
ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ណែនាំអ្នកគ្រប់គ្រងគេហទំព័រតាមមន្ទីររាជធានី-ខេត្ត ឱ្យយកចិត្តទុកដាក់លើ «រូបភាព» និង «ខ្លឹមសារ»
ភ្នំពេញ៖ អ្នកគ្រប់គ្រងគេហទំព័រតាមបណ្តាមន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើចំណុចសំខាន់ពីរ គឺរូបភាព និងខ្លឹមសារអត្ថបទ ដើម្បីបង្កើនភាពទាក់ទាញ និងមានប្រយោជន៍ដល់សាធារណជន ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មានមានប្រសាសន៍ ការណែនាំដូច្នេះនៅគ្រាដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី «ការសរសេរព័ត៌មានតាមគេហទំព័រ» នៅសាលមណ្ឌលបណ្ដុះបណ្ដាល និងវិក្រិតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។











