ឯកឧត្តម ឈួរ សុបញ្ញា បន្តអញ្ជើញចុះថ្វាយបង្គំសំណេះសំណាលសមណសិស្សនៅសាលាពុទ្ធិកបឋមសិក្សាកណ្តោកដុំ ដើម្បីពង្រឹងពុទ្ធិកសិក្សា ដែលជាឆ្អឹងខ្នងនៃព្រះពុទ្ធសាសនា និងជាថ្នាលបណ្តុះមូលធនមនុស្ស
ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃសុក្រ ១២ កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាបានបន្តចុះសំណេះសំណាល និងថ្វាយបង្គំសួរសុខទុក្ខព្រះនាយក ព្រះឧទ្ទេសាចារ្យ និងសមណសិស្ស នៃ សាលាពុទ្ធិកបឋមសិក្សាកណ្តោកដុំ ស្ថិតក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមព្រះអធិបតីភាព ព្រះសីលធម្មវង្សា មុំ សុខុន ព្រះគ្រូធម្មចារី ព្រះគ្រូអនុគណក្រុងច្បារមន អមដោយព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គ។បច្ចុប្បន្ន សាលាពុទ្ធិកបឋមសិក្សាកណ្តោកដុំ មានសមណសិស្សចំនួន ៥៦ព្រះអង្គ កំពុងសិក្សាក្នុង ២ថ្នាក់ ដោយបានខិតខំសិក្សាព្រះធម៌ ព្រះវិន័យ ភាសាបាលី និងចំណេះដឹងទូទៅ សំដៅអភិវឌ្ឍខ្លួនឱ្យក្លាយជាព្រះសង្ឃដែលមានសីល មានបញ្ញា និងជាធនធានដ៏មានតម្លៃសម្រាប់ព្រះពុទ្ធសាសនា និងសង្គមជាតិ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ អានបន្ត