
សកម្មភាពក្រុមការងារចុះជួយស្រុកគងពិសី បានប្រតិបត្តិប្រចាំថ្ងៃនៅក្នុងមូលដ្ឋានរបស់ខ្លួន
ស្រុកគងពិសីសូមគោរពជូនរបាយការណ៍សម្រាប់ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ -ឯកឧត្ដម ម៉ែន មករា ប្រធានក្រុមការងារ រួមឯកឧត្តម លោក លោកស្រី ជាក្រុមការងារចុះមូលដ្ឋានភូមិចំការស្បូវ ឃុំព្រះនិព្វាន្ត លោក អោក សារិន អនុប្រធានគណបក្សឃុំ លោក ស៊ឹម នឿន សមាជិកអចិន្ត្រៃយ៍បក្សឃុំ ប្រធាន អនុប្រធានសាខាបក្សភូមិ ក្រុមការងារបក្សភូមិ បានប្រជុំជាមួយសមាជិកគណបក្សភូមិ និងលើកស្លាកគណបក្ស១ផ្ទាំង នៅតាមដងផ្លូវចូលភូមិចំការស្បូវ ឃុំព្រះនិព្វាន្ត។ ឯកឧត្តមប្រធានបានឧបត្ថម្ភថវិកា ដាក់លូបង្ហូររំដោះទឹកភូមិ ទទឹងផ្លូវភូមិ រៀបចំចាក់បេតុង និងលើកស្លាក អស់ថវិកាចំនួន ១,៥០០,០០០រៀល។









