
ឯកឧត្តម ស្រ៊ុន ស្រ៊ន់ ដឹកនាំកិច្ចប្រជុំឆ្លងផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦
(កំពង់ស្ពឺ)៖ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ឆ្លងផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំង៣ប្រភេទ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្ត បានមានប្រសាសន៍ណែនាំ និងផ្ដាំផ្ញើដល់សមាជិក សមាជិកានៃអង្គប្រជុំទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការរៀបចំ និងអនុវត្តផែនការត្រៀមបម្រុងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននូវការសង្គ្រោះ និងឆ្លើយតបបានទាន់ពេលវេលា រាល់ពេលមានគ្រោះមហន្តរាយផ្សេងៗកើតឡើង ពិសេសក្នុងរដូវវស្សានេះ។










