ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

អប់រំ និងកីឡា
នាំយកថវិកាដែលឧបត្ថម្ភដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ទ្ធយុវជនកម្ពុជា ជូនដល់លោកគ្រូអ្នកគ្រូ បង្រៀនស្ម័គ្រចិត្ត និងសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ កំពុងរៀនវគ្គបំប៉នដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ្យភូមិចំនួន ១៣៩
កំពង់ស្ពឺ៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦---ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញនាំយកថវិកាដែលឧបត្ថម្ភដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ទ្ធយុវជនកម្ពុជា ជូនដល់លោកគ្រូអ្នកគ្រូ បង្រៀនស្ម័គ្រចិត្ត និងសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ កំពុងរៀនវគ្គបំប៉នដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ្យភូមិចំនួន ១៣៩ នាក់ ស្រី៨៨នាក់ នៅវិទ្យាល័យកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់នាកយក នាយករងរដ្ឋបាលខេត្ត អភិបាលក្រុង មន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។


អប់រំ និងកីឡា
ឯកឧត្តម ហ៊ុន ម៉ានី ៖ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់ទាំងពេលវេលា កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការបង្រៀនវគ្គបំប៉ននេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត
កំពង់ស្ពឺ៖ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦---ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញមកសំណេះសំណាល និងផ្តល់កម្លាំងចិត្តផ្ទាល់ដល់ប្អូនៗសិស្សានុសិស្ស ដែលកំពុងក្រេបជញ្ជក់ចំណេះដឹងក្នុងវគ្គបំប៉នថ្នាក់ទី១២ និងលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តវគ្គបំប៉នថ្នាក់ទី១២ នៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ចាន់ថ្នាល។


អប់រំ និងកីឡា
ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ លើកទឹកចិត្តសិស្សានុសិស្សរៀនបំប៉នត្រៀមប្រឡង កុំភ័យកុំតក់ស្លុត ប្រឹងប្រែងក្រេបជញ្ជក់ រៀបចំប្រតិទិនឱ្យបានច្បាស់លាស់ សុខភាពជារឿងសំខាន់
កំពង់ស្ពឺ៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦---ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញនាំយកថវិកាដែលឧបត្ថម្ភដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ទ្ធយុវជនកម្ពុជា ជូនដល់លោកគ្រូអ្នកគ្រូ បង្រៀនស្ម័គ្រចិត្ត និងសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ កំពុងរៀនវគ្គបំប៉នដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ្យភូមិចំនួន ១៣៩ នាក់ ស្រី៨៨នាក់ នៅវិទ្យាល័យកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់នាកយក នាយករងរដ្ឋបាលខេត្ត អភិបាលក្រុង មន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។


អប់រំ និងកីឡា
កិច្ចប្រជុំជាមួយជនបង្គោលកម្មករភូមិទាំង១៤ភូមិ ស្ថិតក្នុងឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ គណបក្សមូលដ្ឋានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានសហការជាមួយ គណៈកម្មាធិការគណបក្សស្រុកបរសេដ្ឋ និងឃុំកក់ បានជួបប្រជុំជាមួយជនបង្គោលកម្មករភូមិទាំង១៤ភូមិ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ លោក ចឹក បូរិន ប្រធានមន្ទីរការងារ លោកស្រី កែវ ពិសី ប្រធានគណបក្សមូលដ្ឋានឃុំ កក់ ហ្នឹងមានការអញ្ជើញចូលរួមពីក្រុមការងារគណបក្សឃុំកក់ ប្រធានសាខាបក្សភូមិទាំង ១៤ភូមិ សរុបអ្នកចូលរួម ៨៤នាក់ ស្រី ៧៥នាក់ ជនបង្គោលសរុប ៦៧នាក់ ស្រី ៦៧នាក់ (អវត្តមាន ០៣នាក់)។


អប់រំ និងកីឡា
សំណេះសំណាល និងនាំយកថវិកាលើកទឹកចិត្តដល់ប្អូនសិស្សានុសិស្សក្នុងវគ្គបំប៉នថ្នាក់ទី១២
កំពង់ស្ពឺ÷ ថ្ងៃទី ១៨ ខែកក្កដាឆ្នាំ ២០២៦
លោកជំទាវ ដាំ ដារីនី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាអនុប្រធានទី ១ ក្រុមការងារចុះមូលដ្ឋានស្រុកបសេដ្ឋ អញ្ញើញសំណេះសំណាល និងនាំយកថវិកាលើកទឹកចិត្តដល់ប្អូនសិស្សានុសិស្សក្នុងវគ្គបំប៉នថ្នាក់ទី១២ របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ជូនលោកគ្រូ អ្នកគ្រូបង្រៀនសិស្សានុសិស្សនៅវិទ្យាល័យស្លាបលែង និងវិទ្យាល័យភ្នំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។


អប់រំ និងកីឡា
ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពសង្គមក្រសួងមហាផ្ទៃបានបង្កើតឲ្យមានការប្រកួតដណ្ដើមពានរង្វាន់ក្រសួងមហាផ្ទៃឆ្នាំ ២០២៦
១.កិច្ចប្រជុំពិភាក្សាស្តីពីការប្រកួត ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ លើកទី៣ ឆ្នាំ២០២៦(ក្របខ័ណ្ឌក្រសួងមហាផ្ទៃដោយធ្វើការហ្វឹកហាត់ចាប់ពីខែសីហា ២០២៦ ហ្នឹងប្រកួតដណ្ដើមពានក្រសួងមហាផ្ទៃ ខែមករា ឆ្នាំ ២០២៧។


អប់រំ និងកីឡា
ប្រជុំពិភាក្សាស្តីពីការប្រកួត «ពានរង្វាន់កីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ» លើកទី៣ ឆ្នាំ២០២៦។
កំពង់ស្ពឺ៖ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការប្រកួត «ពានរង្វាន់កីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ» លើកទី៣ ឆ្នាំ២០២៦ នារសៀលថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ ២០២៦ នៅសាលប្រជុំ «កង ហ៊ាង» ជាន់ទី១ អគាររដ្ឋបាលខេត្ត។ កិច្ចប្រជុំនេះផងដែរ ឯឧត្ដម ប្រធាន បានណែនាំដល់គ្រប់អនុគណៈកម្មការទាំងអស់ត្រៀមលក្ខណៈឱ្យបានរួចរាល់ និងពិភាក្សាគ្នាឱ្យគ្រប់ជ្រុងជ្រោយ ជាពិសេសចំណុចខ្វះចន្លោះ ឬខ្វះខាត ត្រូវយកមកសិក្សាហើយកែតម្រូវឱ្យបានល្អនៅក្នុងពិធីការប្រកួត«ពានរង្វាន់កីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ» លើកទី៣ ឆ្នាំ២០២៦នេះ។


អប់រំ និងកីឡា
សិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំ ស្តីពីការកសាងផែនការសកម្មភាពថ្នាក់ក្រោមជាតិ សម្រាប់ការគាំពារនិងអភិវឌ្ឍកុមារតូច
ភ្នំពេញ÷ ថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ចន យឿន ប្រធានគ.ក.ស.ក ខេត្ត លោកស្រី គា សុភូ អភិបាលរងនៃគណ:អភិបាលខេត្ត បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំស្តីពីការកសាងផែនការសកម្មភាពថ្នាក់ក្រោមជាតិ សម្រាប់ការគាំពារនិងអភិវឌ្ឍកុមារតូច ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត គឹម សេដ្ឋានី អនុប្រធានប្រចាំការគណ:កម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច និងជារដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ សមាសភាពចូលរួមសរុប ១១២នាក់។


អប់រំ និងកីឡា
មេបញ្ជាការ ដាក់បទបញ្ជាឱ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះផ្សព្វផ្សាយលេខទូរស័ព្ទអន្តរាគមន៍សង្គ្រាះបន្ទាន់ Hotline 1292 ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្រើនបន្ថែមទៀតនិងកសាងបណ្តាញនៅតាមមូលដ្ឋានក្នុងភូមិស្រាស្រ្ដស្រុកគងពិសី...
កំពង់ស្ពឺ៖ដោយមានការចង្អុលបង្ហាញនិងអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ ព័ត៌មានសន្តិសុខកងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី ដឹកនាំដោយលោកវរសេនីយ៍ត្រី ទុំ សារិទ្ធ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផ្សព្វផ្សាយលេខទូរស័ព្ទអន្តរាគមន៍សង្គ្រាះបន្ទាន់ Hotline 1292 ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្រើនបន្ថែមទៀត នៅមូលដ្ឋានឃុំស្រង់ដោយមានចំនួន១៨ភូមិ គ្រប់ចំនួន និងកសាងបណ្តាញនៅតាមមូលដ្ឋានក្នុងភូមិស្រាស្រ្ដស្រុកគងពិសី រួមជាមួយនឹងក្រុមការងាររដ្ឋបាលឃុំស្រង់ចូលរួមសហការផងដែរ។


អប់រំ និងកីឡា
ព្រះពុទ្ធសាសនារឹងមាំនាំឱ្យសីលធម៌សង្គមរឹងមាំ; សីលធម៌សង្គមរឹងមាំនាំមូលធនមនុស្សរឹងមាំ នាំឱ្យជាតិរីកចម្រើន
កំពង់ស្ពឺ៖ នៅរសៀលថ្ងៃសុក្រ ៤ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាានាបានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់សាលាអនុគណស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមព្រះអធិបតីភាព ព្រះវរជ័យសិរីញាណ អ៊ុំ ផេង ព្រះអនុគណស្រុកសាមគ្គីមុនីជ័យ និងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃស្រុក ព្រះចៅអធិការគ្រប់វត្ត គ្រូសូត្រស្តាំ-ឆ្វេង លោកអភិបាលរងស្រុក ប្រធានការិយាល័យជំនាញ លោកមេឃុំ លោកមេប៉ុស្តិ៍ លោកអាចារ្យ និងគណៈកម្មការវត្តទូទាំងស្រុកសាមគ្គីមុនីជ័យ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាអនុគណ វត្តស្រះឃ្លាំង ស្ថិតក្នុងឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។


អប់រំ និងកីឡា
ពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំសិក្សា ២០២៥-២០២៦
កំពង់ស្ពឺ៖ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦---ឯកឧត្តម ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ ពិធីនេះត្រូវបានរៀបចំឡើងនៅទីលានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក-លោកស្រីអនុប្រធានមន្ទីរ តំណាងអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងក្រុមកីឡាករ កីឡាការិនីជាច្រើនរូប។


អប់រំ និងកីឡា
គណៈកម្មការអន្តរក្រសួង: ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យវាយតម្លៃ លទ្ធផលការងារថែទាំផ្លូវជាប្រចាំ(ដំណាក់កាលទី១)
ខេត្តកំពង់ស្ពឺ ៖ នាថ្ងៃព្រហស្បតិ៍ ៣ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ លោក អៀង ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងសហការី បានអមដំណើរឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យវាយតម្លៃ លទ្ធផលការងារថែទាំផ្លូវជាប្រចាំ(ដំណាក់កាលទី១) ចំនួន ១៣ខ្សែ ប្រវែងសរុប ១៣២,៧០ គ.ម សម្រាប់ឆ្នាំ២០២៦ និងត្រួតពិនិត្យវាយតម្លៃមុនប្រគល់បញ្ចប់សុពលភាពលើការងារថែទាំផ្លូវខួបក្រាលល្បាយថ្មភ្នំ ចំនួន ១ខ្សែ ប្រវែង ១១,៧០ គ.ម ទទឹង ៥ម៉ែត្រ សម្រាប់ឆ្នាំ២០២៥។


អប់រំ និងកីឡា
ព្រះពុទ្ធសាសនា មិនត្រឹមតែជាសាសនានៃជំនឿប៉ុណ្ណោះទេ ប៉ុន្តែជាសាលាជីវិតដ៏ធំមួយ ដែលរួមចំណែកបណ្តុះសីលធម៌ បញ្ញា ស្មារតីជាតិ និងការទទួលខុសត្រូវក្នុងសង្គម
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាបានអញ្ជើញជាវាគ្មិនក្នុងកម្មវិធីអប់រំតាមព្រះពុទ្ធមាគ៌ា ក្រោមប្រធានបទ «គុណធម៌របស់យុវជននិងកុមាររស់នៅក្នុងសង្គម» ដល់សិស្សានុសិស្សចំនួន ៩៦៤នាក់ នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យភ្នំតូច ស្ថិតនៅឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ព្រះវិរញ្ញាណ អ៊ុំ ផេង ព្រះលេខាគណខេត្តកំពង់ស្ពឺ និងជាព្រះអនុគណស្រុកសាមគ្គីមុនីជ័យ ដោយមានការចូលរួមពីលោកអភិបាលរងស្រុក អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។

