
លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រៀបចំក្នុងពិធីបុកគ្រិះអគារស្នាក់នៅសម្រាប់កម្លាំងអាវុធហត្ថបន្ថែមក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តថ្មី....
កំពង់ស្ពឺ៖ ដោយអនុវត្តតាមការចង្អុលបង្ហាញតម្រង់ទិសរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញដឹកក្រុមការងារកងរាជអាវុធហត្ថរៀបចំក្នុងពិធីបុកគ្រិះសាងសង់អគារស្នាក់នៅសម្រាប់កម្លាំងអាវុធហត្ថបន្ថែមក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តថ្មី។











