
គណៈចលនាស្ត្រី រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការសកម្មភាពទិសដៅបន្ត
កំពង់ស្ពឺ៖ ថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២៦ គណៈចលនាស្ត្រី រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការសកម្មភាពទិសដៅបន្ត កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងដោយផ្ទាល់ពីទីស្នាក់ការកណ្តាលក្នុងរាជធានីភ្នំពេញ និងមានការចូលរួមពីតាមបណ្តាខេត្តនានា តាមរយៈប្រព័ន្ធ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ជាអនុប្រធាន សមាជិកា នៃគណៈចលនាស្ត្រី ព្រមទាំងតំណាងគណៈចលនាស្ត្រីមកពីតាមបណ្តាស្ថាប័ន និងរាជធានី-ខេត្ត ជាច្រើនរូប។ អង្គប្រជុំបានស្តាប់ និងពិភាក្សាលើរបាយការណ៍បូកសរុបលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក ដោយបានរំលេចនូវសមិទ្ធផលសំខាន់ៗ ភាពខ្លាំង និងចំណុចប្រឈមនានាដែលត្រូវបន្តកែលម្អ។










