
លោក ញ៉ឹល សំបូរ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ត្រី ផេង ឈិន ទទួលមរណភាព ក្នុងពេលបំពេញបេសកកម្ម
(កំពង់ស្ពឺ)៖ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ញ៉ឹល សំបូរ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ត្រី ផេង ឈិន ដែលបានទទួលមរណភាពដោយសារជំងឺគាំងបេះដូង ក្នុងអំឡុងពេលកំពុងបំពេញបេសកកម្មបម្រើជាតិ និងប្រជាពលរដ្ឋ នៅភូមិតាជាល សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។








