
ការតាំងពិព័រណ៍រូបភាពក្នុងសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)
ភ្នំពេញ៖ ឯកឧត្តម ហ៊ឹម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិកក្រុមការងារអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ បានឱ្យដឹងថា ការរៀបចំពិព័រណ៍រូបភាពចំនួន ៥ផ្ទាំង ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ធ្វើឡើងដើម្បីបង្ហាញពីឆន្ទៈមោះមុត សកម្មភាពជាក់ស្តែង និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបោសសម្អាតបទល្មើសអនឡាញ ក៏ដូចជាស្តារកេរ្តិ៍ឈ្មោះជាតិឡើងវិញ។









