ព័ត៌មានក្នុងខេត្ត

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានដឹងនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់លំនៅឋានអតីតយោធិនចូលសោធននិវត្តន៍ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ...
សន្តិសុខសង្គម

កំពង់ស្ពឺ៖ដោយអនុវត្តតាមបទបញ្ជានិងការចង្អុលបង្ហាញតម្រង់ទិសរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង០៩.៣០នាទីព្រឹក លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹងនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់លំនៅឋានអតីតយោធិនចូលសោធននិវត្តន៍ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួន១គ្រួសារ មានឈ្មោះ អ៊ុក សំអឿន រស់នៅភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ទិវាកំណើតកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣ - ៩វិច្ឆិកា ២០២៦។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព នាយចំណង់ ផេង ឈិន ដែលបានទទួលអនិច្ចកម្មក្នុងពេលបំពេញបេសកកម្ម
សន្តិសុខសង្គម
ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព នាយចំណង់ ផេង ឈិន ដែលបានទទួលអនិច្ចកម្មក្នុងពេលបំពេញបេសកកម្ម
(កំពង់ស្ពឺ)៖ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក កៅ សុវណ្ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំប្រតិភូថ្នាក់ដឹកនាំ រួមមាន លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ អញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធសព នាយចំណង់ ផេង ឈិន ដែលបានទទួលមរណៈភាពដោយសារជំងឺគាំងបេះដូង ក្នុងពេលបំពេញបេសកកម្ម។ ពិធីគោរពវិញ្ញាណក្ខន្ធនេះបានប្រារព្ធធ្វើឡើងនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិតាជាល សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
សេចក្តីជូនដំណឹង
កំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ សេចក្ដីជូនដំណឹង ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥.៧៩ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
សេចក្តីជូនដំណឹង
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ *១~ស្ថានភាពទូទៅ៖*   -រលាំងជ្រៃថ្ងៃនេះ ៧,២២ ម/ថ្ងៃម្សិលមិញ ៦,៩០ ម (+០,៣២ ម) ហូរពីលើ កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=+០,២២ ម - ពាមឃ្លៃថ្ងៃនេះ=៣,៧០ម / ថ្ងៃម្សិលមិញ=៣,៦៨ ម (+០,០២ ម ) -តាសាល ថ្ងៃនេះ=១៩,៧០ ម /ថ្ងៃម្សិលមិញ=១៩,៦០ ម (+០,១០ ម ) ហូរពីលើ កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=+០,៧០ ម
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
សកម្មភាពការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ
ការអភិវឌ្ឍ
សកម្មភាពការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ វិស័យសាធារណការ I.ការងារថែទាំប្រចាំ ១-បន្តការងារថែទាំប្រចាំកំណាត់ផ្លូវជាតិលេខ៤៦ ដោយដាំដុំចំណាំងលើគំនូសបែងចែកគន្លងផ្លូវ និងកាត់សម្អាតរុក្ខជាតិសងខាងផ្លូវ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
សកម្មភាពការងារស្រោចកៅស៊ូ រោយថ្ម១៩មម និងស្រោចកៅស៊ូ រោយថ្ម១២មមគម្រោងថែទាំខួប ផ្លូវជាតិលេខ៤៤ (Reseal DBST) ប្រវែង ២ ០៩៥ម ចន្លោះ គ.ម១៥+៧៥១ ដល់ គ.ម១៧+៨៤៦
ការអភិវឌ្ឍ
សកម្មភាពការងារស្រោចកៅស៊ូ រោយថ្ម១៩មម និងស្រោចកៅស៊ូ រោយថ្ម១២មមគម្រោងថែទាំខួប ផ្លូវជាតិលេខ៤៤ (Reseal DBST) ប្រវែង ២ ០៩៥ម ចន្លោះ គ.ម១៥+៧៥១ ដល់ គ.ម១៧+៨៤៦
សកម្មភាពការងារស្រោចកៅស៊ូ រោយថ្ម១៩មម និងស្រោចកៅស៊ូ រោយថ្ម១២មមគម្រោងថែទាំខួប ផ្លូវជាតិលេខ៤៤ (Reseal DBST) ប្រវែង ២ ០៩៥ម ចន្លោះ គ.ម១៥+៧៥១ ដល់ គ.ម១៧+៨៤៦ (ស្ថិតក្នុងឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ)។ 👷🏽‍♂️អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កិច្ចប្រជុំកំពូល ដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាព និងមុខមាត់កម្ពុជាលើឆាកអន្តរជាតិ
សេចក្តីជូនដំណឹង
កិច្ចប្រជុំកំពូល ដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាព និងមុខមាត់កម្ពុជាលើឆាកអន្តរជាតិ
ក្រសួងព័ត៌មាន អំពាវនាវដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នព័ត៌មានទាំងអស់ ចូលរួមសហការផ្សព្វផ្សាយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះនឹងរួមមាន ភូមិហ្វ្រង់កូហ្វូនី ព្រឹត្តិការណ៍ FrancoTech សន្និសីទថ្នាក់រដ្ឋមន្ត្រី និងកិច្ចប្រជុំកំពូល ដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាព និងមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦
សេចក្តីជូនដំណឹង
គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការទី៣ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំជំនួបពិភាក្សាការងាររវាងអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ ជាមួយអ្នកនាំពាក្យអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
លោក ហេង ស៊ីណា តំណាងឯកឧត្តម ថេង បញ្ញាធន ព្រមទាំងអាជ្ញាធរ និងព្រះសង្ឃ នាំយកអំណោយ និងថវិកាចូលរួមរំលែកទុក្ខបុណ្យសពប្រជាពលរដ្ឋនៅឃុំព្រៃញាតិ
សន្តិសុខសង្គម
លោក ហេង ស៊ីណា តំណាងឯកឧត្តម ថេង បញ្ញាធន ព្រមទាំងអាជ្ញាធរ និងព្រះសង្ឃ នាំយកអំណោយ និងថវិកាចូលរួមរំលែកទុក្ខបុណ្យសពប្រជាពលរដ្ឋនៅឃុំព្រៃញាតិ
កំពង់ស្ពឺ៖ ថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ហេង ស៊ីណា អនុប្រធានក្រុមការងារ តំណាងឯកឧត្តម ថេង បញ្ញាធន ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃញាតិ រួមជាមួយការនិមន្តរបស់ព្រះតេជគុណ មាស ចន្ថា ព្រះចៅអធិការវត្តអង្គតាភេម លោក ចាន់ ស៊ុន មេឃុំព្រៃញាតិ ក្រុមប្រឹក្សាឃុំ និងយុវជនឃុំ បានអញ្ជើញ និងនិមន្តចុះជួបសំណេះសំណាល ព្រមទាំងនាំយកសម្ភារៈ និងថវិកាទៅចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសពលោកយាយ មុត រឿន ដែលមានទីលំនៅស្ថិតនៅភូមិព្រៃជរ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
លោក ជា សើ តំណាងឯកឧត្តម អ៊ុក ហឿនពិសី និងក្រុមការងារ ចុះនាំយកបច្ច័យរំលែកទុក្ខគ្រួសារសពប្រជាពលរដ្ឋនៅឃុំយុទ្ធសាមគ្គី
សន្តិសុខសង្គម
លោក ជា សើ តំណាងឯកឧត្តម អ៊ុក ហឿនពិសី និងក្រុមការងារ ចុះនាំយកបច្ច័យរំលែកទុក្ខគ្រួសារសពប្រជាពលរដ្ឋនៅឃុំយុទ្ធសាមគ្គី
កំពង់ស្ពឺ៖ នៅល្ងាចថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ជា សើ ក្រុមការងារថ្នាក់ស្រុកចុះជួយឃុំយុទ្ធសាមគ្គី តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុក ហឿនពិសី អនុប្រធានក្រុមការងារចុះជួយស្រុកសាមគ្គីមុនីជ័យ និងជាប្រធានក្រុមការងារចុះជួយឃុំយុទ្ធសាមគ្គី ព្រមទាំងសហការជាមួយគណៈកម្មាធិការបក្សឃុំ បានអញ្ជើញចុះសំណេះសំណាល និងនាំយកថវិកាបច្ច័យទៅចូលរួមរំលែកទុក្ខជាមួយគ្រួសារនៃសព។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
លោក ញ៉ឹល សំបូរ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ត្រី ផេង ឈិន ទទួលមរណភាព ក្នុងពេលបំពេញបេសកកម្ម
សន្តិសុខសង្គម
លោក ញ៉ឹល សំបូរ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ត្រី ផេង ឈិន ទទួលមរណភាព ក្នុងពេលបំពេញបេសកកម្ម
(កំពង់ស្ពឺ)៖ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ញ៉ឹល សំបូរ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ត្រី ផេង ឈិន ដែលបានទទួលមរណភាពដោយសារជំងឺគាំងបេះដូង ក្នុងអំឡុងពេលកំពុងបំពេញបេសកកម្មបម្រើជាតិ និងប្រជាពលរដ្ឋ នៅភូមិតាជាល សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទឹកល្អក់ ចូលរួមបុណ្យកឋិនទាន
សន្តិសុខសង្គម
ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទឹកល្អក់ ចូលរួមបុណ្យកឋិនទាន
កំពង់ស្ពឺ៖ ថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តម បណ្ឌិត កែរ រដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបការងារខែវិច្ឆិកា និងទិសដៅខែធ្នូ របស់ក្រុមការងារចុះមូលដ្ឋានឃុំហោងសំណំ
នយោបាយ
ឯកឧត្តម បណ្ឌិត កែរ រដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបការងារខែវិច្ឆិកា និងទិសដៅខែធ្នូ របស់ក្រុមការងារចុះមូលដ្ឋានឃុំហោងសំណំ
កំពង់ស្ពឺ៖ នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត កែរ រដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំហោងសំណំ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅអនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សឃុំហោងសំណំ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត