
យុវជនម្នាក់ប្រើប្រាស់គ្រឿងញៀនលើសកម្រិត គ្រប់គ្រងខ្លួនឯងលែងបាន ហើយឈានទៅដល់បំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង ធ្វើការបង្រ្កាប និងឃាត់ខ្លួនភ្លាមៗ ក្រោយទទួលបានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខអន្តរាគមន៍ Hotline 1292 ......
កំពង់ស្ពឺ៖ ដោយអនុវត្តយ៉ាងមុឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ជាពិសេសក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ និងយ៉ាងយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ។កាលពីវេលាម៉ោង០០:៤៥នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ក្រោយទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋតាមរយៈលេខ Hotline(1292) ប្តឹងមកកាន់កងរាជអាវុធហត្ថអំពីករណីប្រើប្រាស់គ្រឿងញ្ញៀន នឹងបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ។










