
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តផ្តល់ផ្ទះថ្មី ៦ខ្នងបន្ថែមទៀត ដល់គ្រួសារវីរកងទ័ពពលី ក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា បានអញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៦ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់គ្រួសារវីរកងទ័ពដែលបានពលីក្នុងបុព្វហេតុជាតិ មាតុភូមិ ដែលកំពុងរស់នៅក្នុងស្រុកបសេដ្ឋ ស្រុកសំរោងទង ក្រុងឧដុង្គម៉ែជ័យ និងស្រុកថ្ពង នៃខេត្តកំពង់ស្ពឺ។ ក្នុងពិធីប្រគល់ផ្ទះនោះ ក៏មានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងប្រតិភូជាច្រើនរូបផងដែរ។










