
រដ្ឋបាលខេត្តកំពង់ស្ពឺ ទទួលបដិសណ្ឋារកិច្ច និងប្រគល់ ទទួល ធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីក្នុងសម័យសង្រ្គាមនៅកម្ពុជា ដែលបានរុករកជីកគាស់ក្នុងរដូវប្រាំង ឆ្នាំ២០២៥-២០២៦
កំពង់ស្ពឺ៖ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦---លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មការរុករកគាស់និងធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីក្នុងសម័យសង្រ្គាមនៅកម្ពុជា តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញបានទទួលបដិសណ្ឋារកិច្ច និងប្រគល់ ទទួល ធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីក្នុងសម័យសង្រ្គាមនៅកម្ពុជា ដែលបានរុករកជីកគាស់ក្នុងរដូវប្រាំង ឆ្នាំ២០២៥-២០២៦ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ពិធីនេះធ្វើឡើងនៅសាលប្រជុំ នៃអាគាររដ្ឋខេត្ត ។










