
លោក ហេង ស៊ីណា តំណាងឯកឧត្តម ថេង បញ្ញាធន ព្រមទាំងអាជ្ញាធរ និងព្រះសង្ឃ នាំយកអំណោយ និងថវិកាចូលរួមរំលែកទុក្ខបុណ្យសពប្រជាពលរដ្ឋនៅឃុំព្រៃញាតិ
កំពង់ស្ពឺ៖ ថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ហេង ស៊ីណា អនុប្រធានក្រុមការងារ តំណាងឯកឧត្តម ថេង បញ្ញាធន ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃញាតិ រួមជាមួយការនិមន្តរបស់ព្រះតេជគុណ មាស ចន្ថា ព្រះចៅអធិការវត្តអង្គតាភេម លោក ចាន់ ស៊ុន មេឃុំព្រៃញាតិ ក្រុមប្រឹក្សាឃុំ និងយុវជនឃុំ បានអញ្ជើញ និងនិមន្តចុះជួបសំណេះសំណាល ព្រមទាំងនាំយកសម្ភារៈ និងថវិកាទៅចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសពលោកយាយ មុត រឿន ដែលមានទីលំនៅស្ថិតនៅភូមិព្រៃជរ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។








