
ឯកឧត្តម ឈួរ សុបញ្គា : «សុ ចិ បុ លិ» ជាគន្លឹះនៃការសិក្សាជោគជ័យ និងជាមូលដ្ឋាននៃស្មារតីជាតិរបស់សិស្សានុសិស្ស
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានអញ្ជើញចូលរួមជាវាគ្មិនលើប្រធានបទ «សុ ចិ បុ លិ ជាមូលដ្ឋាននៃការសិក្សាប្រកបដោយស្មារតីជាតិរបស់សិស្សានុសិស្ស» ក្នុងកម្មវិធីអប់រំតាមព្រះពុទ្ធមាគ៌ា ក្រោមប្រធានបទ «វិន័យនាំមកនូវសេចក្ដីថ្លៃថ្នូរ» ជូនដល់សិស្សានុសិស្សចំនួន ៦៥០នាក់ នៃអនុវិទ្យាល័យត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ព្រះវិរញ្ញាណ អ៊ុំ ផេង ព្រះលេខាគណខេត្តកំពង់ស្ពឺ និងជាព្រះអនុគណស្រុកសាមគ្គីមុនីជ័យ ដោយមានការចូលរួមពីលោកអភិបាលរងស្រុក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។











