ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សេចក្តីជូនដំណឹង
កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥.២៧ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥.២៧ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។


ការអភិវឌ្ឍ
លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រៀបចំក្នុងពិធីបុកគ្រិះអគារស្នាក់នៅសម្រាប់កម្លាំងអាវុធហត្ថបន្ថែមក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តថ្មី....
កំពង់ស្ពឺ៖ ដោយអនុវត្តតាមការចង្អុលបង្ហាញតម្រង់ទិសរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញដឹកក្រុមការងារកងរាជអាវុធហត្ថរៀបចំក្នុងពិធីបុកគ្រិះសាងសង់អគារស្នាក់នៅសម្រាប់កម្លាំងអាវុធហត្ថបន្ថែមក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តថ្មី។


ការអភិវឌ្ឍ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦--- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានសមាគមន៍អតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានអញ្ជើញអមដំណើរ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅភូមិតាំងទន្លេ សង្កាត់ទំព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ពិធីនេះមានការអញ្ជើញចូលរួមពីគណៈប្រតិភូ គណៈកម្មាធិការកណ្តាល ប្រធានក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំង៣ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, អាជ្ញាធរ, កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និងនិវត្តជន ប្រមាណ២០០នាក់។


សេចក្តីជូនដំណឹង
ព្រឹត្តិបត្រព្យាករណ៍ធាតុអាកាសប្រចាំថ្ងៃ សម្រាប់ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦
ព្រឹត្តិបត្រព្យាករណ៍ធាតុអាកាសប្រចាំថ្ងៃ
សម្រាប់ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦
Follow us on:
———————-
Facebook: https://www.facebook.com/mowramcambodia/
Website: https://mowram.gov.kh/
Telegram: https://t.me/mowram_advertising
YouTube: https://YouTube.com/@MOWRAMofficial
TikTok: https://tiktok.com/@mowramofficial
#កមពជា #Cambodia #mowram #kampongspeu #បរពនធធារាសាស្ត្រ #វសយធនធានទឹក #សនតភាពនៅកម្ពុជា #peaceofcambodia #ខេត្ដកំពង់ស្ពឺ #mowramkompongspeu


សេចក្តីជូនដំណឹង
«ការងារព័ត៌មានសាធារណមតិ និងការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ (Say No to Fake News)
កិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មានសាធារណមតិ និងការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ (Say No to Fake News) ជំហានទី២


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ស្ពឺ ស្វាគមន៍និងគាំទ្រពេញទំហឹងចំពោះការផ្សព្វផ្សាយរថយន្តដឹកកម្មករប្រភេទអគ្គិសនីដែលមានស្តង់ដារខ្ពស់
អភិបាលខេត្តកំពង់ស្ពឺ ស្វាគមន៍និងគាំទ្រពេញទំហឹងចំពោះការផ្សព្វផ្សាយរថយន្តដឹកកម្មករប្រភេទអគ្គិសនីដែលមានស្តង់ដារខ្ពស់ និងគម្រោងបង្កើតស្ថានីយ៍សាកថ្មរថយន្តអគ្គិសនីល្បឿនលឿនរបស់ក្រុមហ៊ុន ZO MOTORS Cambodia


សន្តិសុខសង្គម
យើងចូលរួមពង្រឹងសុវត្ថិភាពព័ត៌មាននៅកម្ពុជា!
យើងចូលរួមពង្រឹងសុវត្ថិភាពព័ត៌មាននៅកម្ពុជា!
ការពារសន្តិសុខព័ត៌មានខ្លួនឯង!
ខ្ញុំនិងគ្រួសារខ្ញុំ លើកកម្ពស់អក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ!


សេចក្តីជូនដំណឹង
កម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦
• បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,៥០ ម៉ែត្រ
១~ស្ថានភាពទូទៅ៖
-រលាំងជ្រៃថ្ងៃនេះ ៦,៨៤ ម/ថ្ងៃម្សិលមិញ ៧,៣២ ម (-០,៤៨ ម) ខាងលើ កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,១៦ ម
• ពាមឃ្លៃថ្ងៃនេះ=៣,៩០ ម / ថ្ងៃម្សិលមិញ=៣,៥០ ម (+០,៤០ ម )
-តាសាល ថ្ងៃនេះ=១៦,១០ ម /ថ្ងៃម្សិលមិញ=១៥,៧០ ម (+០,៤០ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-២,៩០ ម
៣~សីតុណ្ហភាព៖
(តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ)
-ថ្ងៃនេះ Max=៣៤,០°c / Min =២៥,០°c
ថ្ងៃម្សិលមិញMax=៣៥,០°c /Min=២៥.០°c
(ប្រភពមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ)


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកំពង់ស្ពឺ ទទួលបដិសណ្ឋារកិច្ច និងប្រគល់ ទទួល ធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីក្នុងសម័យសង្រ្គាមនៅកម្ពុជា ដែលបានរុករកជីកគាស់ក្នុងរដូវប្រាំង ឆ្នាំ២០២៥-២០២៦
កំពង់ស្ពឺ៖ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦---លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មការរុករកគាស់និងធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីក្នុងសម័យសង្រ្គាមនៅកម្ពុជា តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញបានទទួលបដិសណ្ឋារកិច្ច និងប្រគល់ ទទួល ធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីក្នុងសម័យសង្រ្គាមនៅកម្ពុជា ដែលបានរុករកជីកគាស់ក្នុងរដូវប្រាំង ឆ្នាំ២០២៥-២០២៦ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ពិធីនេះធ្វើឡើងនៅសាលប្រជុំ នៃអាគាររដ្ឋខេត្ត ។


សន្តិសុខសង្គម
អ្នកនាំពាក្យក្រសួងព័ត៌មាន ជាអ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានដែលប្រកបដោយតុល្យភាព វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ
កំពង់ស្ពឺ៖ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦---ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថាជាអ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានដែលប្រកបដោយតុល្យភាព វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ និងរួមគ្នាទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ។ ឯកឧត្តមថ្លែងបែបនេះក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មានសាធារណមតិ និងការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ (Say No to Fake News) ជំហានទី២» ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺជាច្រើននាក់។


សន្តិសុខសង្គម
កិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាន និងសារធារណៈមតិនិងការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយជំហានទី២ របស់មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ កិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាន និងសារធារណៈមតិនិងការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយជំហានទី២ របស់មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦


សេចក្តីជូនដំណឹង
កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥.៦២ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
សេចក្ដីជូនដំណឹង
ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥.៦២ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
ពណ៌ខៀវ៖គុណភាពខ្យល់ល្អណាស់មានខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តកែប រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តរតនគិរី ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តស្វាយរៀង ខេត្តព្រៃវែង និង ខេត្តស្ទឹងត្រែង(ប្រភពមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ)


សេចក្តីជូនដំណឹង
កម្រិតកម្ពស់តាមទំនប់ទ្វារទឹកនានាក្នុងខេត្តកំពង់ស្ពឺ
នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦
• បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,១០ ម៉ែត្រ
១~ស្ថានភាពទូទៅ៖
-រលាំងជ្រៃថ្ងៃនេះ ៧,៣២ ម/ថ្ងៃម្សិលមិញ ៦,៨២ ម (+០,៤០ ម) ខាងលើ កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=+
០,៣២ ម
• ពាមឃ្លៃថ្ងៃនេះ=៣,៥០ ម / ថ្ងៃម្សិលមិញ=១,៩៥ ម (+១,៥៥ ម )
-តាសាល ថ្ងៃនេះ=១៥,៧០ ម /ថ្ងៃម្សិលមិញ=១៤,៦០ ម (+១,១០ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៣,៣០ ម

