
ឯកឧត្តម ឈួរ សុបញ្ញា : ការប្រគេនទៀនវស្សា និងទេយ្យទានចំពោះព្រះសង្ឃវត្តទាំង៣ ក្នុងឃុំដំណាក់រាំង ជាការពង្រឹងទំនាក់ទំនងរវាងវត្ត អាជ្ញាធរ និងសហគមន៍
កំពង់ស្ពឺ៖ ថ្ងៃអាទិត្យ ៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដំណាក់រាំង រួមជាមួយក្រុមការងារចុះជួយឃុំ និងក្រុមប្រឹក្សាឃុំដំណាក់រាំង អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទ បានអញ្ជើញប្រគេនទៀនវស្សា ទេយ្យទាន និងបវរណាបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៣ ក្នុងឃុំដំណាក់រាំង ប្រារព្ធធ្វើឡើងនៅវត្តជ្រៃក្រាំងខ្នុរ ស្ថិតនៅភូមិក្រាំងខ្នុរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។







