទ្ធសាសនាឱ្យបានគង់វង្ស
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានចូលរួមក្នុងពិធីប្រគេនជ័យលាភីសាមណសិស្ស ដែលបានប្រឡងជាប់ក្នុងការប្រឡងជ្រើសរើសសាមណសិស្សពូកែផ្នែក ភាសាបាលី-សំស្ក្រឹត ទូទាំងខេត្តកំពង់ស្ពឺ ក្រោមព្រះវត្តមាន ព្រះមុនីសត្ថាចារ្យកោសល្យ កែវ ចន្ថា មេគណខេត្តកំពង់ស្ពឺ គណមហានិកាយ នៅពុទ្ធិកអនុវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រុងច្បារមន។ ពិធីនេះមានការនិមន្តចូលរួមពី ព្រះមន្ត្រីសង្ឃខេត្ត ក្រុង ស្រុកទាំង៩ សរុបជាង ២៥០អង្គ ព្រមទាំងព្រះសង្ឃ និងអ្នកពាក់ព័ន្ធក្នុងវិស័យពុទ្ធិកសិក្សា។


សន្តិសុខសង្គម
កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ប្រចាំខែកញ្ញា ឆ្នាំ២០២៦ ថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦
កំពង់ស្ពឺ÷ កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ប្រចាំខែកញ្ញា ឆ្នាំ២០២៦ ថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ សាលប្រជុំនៃអគាររដ្ឋបាលខេត្តកំពង់ស្ពឺ។ ក្រោមអធិបតីភាព លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តកំពង់ស្ពឺ (តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត)។


សន្តិសុខសង្គម
កិច្ចប្រជុំប្រចាំត្រីមាសទី៣ អាណត្តិទី៤ នៃគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (ខេត្តកំពង់ស្ពឺ)
កំពង់ស្ពឺ÷ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅបន្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៦ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ អគាររដ្ឋបាលខេត្តកំពង់ស្ពឺសល់ប្រជុំ យឹម សុខុម ថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។ ក្រោមអធិបតីភាពលោកជំទាវ ចន យឿន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានអង្គប្រជុំ។


សន្តិសុខសង្គម
សកម្មភាពក្រុមការងារចុះជួយស្រុកគងពិសី បានប្រតិបត្តិប្រចាំថ្ងៃនៅក្នុងមូលដ្ឋានរបស់ខ្លួន
ស្រុកគងពិសីសូមគោរពជូនរបាយការណ៍សម្រាប់ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦
-ឯកឧត្ដម ម៉ែន មករា ប្រធានក្រុមការងារ រួមឯកឧត្តម លោក លោកស្រី ជាក្រុមការងារចុះមូលដ្ឋានភូមិចំការស្បូវ ឃុំព្រះនិព្វាន្ត លោក អោក សារិន អនុប្រធានគណបក្សឃុំ លោក ស៊ឹម នឿន សមាជិកអចិន្ត្រៃយ៍បក្សឃុំ ប្រធាន អនុប្រធានសាខាបក្សភូមិ ក្រុមការងារបក្សភូមិ បានប្រជុំជាមួយសមាជិកគណបក្សភូមិ និងលើកស្លាកគណបក្ស១ផ្ទាំង នៅតាមដងផ្លូវចូលភូមិចំការស្បូវ ឃុំព្រះនិព្វាន្ត។ ឯកឧត្តមប្រធានបានឧបត្ថម្ភថវិកា ដាក់លូបង្ហូររំដោះទឹកភូមិ ទទឹងផ្លូវភូមិ រៀបចំចាក់បេតុង និងលើកស្លាក អស់ថវិកាចំនួន ១,៥០០,០០០រៀល។


សន្តិសុខសង្គម
ការចុះសួរសុខទុក្ខ និងនាំយកប្រសាសន៍ផ្តាំផ្ញើរបស់ ឯកឧត្តម ហ៊ុន ម៉ានី ជូនដល់ លោក បាន បូរី ជំទប់ទី១
ខេត្តកំពង់ស្ពឺ៖ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ខ្ញុំបាទបានចុះសំណាក់សួរសុខទុក្ខដោយផ្ទាល់ដល់គេហដ្ឋានរបស់ លោក បាន បូរី ជំទប់ទី១ ដែលកំពុងសម្រាកព្យាបាលជំងឺ។


សន្តិសុខសង្គម
រដ្ឋបាលខេត្តកំពង់ស្ពឺ ចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រីលើកទី៤ (២០២៥-២០៣០)»
ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំ «កង ហ៊ាង» ជាន់ទី១ នៃអគាររដ្ឋបាលខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្តកំពង់ស្ពឺបានចូលរួមក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រីលើកទី៤ឆ្នាំ២០២៥-២០៣០» ឆ្លងកាត់តាមប្រព័ន្ធអនឡាញ Zoom។


សន្តិសុខសង្គម
គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកធ្យូង និងរថយន្តដឹកកម្មកររោងចក្រ បណ្តាលឱ្យកម្មករ ១២នាក់ របួសស្រាល
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៦:២០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តមួយបានកើតឡើងនៅលើផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ៣១-៣២ ត្រង់ចំណុចភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

