ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិភាក្សាស្តីពីការប្រកួត ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ លើកទី៣ ឆ្នាំ២០២៦
កំពង់ស្ពឺ៖ ថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការប្រកួត ពានរង្វាន់កីឡាបាល់ទាត់ក្រសួង មហាផ្ទៃ លើកទី៣ ឆ្នាំ២០២៦ ក្រោមសហអធិបតី ឯកឧត្តម តូច ប៉ូលីវ៉ា និង ឯកឧត្តម ងួន វាសនា អភិបាលរង នៃគណៈអភិបាលខេត្ត កងកម្លាំងទាំងបីនិងមន្ត្រីពាក់ព័ន្ធជុំវិញខេត្តកំពង់ស្ពឺជាច្រើនរូបទៀត។
គោលបំណងសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖
-ការរៀបចំ និងសម្របសម្រួល៖ ពិភាក្សាលើផែនការសកម្មភាព បច្ចេកទេស និងការបែងចែកភារកិច្ចជូនដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងមានសណ្តាប់ធ្នាប់ល្អ។
-ការបង្កើនមិត្តភាព និងសាមគ្គីភាព៖ លើកកម្ពស់ស្មារតីសាមគ្គីភាព ការសហការរវាងកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិលក្នុងខេត្ត តាមរយៈការលេងកីឡា។
-ការលើកស្ទួយវិស័យកីឡា ជំរុញចលនាកីឡាបាល់ទាត់ក្នុងខេត្តកំពង់ស្ពឺឱ្យកាន់តែមានសន្ទុះ និងសុខភាពល្អប្រសើរ។
-គណៈអធិបតីបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ និងបង្កើតបរិយាកាសរីករាយជូនដល់មហាជនក្នុងខេត្តផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
គណៈចលនាស្ត្រី រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការសកម្មភាពទិសដៅបន្ត
កំពង់ស្ពឺ៖ ថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២៦ គណៈចលនាស្ត្រី រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការសកម្មភាពទិសដៅបន្ត កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងដោយផ្ទាល់ពីទីស្នាក់ការកណ្តាលក្នុងរាជធានីភ្នំពេញ និងមានការចូលរួមពីតាមបណ្តាខេត្តនានា តាមរយៈប្រព័ន្ធ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ជាអនុប្រធាន សមាជិកា នៃគណៈចលនាស្ត្រី ព្រមទាំងតំណាងគណៈចលនាស្ត្រីមកពីតាមបណ្តាស្ថាប័ន និងរាជធានី-ខេត្ត ជាច្រើនរូប។ អង្គប្រជុំបានស្តាប់ និងពិភាក្សាលើរបាយការណ៍បូកសរុបលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក ដោយបានរំលេចនូវសមិទ្ធផលសំខាន់ៗ ភាពខ្លាំង និងចំណុចប្រឈមនានាដែលត្រូវបន្តកែលម្អ។


សេចក្តីជូនដំណឹង
កំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦.៤០ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។


សេចក្តីជូនដំណឹង
កម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦
• បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,៥០ ម៉ែត្រ
១~ស្ថានភាពទូទៅ៖
-រលាំងជ្រៃថ្ងៃនេះ ៧,០៧ ម/ថ្ងៃម្សិលមិញ ៦,៩៥ ម (+០,១២ ម) ហូរពីលើ កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=+០,០៧ ម
• ពាមឃ្លៃថ្ងៃនេះ=២,៩០ ម / ថ្ងៃម្សិលមិញ=៣,០៨ ម (-០,១៨ ម )


សិល្បៈនិងវប្បធម៌
ទៀនចំណាំព្រះវស្សា ទៅវេប្រគេន ព្រះសង្ឍចំនួន ៨១ អង្គ គង់ចាំព្រះវស្សា អស់ត្រីមាស ក្នុងពុទ្ធសីមាវត្តចំនួន ៥ វត្ត”
កំពង់ស្ពឺ÷ ព្រឹកថ្ងៃសៅរ៌ ៣ រោចខែទុតិយាសាឍឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ត្រូវនឹងថ្ងៃទី០១ខែសីហាឆ្នាំ២០២៦ លោកជំទាវខេង សំវ៉ាដា អ្នកតំណាងរាស្រ្ដមណ្ឌលខេត្តកំពង់ស្ពឺ អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសំរោងទង/ឃុំស្គុះ រួមដំណើរដោយសហការី ជាក្រុមការងារចុះជួយឃុំស្គុះជាច្រើនរូបទៀត បានអញ្ជើញ និងនាំយកនូវទៀនចំណាំព្រះវស្សា ទៅវេប្រគេន ព្រះសង្ឍចំនួន ៨១ អង្គ គង់ចាំព្រះវស្សា អស់ត្រីមាស ក្នុងពុទ្ធសីមាវត្តចំនួន ៥ វត្ត”១-វត្តចំប៉ាទេព ២-វត្តអង្គពោធិ៍ ៣-វត្តគីរីអង្គសរ(ហៅភ្នំជាល )៤-វត្តបឹងតូច” ស្ថិតនៅឃុំស្គុះ ស្រុកសំរោងទង ៥-វត្តព្រៃបឹង ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។


នយោបាយ
ឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែកក្កដា និងលើកទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សស្រុកសាមគ្គីមុនីជ័យ
ខេត្តកំពង់ស្ពឺ៖ ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែកក្កដា និងលើកទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅមន្ទីរគណបក្សស្រុកសាមគ្គីមុនីជ័យ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុក កោសា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ស្រ៊ុន ស្រ៊ន់ ដឹកនាំកិច្ចប្រជុំឆ្លងផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦
(កំពង់ស្ពឺ)៖ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ឆ្លងផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំង៣ប្រភេទ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្ត បានមានប្រសាសន៍ណែនាំ និងផ្ដាំផ្ញើដល់សមាជិក សមាជិកានៃអង្គប្រជុំទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការរៀបចំ និងអនុវត្តផែនការត្រៀមបម្រុងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននូវការសង្គ្រោះ និងឆ្លើយតបបានទាន់ពេលវេលា រាល់ពេលមានគ្រោះមហន្តរាយផ្សេងៗកើតឡើង ពិសេសក្នុងរដូវវស្សានេះ។


នយោបាយ
កិច្ចប្រជុំពិភាក្សាបូកសរុបលទ្ធផលការងារ គណបក្សប្រចាំខែ កក្កដា និងលើកទិសដៅភារកិច្ច ខែសីហា ឆ្នាំ ២០២៦ និងពិធីប្រកាស សេចក្ដីសម្រេច ស្ដីពីការតែងតាំងដំឡើងឋានៈមន្ត្រីគណបក្ស
កំពង់ស្ពឺ÷ នៅព្រឹក ថ្ងៃសៅរ៍ ៣ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី01 ខែសីហា ឆ្នាំ2026 ឯកឧត្តមបណ្ឌិត អ៊ុក កោសា ជាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជា សមាជិកគណៈកម្មាធិការកណ្តា គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំពិភាក្សាបូកសរុបលទ្ធផលការងារ គណបក្សប្រចាំខែ កក្កដា និងលើកទិសដៅភារកិច្ច ខែសីហា ឆ្នាំ ២០២៦ និងពិធីប្រកាស សេចក្ដីសម្រេច ស្ដីពីការតែងតាំងដំឡើងឋានៈមន្ត្រីគណបក្ស ។


សុខាភិបាល
✍️បេសកកម្មថ្ងៃទី៤ ក្រុមគ្រូពេទ្យស្មគ្រចិត្តកម្ពុជា 🇰🇭និងអាម៉េរិក 🇺🇸 មកពី (សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក និង IMR) បន្តបេសកកម្មនៅខេត្តកំពង់ស្ពឺ ✍️
កំពង់ស្ពឺ÷ ក្រោមកិច្ចចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានស.ស.យ.ក និងបន្ទាប់ពីបេសកកម្មរយៈពេល២ថ្ងៃកន្លងមកនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យស្មគ្រចិត្តមកពីសហរដ្ឋអាម៉េរិក នៃ អង្គការ International Medical Relief (IMR) ចំនួន១៤រូប បានសហការ ជាមួយសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា(ស.គ.ស.ស.យ.ក.) ចំនួន១៤រូប បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ នៅភូមិតាំងគម្ពីរ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយបានពិនិត្យជំងឺសរុបចំនួន ១៣០នាក់ ក្នុងនោះស្រីចំនួន៦៩នាក់។
(ប្រភពរដ្ឋបាលស្រុកសំរោងទង)


សុខាភិបាល
✍️បេសកកម្មថ្ងៃទី៣ ក្រុមគ្រូពេទ្យស្មគ្រចិត្តកម្ពុជា 🇰🇭និងអាម៉េរិក 🇺🇸 មកពី (សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក និង IMR) បន្តបេសកកម្មនៅខេត្តកំពង់ស្ពឺ ✍️
កំពង់ស្ពឺ÷ ក្រោមកិច្ចចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានស.ស.យ.ក និងបន្ទាប់ពីបេសកកម្មរយៈពេល២ថ្ងៃកន្លងមកនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យស្មគ្រចិត្តមកពីសហរដ្ឋអាម៉េរិក នៃ អង្គការ International Medical Relief (IMR) ចំនួន១៤រូប បានសហការ ជាមួយសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា(ស.គ.ស.ស.យ.ក.) ចំនួន១៤រូប បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ នៅភូមិតាំងគម្ពីរ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយបានពិនិត្យជំងឺសរុបចំនួន ១៣០នាក់ ក្នុងនោះស្រីចំនួន៦៩នាក់។


សិល្បៈនិងវប្បធម៌
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្ពង បានប្រគេនទៀនចំណាំព្រះវស្សាដល់ព្រះសង្ឃគង់នៅវត្តថ្មីដងទង់
កំពង់ស្ពឺ÷ នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម ភោគ សុវណ្ណរិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្ពង ខេត្តកំពង់ស្ពឺ រួមជាមួយក្រុមការងារភូមិ ឃុំ ស្រុក បានចូលរួមប្រគេនទៀនព្រះវស្សា ដល់ព្រះសង្ឃគង់នៅវត្តថ្មីដងទង់ ស្ថិតក្នុងឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលទេយ្យវត្ថុទាំងអស់រួមមាន:


សេចក្តីជូនដំណឹង
កម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦
• បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,៥០ ម៉ែត្រ
១~ស្ថានភាពទូទៅ៖
-រលាំងជ្រៃថ្ងៃនេះ ៦,៩៥ ម/ថ្ងៃម្សិលមិញ ៥,១៨ ម (+១,៧៧ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,០៥ ម
• ពាមឃ្លៃថ្ងៃនេះ=៣,០៨ ម / ថ្ងៃម្សិលមិញ=៣,១០ ម (-០,០២ ម )
-តាសាល ថ្ងៃនេះ=១៥,៥០ ម /ថ្ងៃម្សិលមិញ=១៥,៤៥ ម (+០,០៥ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៣,៥០ ម
៣~សីតុណ្ហភាព៖
(តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ)
-ថ្ងៃនេះ Max=៣៤,០°c / Min =២៥,០°c
ថ្ងៃម្សិលមិញMax=៣៤,០°c /Min=២៥.០°c
(ប្រភពមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ)

