ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សន្តិសុខសង្គម
អាជ្ញាធរ និងសប្បុរសជនចូលរួមចុះជួយនិងដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋក្នុងស្រុកគងពិសី
កំពង់ស្ពឺ÷ រសៀលថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ -ឯកឧត្តម ប៉ាន់ វណ្ណី និងលោក ពេជ្រ ណុន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជង្រុក បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារកសាងសមាជិកបក្ស ជាមួយគណៈកម្មាធិការសាខាបក្សភូមិ នៅរោងបុណ្យភូមិក្រាំងឡង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឹ។


សន្តិសុខសង្គម
ពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន ៦៤១ ប័ណ្ណ នៅឃុំសែនដី ស្រុកសំរោងទង
កំពង់ស្ពឺ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នេះ អាជ្ញាធរខេត្តកំពង់ស្ពឺបានរៀបចំពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លី (ប្លង់ដី) ជូនដល់ប្រជាពលរដ្ឋចំនួន ៦៤១ ប័ណ្ណ ដែលអញ្ជើញមកពីភូមិចំនួន ៤ ក្នុងឃុំសែនដី ស្រុកសំរោងទង។ ពិធីនេះបានប្រព្រឹត្តទៅនៅវត្តស្រះស្រង់ ស្ថិតក្នុងឃុំសែនដី។


សន្តិសុខសង្គម
🙏កម្មវិធី «ប៉ាម៉ានី»🙏
កំពង់ស្ពឺ÷នៅថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ ក្រោមពាក្យស្លោក❤️ «ចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារ ប៉ាម៉ានី» ❤️ ឯកឧត្តមបណ្ឌិត ហេង សុខគង់ ដឹកនាំក្រុមការងារសម្របសម្រួលការងារវិស័យសុខាភិបាលខេត្តកំពង់ស្ពឺ នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ រួមជាមួយ លោកវេជ្ជបណ្ឌិត ហេង សុគីម អនុប្រធានការិយាលល័យសុខាភិបាលស្រុកប្រតិបត្តិភ្នំស្រួចតំណាងវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ លោកស្រី តាន់ គឹមរ៉ មន្ត្រីបម្រើការងារនៅមណ្ឌលសុខភាពត្រពាំងក្រឡឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានសម្រាលទារិកាដោយសុវត្ថិភាព កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ កំពុងសម្រាកលំហែមាតុភាព នៅគេហដ្ឋាន នៅបុរីពិភពថ្មី ផ្លូវជាតិលេខ៣ គម្រោង១ ផ្លូវលេខ៣ ផ្ទះលេខ១០០ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេៈ ខណ្ឌកំបូល រាជធានីភ្នំពេញ។


សន្តិសុខសង្គម
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានដាក់បទបញ្ជា ដល់កម្លាំងជំនាញ ព្រមទាំងកម្លាំងអាវុធហត្ថតាមបណ្តាក្រុង-ស្រុក បន្តបង្រ្កាបករណីក្មេងទំនើងឲ្យដូចភ្លៀងរលឹម ថ្មីៗនេះក្មេងទំនើងចំនួន០៣នាក់ ត្រូវបានកម្លាំងជំនាញធ្វើការបង្រ្កាប និងឃាត់ខ្លួនបានភ្លាមៗ ក្រោយទទួលបានការខលប្តឹងពីប្រជាពលរដ្ឋតាម (Hotline 1292 )
កំពង់ស្ពឺ៖ក្រោយទទួលបានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខ (Hotline 1292) លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានដាក់បទបញ្ជា ដល់កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះប្រតិបត្តិការភ្លាមៗ ដើម្បីធ្វើការបង្រ្កាប និងឃាត់ខ្លួននូវក្មេងទំនើងដែលកំពុងធ្វើសកម្មភាព បង្ហោះម៉ូតូ យ៉ាងអនាធិបតេយ្យ នៅតាមទីសាធារណៈ បង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ និងធ្វើឲ្យខូចធ្នាប់សាធារណៈ ជាពិសេសប៉ះពាល់ដល់សណ្តាប់សង្គម ដែលក្មេងទំនើងទាំងនោះធ្វើសកម្មភាពកាលពីវេលាម៉ោង ២៣:១០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ នៅចំណុចដីឡូតិ៍ខាងលិចពន្ធនាគារ ស្ថិតភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្មេងទំនើងដែលបានឃាត់ខ្លួនទាំងនោះរួមមានគ្នាចំនួន ០៣នាក់ ដែលជនសង្ស័យទី០១មានឈ្មោះ យឹម វុទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ ទី០៣ឈ្មោះ សាត បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ទី០៣ឈ្មោះ សឿន ចាន់រ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ។


សន្តិសុខសង្គម
សំណេះសំណាលជាមួយសាខាបក្សភូមិប៉ាលហាល ដោយអមដំណើរមាន ក្រុមការងារ បេក្ខភាពក្រុមប្រឹក្សាឃុំ និងសមាជិក សមាជិការ
កំពង់ស្ពឺ÷ ថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារចុះមូលដ្ឋានឃុំ ចាន់ សែន ដឹកនាំដោយ ឯកឧត្តម ទ្បុង ឆេង ជំនួយការ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារស្រុកសាមគ្គីមុនីជ័យ ជាប្រធានក្រុមការងារចុះមូលដ្ខានឃុំចាន់ សែន បានជួបសំណេះសំណាលជាមួយសាខាបក្សភូមិប៉ាលហាល ដោយអមដំណើរមាន ក្រុមការងារ បេក្ខភាពក្រុមប្រឹក្សាឃុំ និងសមាជិក សមាជិការសរុប ៥០ រូប ។


សន្តិសុខសង្គម
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តផ្តល់ផ្ទះថ្មី ៦ខ្នងបន្ថែមទៀត ដល់គ្រួសារវីរកងទ័ពពលី ក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា បានអញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៦ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់គ្រួសារវីរកងទ័ពដែលបានពលីក្នុងបុព្វហេតុជាតិ មាតុភូមិ ដែលកំពុងរស់នៅក្នុងស្រុកបសេដ្ឋ ស្រុកសំរោងទង ក្រុងឧដុង្គម៉ែជ័យ និងស្រុកថ្ពង នៃខេត្តកំពង់ស្ពឺ។ ក្នុងពិធីប្រគល់ផ្ទះនោះ ក៏មានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងប្រតិភូជាច្រើនរូបផងដែរ។


សន្តិសុខសង្គម
វិធានការក្តៅរបស់ក្រសួងបរិស្ថានក្នុងការទប់ស្កាត់សំណង់អនាធិបតេយ្យ និងដំណោះស្រាយករណី «សាលាដូង» នៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសមៈ
កំពង់ស្ពឺ÷ ឧទ្យានជាតិកុសមៈគិរីរម្យថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ វិធានការលើសំណង់ខុសច្បាប់
• ការហាមឃាត់៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ និងមន្ត្រីជំនាញ ចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរឹងចំពោះការទន្ទ្រានដី និងការសង់សំណង់/ផ្ទះលំហែថ្មីៗដោយខុសច្បាប់។


សន្តិសុខសង្គម
សកម្មភាពនានារបស់ដឹកនាំចុះជួយ ស្រុកគងពិសី៊ ថ្ងៃទី 19 ខែសីហា ឆ្នាំ ៊2026
កំពង់ស្ពឺ÷ លោកជំទាវ យូ សុះអាលីយា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធាណៈ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ដែលមានការចូលរួមពីប្រធានគណបក្សឃុំ ថ្នាក់ដឹកនាំឃុំ និងយុវជនឃុំ បានអញ្ជើញក្នុងកម្មធីពិធីសំសំណេះសំណាលដែលរៀបដោយក្រុមការងារ ប៉ាប៉ា ម៉ានី ដើម្បីកុមារកំពង់ស្ពឺ ព្រមទាំងមានការចូលរួពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃសាលាអនុវិទ្យាល័យ និងបឋមសិក្សា សរុបចំនួន ១,២២៣នាក់ ស្រី ៥៧៨នាក ក្នុងមូលដ្ឋានឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ ជូនលោក ជំទាវបណ្ឌិត ពេជ ចន្ទមន្នី ហ៊ុន ម៉ាណែត ក្នុងកម្មវិធីប្រគល់ផ្ទះជូនគ្រួសារវីរកងទព័ដែលបានពលីនៅសមរភូមិមុខ
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ជូនលោក ជំទាវបណ្ឌិត ពេជ ចន្ទមន្នី ហ៊ុន ម៉ាណែត ក្នុងកម្មវិធីប្រគល់ផ្ទះជូនគ្រួសារវីរកងទព័ដែលបានពលីនៅសមរភូមិមុខ។កិច្ចប្រជុំនេះដែរ រៀបចំនៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង,សេនាធិការរង,ប្រធាន-អនុប្រធានមន្ទីរ,នាយ-នាយរងការិយាល័យ, មេបញ្ជាការកងអនុសេនាធំ,មេបញ្ជាការក្រុង-ស្រុក ប្រធានស្នាក់ការ ព្រមទាំងនាយទាហាន នាយទាហានរង។


សន្តិសុខសង្គម
🙏កម្មវិធី “ ប៉ាម៉ានី “ 🙏
កំពង់ស្ពឺ÷នៅថ្ងៃទី១៧ ខែសីហាឆ្នាំ២០២៦ នេះក្រោមពាក្យស្លោកចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារ ❤️“ ប៉ាម៉ានី “❤️
ក្រុមការងារសម្របសម្រួលការងារវិស័យសុខា ភិបាលខេត្តកំពង់ស្ពឺរបស់ 🙏ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី 🙏និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម ផៃ ចាន់ដារ៉ា លោកវេជ្ជ. រ៉ិត ចំណាប់ តំណាង ឯកឧត្តមបណ្ឌិត ហេង សុខគង់ និងសហការី រួមជាមួយ លោក សក់ សំអុល អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិគងពិសី តំណាងលោកវេជ្ជ. ហុក គ្រី ប្រធានមន្ទីរសុខាភិបាល និងលោក ម៉ែន ពិសិដ្ឋ ប្រធានមណ្ឌលសុខភាពស្វាយចចឹប បានចុះសួរសុខទុក្ខ លោកស្រី សំ ច័ន្ទរី ជាមន្ត្រីបម្រើការងារនៅមណ្ឌលសុខភាពស្វាយចចឹប ដែលកំពុងសម្រាកលំហែមាតុភាពនៅគេហដ្ឋាន ភូមិក្រុមហ៊ុន ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។


សន្តិសុខសង្គម
🙏កម្មវិធី “ ប៉ាម៉ានី “ 🙏
កំពង់ស្ពឺ÷ នៅរសៀលថ្ងៃចន្ទ ទី១៧ ខែសីហាឆ្នាំ២០២៦ នេះក្រោមពាក្យស្លោក ចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារ ❤️“ ប៉ាម៉ានី “❤️
ក្រុមការងារសម្របសម្រួលការងារវិស័យសុខាភិបាលខេត្តកំពង់ស្ពឺរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោកវេជ្ជបណ្ឌិត វ៉េង ហេង និង លោកបណ្ឌិត ម៉េត ប៊ុនធឿន តំណាង ឯកឧត្តមបណ្ឌិត ហេង សុខគង់ រួមជាមួយ លោកវេជ្ជបណ្ឌិត ឡុង វិសិដ្ឋ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ តំណាងលោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាល និងសហការី បានចុះសួរសុខទុក្ខ លោកស្រី នាង អ៉ីលីង ជាមន្ត្រីបម្រើការងារនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកលំហែមាតុភាពនៅគេហដ្ឋាន ភូមិអង្គស្នួលឃុំពើកស្រុកអង្គស្នួលខេត្តកណ្តាល។


សន្តិសុខសង្គម
យុវជនម្នាក់ប្រើប្រាស់គ្រឿងញៀនលើសកម្រិត គ្រប់គ្រងខ្លួនឯងលែងបាន ហើយឈានទៅដល់បំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង ធ្វើការបង្រ្កាប និងឃាត់ខ្លួនភ្លាមៗ ក្រោយទទួលបានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខអន្តរាគមន៍ Hotline 1292 ......
កំពង់ស្ពឺ៖ ដោយអនុវត្តយ៉ាងមុឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ជាពិសេសក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ និងយ៉ាងយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ។កាលពីវេលាម៉ោង០០:៤៥នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ក្រោយទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋតាមរយៈលេខ Hotline(1292) ប្តឹងមកកាន់កងរាជអាវុធហត្ថអំពីករណីប្រើប្រាស់គ្រឿងញ្ញៀន នឹងបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ។


សន្តិសុខសង្គម
សម្ភោធអគារទីបញ្ជាការថ្មី យោធភូមិភាគទី៣ ជាអំណោយរបស់ក្រសួងការពារជាតិ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម
សម្ភោធអគារទីបញ្ជាការថ្មី យោធភូមិភាគទី៣ ជាអំណោយរបស់ក្រសួងការពារជាតិ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

