
មន្ត្រីនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺបានចូលរួម វគ្គបណ្តុះបណ្តាលស្តីពី «ការសរសេរដំណឹងសម្រាប់គេហទំព័រ»
ភ្នំពេញ÷ ឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានធ្វើបទបង្ហាញជូនសិក្ខាកាម ដោយផ្តោតលើការប្រើប្រាស់គោលការណ៍ 5W + H ( What, Who, When, Where, Why និង How) ដើម្បីឱ្យអត្ថបទព័ត៌មាន មានភាពពេញលេញ ច្បាស់លាស់ និងងាយយល់សម្រាប់អ្នកអាន និងចង់ដឹងព្រឹត្តិការណ៍ផ្សេងៗ សាលបណ្ដុះបណ្ដាលវិក្រិដ្ឋការ និងវិជ្ជាជីវៈក្រសួងព័ត៌មាន នារសៀលថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ។











