
លោកជំទាវ សៅ សុគន្ធារី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំអង្គពពេល រួមជាមួយក្រុមការងារ អញ្ជើញប្រគេនទៀនចំណាំព្រះវស្សាជ័យ និងទេយ្យទានបរិក្ខាផ្សេងៗ និងបច្ច័យជូនដល់វត្តចំនួន ៤ ស្ថិតនៅឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ សៅ សុគន្ធារី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំអង្គពពេល រួមជាមួយ ឯកឧត្តម វន សុវណ្ណារី លោកស្រី អ៊ឹម សុវណ្ណារី អនុប្រធាន លោកប៉ែន ហេង ប្រធានក្រុមប្រឹក្សាឃុំអង្គពពេល លោកសួន ទូច ជំទប់ទី១ឃុំ លោកស្រី អ៊ុំ ស្រីរ័ត្ន សមាជិកក្រុមប្រឹក្សាឃុំ លោកសៀង សុខុម ស្មៀនឃុំ និងលោក លោកស្រី មេភូមិអនុភូមិទាំង១៣ នៃឃុំអង្គពពេល បានរៀបចំពិធីប្រគេនទៀនចំណាំព្រះវស្សាជ័យ និងទេយ្យទានបរិក្ខាផ្សេងៗ បច្ច័យវេប្រគេនដល់ព្រះសង្ឃគង់នៅចំនួន ៤វត្ត ៖ រួមមាន (1)វត្តនរារម្យ (ហៅវត្តល្វា) (2)វត្តចំប៉ាចារ៍ (3)វត្តអង្គតាចាន់ និង(4)វត្តរតន៍មុនីឧត្តម (ហៅវត្តទូលត្រាច) ដែលស្ថិតនៅក្នុងឃុំអង្គពពេល។ ពិធីនេះ បានប្រារព្ធនៅវត្តនរារម្យ (ហៅវត្តល្វា) ភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។










