ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

អប់រំ និងកីឡា
ក្រសួងព័ត៌មានរៀបចំពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»ជំហានទី២ ដល់សិស្សានុសិស្សប្រមាណ ១,៥០០នាក
AKP កំពង់ស្ពឺ៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦--- ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងឯកឧត្តម ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ"ជំហានទី២ ទៅដល់សាលា នៅក្នុងបរិវេណវិទ្យាល័យកំពង់ស្ពឺ ស្ថិតនៅសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមថ្នាក់ដឹកមន្ទីរព័ត៌មានខេត្ត កងកម្លាំងទាំង៣ មន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណជា១,៥០០នាក់។


អប់រំ និងកីឡា
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានរៀបចំពិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»
AKP កំពង់ស្ពឺ៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦--- ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ក្នុងពិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ដោយមានការចូលរួមពីលោក នាយកសាលាវិទ្យាស្ថានបច្ចេកទេសខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត តំណាងសហគ្រាសក្រុមហ៊ុនយានដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណជាង២០០នាក់ ពិធីនេះដែរប្រារព្ធធ្វើនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ។


អប់រំ និងកីឡា
ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ទទួលស្វាគមន៍ និងរួមបើកកម្មវិធីទស្សនកិច្ចសិក្សារបស់និស្សិតសាកលវិទ្យាល័យ RULE ក្រោមប្រធានបទលើកកម្ពស់ការអប់រំ និងទេសចរណ៍
AKP កំពង់ស្ពឺ៖ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦--- លោក ងួន វាសនា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ទទួលស្វាគមន៍ និងសំណេះសំណាល ជាមួយ ក្រុមនិស្សិតថ្នាក់ពិសេសផ្នែកសេដ្ឋកិច្ច និងគ្រប់គ្រងជាភាសាបារាំង និងអង់គ្លេស នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានធ្វើទស្សនកិច្ចសិក្សានៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ «បណ្តុះស្មារតីយុវជន លើកកម្ពស់ការអប់រំ និងទេសចរណ៍ ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព»នៅសាលាបឋមសិក្សាព្រៃជុំ និងមណ្ឌលកុមារកំព្រាព្រៃជុំស្ថិតក្នុងស្រុកសាមគ្គីមុនីជ័យ ដោយមានការចូលរួមពីប្រធានមន្ទីរទេសចរណ៍ខេត្ត ប្រធានមន្ទីរព័ត៌មានខេត្ត អាជ្ញាធរមូលដ្ឋាន និងក្រុមនិស្សិតថ្នាក់ពិសេសជាច្រើនរូប។

