ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឈួរ សុបញ្ញា : ការប្រគេនទៀនវស្សា និងទេយ្យទានចំពោះព្រះសង្ឃវត្តទាំង៣ ក្នុងឃុំដំណាក់រាំង ជាការពង្រឹងទំនាក់ទំនងរវាងវត្ត អាជ្ញាធរ និងសហគមន៍
កំពង់ស្ពឺ៖ ថ្ងៃអាទិត្យ ៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដំណាក់រាំង រួមជាមួយក្រុមការងារចុះជួយឃុំ និងក្រុមប្រឹក្សាឃុំដំណាក់រាំង អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទ បានអញ្ជើញប្រគេនទៀនវស្សា ទេយ្យទាន និងបវរណាបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៣ ក្នុងឃុំដំណាក់រាំង ប្រារព្ធធ្វើឡើងនៅវត្តជ្រៃក្រាំងខ្នុរ ស្ថិតនៅភូមិក្រាំងខ្នុរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងារ បាននាំយកនូវ ទៀនវស្សា ទេយ្យទាន និងបច្ច័យ ដើម្បីប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា គង់នៅវត្តសាមគ្គីកែវមុនីរស្មី (ហៅវត្តកន្ទួត)
កំពង់ស្ពឺ÷ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំសង្កែសាទប នាព្រឹកថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ទាន សុសេរី អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំសង្កែសាទប បានអញ្ជើញដឹកនាំក្រុមការងារ បាននាំយកនូវ ទៀនវស្សា ទេយ្យទាន និងបច្ច័យ ដើម្បីប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា គង់នៅវត្តសាមគ្គីកែវមុនីរស្មី (ហៅវត្តកន្ទួត) នៃឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពី លោក ណន សារុន ប្រធានក្រុមប្រឹក្សាឃុំសង្កែសាទប និងសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំសង្កែសាទប និងលោក លោកស្រីជាមេភូមិ នៃឃុំសង្កែសាទប ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត។
(ប្រភពគណបក្សប្រជាជនឃុំសង្កែសាទប)


សកម្មភាពថ្នាក់ដឹកនាំ
លោក ម៉េង ស្រ៊ុន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណៈបក្សខេត្ត រួមនិងក្រុមគ្រួសារ ជាមួយនិងអ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ ព្រមទាំងក្រុមការងារចុះមូលដ្ឋានឃុំអមលាំង បាននាំយកនូវទៀនព្រះវស្សានិងទេយ្យទៀនប្រគេនព្រះសង្ឃចំនួន៦វត្តដែលមានព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៥២អង្គ...
កំពង់ស្ពឺ៖នាព្រឹកថ្ងៃអាទិត្យ ៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ នៃថ្ងៃបុណ្យចូលព្រះវស្សា លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ និងក្រុមគ្រួសារ និងមានការអញ្ជើញចូលរពីសំណាក់ អ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ ព្រមទាំងមានការចូលរួមជាទេយ្យទៀន ពីសំណាក់ឯកឧត្តម ភោគ សុវណ្ណារិទ្ធិ អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកថ្ពង រួមនិងក្រុមការងារនៅមូលដ្ឋានឃុំអមលាំង បាននាំយកនូវ ទៀនព្រះវស្សា និងទេយ្យទៀន ប្រគេនព្រះសង្ឃចំនួន៦វត្តរួមមាន៖ ទី១.វត្តកន្សែងសន្សំ ស្ថិតនៅភូមិកុមារមាស,ទី២.វត្តត្រពាំងព្នៅ ស្ថិតនៅភូមិស្នួល,ទី៣.វត្តកោះពន្លាជ័យ ស្ថិតនៅភូមិព្រៃជ្រៅ,ទី៤.វត្តតាំងហោង ស្ថិតនៅភូមិតាំងហោង,ទី៥.វត្តជ្រាវ ស្ថិតនៅភូមិតាំងសំរោង និងទី៦.វត្តភ្នំពិស្ស៍ ស្ថិតនៅភូមិពិស្ស ក្នុងភូមិសាស្ត្រឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ស្រ៊ុន ស្រ៊ន់ ដឹកនាំកិច្ចប្រជុំឆ្លងផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦
ឯកឧត្តម ស្រ៊ុន ស្រ៊ន់ ដឹកនាំកិច្ចប្រជុំឆ្លងផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
ធុរជនចិន សម្រេចចិត្តបោះទុនវិនិយោគបង្កើតរោងចក្រផលិតឧស្ម័នទាញចេញពីខ្យល់ធម្មជាតិមុនគេបង្អស់នៅខេត្តកំពង់ស្ពឺ ដើម្បីផ្គត់ផ្គង់ដល់វិស័យឧស្សាហកម្ម កសិកម្ម និងសុខាភិបាលទូទាំងប្រទេស
ធុរជនចិន សម្រេចចិត្តបោះទុនវិនិយោគបង្កើតរោងចក្រផលិតឧស្ម័នទាញចេញពីខ្យល់ធម្មជាតិមុនគេបង្អស់នៅខេត្តកំពង់ស្ពឺ ដើម្បីផ្គត់ផ្គង់ដល់វិស័យឧស្សាហកម្ម កសិកម្ម និងសុខាភិបាលទូទាំងប្រទេស


សកម្មភាពថ្នាក់ដឹកនាំ
វគ្គបណ្តុះបណ្តាល ស្តីពី «ការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា»
វគ្គបណ្តុះបណ្តាល ស្តីពី «ការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា»


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិភាក្សាស្តីពីការប្រកួត ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ លើកទី៣ ឆ្នាំ២០២៦
កំពង់ស្ពឺ៖ ថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការប្រកួត ពានរង្វាន់កីឡាបាល់ទាត់ក្រសួង មហាផ្ទៃ លើកទី៣ ឆ្នាំ២០២៦ ក្រោមសហអធិបតី ឯកឧត្តម តូច ប៉ូលីវ៉ា និង ឯកឧត្តម ងួន វាសនា អភិបាលរង នៃគណៈអភិបាលខេត្ត កងកម្លាំងទាំងបីនិងមន្ត្រីពាក់ព័ន្ធជុំវិញខេត្តកំពង់ស្ពឺជាច្រើនរូបទៀត។
គោលបំណងសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖
-ការរៀបចំ និងសម្របសម្រួល៖ ពិភាក្សាលើផែនការសកម្មភាព បច្ចេកទេស និងការបែងចែកភារកិច្ចជូនដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងមានសណ្តាប់ធ្នាប់ល្អ។
-ការបង្កើនមិត្តភាព និងសាមគ្គីភាព៖ លើកកម្ពស់ស្មារតីសាមគ្គីភាព ការសហការរវាងកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិលក្នុងខេត្ត តាមរយៈការលេងកីឡា។
-ការលើកស្ទួយវិស័យកីឡា ជំរុញចលនាកីឡាបាល់ទាត់ក្នុងខេត្តកំពង់ស្ពឺឱ្យកាន់តែមានសន្ទុះ និងសុខភាពល្អប្រសើរ។
-គណៈអធិបតីបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ និងបង្កើតបរិយាកាសរីករាយជូនដល់មហាជនក្នុងខេត្តផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
គណៈចលនាស្ត្រី រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការសកម្មភាពទិសដៅបន្ត
កំពង់ស្ពឺ៖ ថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២៦ គណៈចលនាស្ត្រី រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការសកម្មភាពទិសដៅបន្ត កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងដោយផ្ទាល់ពីទីស្នាក់ការកណ្តាលក្នុងរាជធានីភ្នំពេញ និងមានការចូលរួមពីតាមបណ្តាខេត្តនានា តាមរយៈប្រព័ន្ធ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ជាអនុប្រធាន សមាជិកា នៃគណៈចលនាស្ត្រី ព្រមទាំងតំណាងគណៈចលនាស្ត្រីមកពីតាមបណ្តាស្ថាប័ន និងរាជធានី-ខេត្ត ជាច្រើនរូប។ អង្គប្រជុំបានស្តាប់ និងពិភាក្សាលើរបាយការណ៍បូកសរុបលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក ដោយបានរំលេចនូវសមិទ្ធផលសំខាន់ៗ ភាពខ្លាំង និងចំណុចប្រឈមនានាដែលត្រូវបន្តកែលម្អ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ស្រ៊ុន ស្រ៊ន់ ដឹកនាំកិច្ចប្រជុំឆ្លងផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦
(កំពង់ស្ពឺ)៖ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ឆ្លងផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំង៣ប្រភេទ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្ត បានមានប្រសាសន៍ណែនាំ និងផ្ដាំផ្ញើដល់សមាជិក សមាជិកានៃអង្គប្រជុំទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការរៀបចំ និងអនុវត្តផែនការត្រៀមបម្រុងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននូវការសង្គ្រោះ និងឆ្លើយតបបានទាន់ពេលវេលា រាល់ពេលមានគ្រោះមហន្តរាយផ្សេងៗកើតឡើង ពិសេសក្នុងរដូវវស្សានេះ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព នឹងសំឡើងពីចម្ងាយ (Online Zoom)
កំពង់ស្ពឺ៖ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦---ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈ អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី ក្រសួង៉មហាផ្ទៃ តាមរយៈប្រព័ន្ធបញ្ជូនរូបភាពនឹងសំឡើងពី ចម្ងាយ (Online Zoom) ដោយមានការអញ្ជើញចូលរួម ពីសំណាក់ គណៈអភិបាល នៃគណអភិបាលខេត្ត និង គណៈអភិបាលក្រុង/ស្រុក។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ សៅ សុគន្ធារី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំអង្គពពេល រួមជាមួយក្រុមការងារ អញ្ជើញប្រគេនទៀនចំណាំព្រះវស្សាជ័យ និងទេយ្យទានបរិក្ខាផ្សេងៗ និងបច្ច័យជូនដល់វត្តចំនួន ៤ ស្ថិតនៅឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ សៅ សុគន្ធារី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំអង្គពពេល រួមជាមួយ ឯកឧត្តម វន សុវណ្ណារី លោកស្រី អ៊ឹម សុវណ្ណារី អនុប្រធាន លោកប៉ែន ហេង ប្រធានក្រុមប្រឹក្សាឃុំអង្គពពេល លោកសួន ទូច ជំទប់ទី១ឃុំ លោកស្រី អ៊ុំ ស្រីរ័ត្ន សមាជិកក្រុមប្រឹក្សាឃុំ លោកសៀង សុខុម ស្មៀនឃុំ និងលោក លោកស្រី មេភូមិអនុភូមិទាំង១៣ នៃឃុំអង្គពពេល បានរៀបចំពិធីប្រគេនទៀនចំណាំព្រះវស្សាជ័យ និងទេយ្យទានបរិក្ខាផ្សេងៗ បច្ច័យវេប្រគេនដល់ព្រះសង្ឃគង់នៅចំនួន ៤វត្ត ៖ រួមមាន (1)វត្តនរារម្យ (ហៅវត្តល្វា) (2)វត្តចំប៉ាចារ៍ (3)វត្តអង្គតាចាន់ និង(4)វត្តរតន៍មុនីឧត្តម (ហៅវត្តទូលត្រាច) ដែលស្ថិតនៅក្នុងឃុំអង្គពពេល។ ពិធីនេះ បានប្រារព្ធនៅវត្តនរារម្យ (ហៅវត្តល្វា) ភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។


សកម្មភាពថ្នាក់ដឹកនាំ
សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នាំទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃ ២វត្ត នៅឃុំខ្ទុំក្រាំង ស្រុកថ្ពង
កំពង់ស្ពឺ៖ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ បានរៀបចំពិធីនាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃចំនួន ២វត្ត ស្ថិតនៅក្នុងឃុំអូរគគី ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដើម្បីចូលរួមលើកកម្ពស់ និងគាំទ្រដល់ព្រះពុទ្ធសាសនា ព្រមទាំងបន្តថែរក្សាប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិខ្មែរ។ នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦។

