
ក្រុមការងារគណបក្សប្រជាជនកម្ពុជា ឃុំដំណាក់រាំង ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខជាមួយគ្រួសារសពលោក អោប ពុធរី
ខេត្តកំពង់ស្ពឺ៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ខ្ញុំបានដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំដំណាក់រាំង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខជាមួយក្រុមគ្រួសារ លោក អោប ពុធរី ជាប្រជាពលរដ្ឋរស់នៅភូមិទំនប់បាក់ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ និងត្រូវជាចៅប្រសាររបស់ លោក មោគ ឌឹម មេឃុំដំណាក់រាំង។ លោក អោប ពុធរី បានទទួលមរណភាពកាលពី ថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២០:៤៦នាទីយប់ ក្នុងជន្មាយុ ៣៤ឆ្នាំ។









