
កិច្ចប្រជុំពិភាក្សាស្តីពីការប្រកួត ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ លើកទី៣ ឆ្នាំ២០២៦
កំពង់ស្ពឺ៖ ថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការប្រកួត ពានរង្វាន់កីឡាបាល់ទាត់ក្រសួង មហាផ្ទៃ លើកទី៣ ឆ្នាំ២០២៦ ក្រោមសហអធិបតី ឯកឧត្តម តូច ប៉ូលីវ៉ា និង ឯកឧត្តម ងួន វាសនា អភិបាលរង នៃគណៈអភិបាលខេត្ត កងកម្លាំងទាំងបីនិងមន្ត្រីពាក់ព័ន្ធជុំវិញខេត្តកំពង់ស្ពឺជាច្រើនរូបទៀត។ គោលបំណងសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖ -ការរៀបចំ និងសម្របសម្រួល៖ ពិភាក្សាលើផែនការសកម្មភាព បច្ចេកទេស និងការបែងចែកភារកិច្ចជូនដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងមានសណ្តាប់ធ្នាប់ល្អ។ការបង្កើនមិត្តភាព និងសាមគ្គីភាព៖ លើកកម្ពស់ស្មារតីសាមគ្គីភាព ការសហការរវាងកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិលក្នុងខេត្ត តាមរយៈការលេងកីឡា។ -ការលើកស្ទួយវិស័យកីឡា ជំរុញចលនាកីឡាបាល់ទាត់ក្នុងខេត្តកំពង់ស្ពឺឱ្យកាន់តែមានសន្ទុះ និងសុខភាពល្អប្រសើរ។ -គណៈអធិបតីបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ និងបង្កើតបរិយាកាសរីករាយជូនដល់មហាជនក្នុងខេត្តផងដែរ។











