
ក្រសួងព័ត៌មានរៀបចំពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»ជំហានទី២ ដល់សិស្សានុសិស្សប្រមាណ ១,៥០០នាក
AKP កំពង់ស្ពឺ៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦--- ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងឯកឧត្តម ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ"ជំហានទី២ ទៅដល់សាលា នៅក្នុងបរិវេណវិទ្យាល័យកំពង់ស្ពឺ ស្ថិតនៅសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមថ្នាក់ដឹកមន្ទីរព័ត៌មានខេត្ត កងកម្លាំងទាំង៣ មន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណជា១,៥០០នាក់។











