
លោក ជា សើ តំណាងឯកឧត្តម អ៊ុក ហឿនពិសី និងក្រុមការងារ ចុះនាំយកបច្ច័យរំលែកទុក្ខគ្រួសារសពប្រជាពលរដ្ឋនៅឃុំយុទ្ធសាមគ្គី
កំពង់ស្ពឺ៖ នៅល្ងាចថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ជា សើ ក្រុមការងារថ្នាក់ស្រុកចុះជួយឃុំយុទ្ធសាមគ្គី តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុក ហឿនពិសី អនុប្រធានក្រុមការងារចុះជួយស្រុកសាមគ្គីមុនីជ័យ និងជាប្រធានក្រុមការងារចុះជួយឃុំយុទ្ធសាមគ្គី ព្រមទាំងសហការជាមួយគណៈកម្មាធិការបក្សឃុំ បានអញ្ជើញចុះសំណេះសំណាល និងនាំយកថវិកាបច្ច័យទៅចូលរួមរំលែកទុក្ខជាមួយគ្រួសារនៃសព។








