
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ ជូនលោក ជំទាវបណ្ឌិត ពេជ ចន្ទមន្នី ហ៊ុន ម៉ាណែត ក្នុងកម្មវិធីប្រគល់ផ្ទះជូនគ្រួសារវីរកងទព័ដែលបានពលីនៅសមរភូមិមុខ
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ជូនលោក ជំទាវបណ្ឌិត ពេជ ចន្ទមន្នី ហ៊ុន ម៉ាណែត ក្នុងកម្មវិធីប្រគល់ផ្ទះជូនគ្រួសារវីរកងទព័ដែលបានពលីនៅសមរភូមិមុខ។កិច្ចប្រជុំនេះដែរ រៀបចំនៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង,សេនាធិការរង,ប្រធាន-អនុប្រធានមន្ទីរ,នាយ-នាយរងការិយាល័យ, មេបញ្ជាការកងអនុសេនាធំ,មេបញ្ជាការក្រុង-ស្រុក ប្រធានស្នាក់ការ ព្រមទាំងនាយទាហាន នាយទាហានរង។










