ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

នយោបាយ
ពិធីសំណេះសំណាលជាមួយសមាជិកបក្សភូមិ
កំពង់ស្ពឺ÷ ព្រឹកថ្ងៃអាទិត្យ ៣កើត ខែស្រាព ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ នៅភូមិកាកាប សង្កាត់ក្សេមក្សាន្ត មានការជួបសំណេះសំណាលជាមួយសមាជិកបក្សភូមិ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង្ស ឆាំឆាន ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាអនុប្រធាន សមាជិកក្រុមការងារ ក្រុមប្រឹក្សា និងអភិបាលក្រុង ក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុ និងសមាជិកភូមិ សរុបមានចំនួន ៥១៧នាក់។


សន្តិសុខសង្គម
ការងារមនុស្សធម៌ និងការលើកស្លាកសញ្ញាគណបក្សស្រុកកងពិសី
កំពង់ស្ពឺ÷ ថ្ងៃទី 16 ខែសីហា ឆ្នាំ 2026 លោក ហេង ស៊ីណា សមាជិកគណៈកម្មាធិការគណបក្សស្រុក អនុប្រធានយុវជនគណបក្សស្រុក និងជាក្រុមការងារចុះជួយឃុំព្រៃញាតិ តំណាងឲ្យលោក ហន ពិសិដ្ឋ ប្រធានយុវជនគណបក្សស្រុក និងជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកគងពិសី បានបន្តអញ្ជើញដឹកនាំយុវជនស្រុក ឃុំ ចុះសួរសុខទុក្ខ និងនាំយកសម្ភារៈថវិកាឧបត្ថម្ភជូនគ្រួសារជួបការលំបាកចំនួន ២គ្រួសារ ស្ថិតនៅភូមិបាក់ករ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ មានការនិមន្តចូលរួមពីព្រះគ្រូចៅអធិការវត្តអង្គតាភេម ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ យុវជនឃុំ រួមជាមួយមេភូមិ អនុភូមិ។ សម្ភារៈ និងថវិកានេះបានពីការចូលរួមឧបត្ថម្ភរបស់ព្រះតេជគុណ ព្រមជាមួយក្រុមយុវជនស្រុក ឃុំ ដោយក្នុង ១គ្រួសារៗទទួលបានអង្គរ ២៥ គីឡូក្រាម ទឹកសុទ្ធ ១កេស មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាមួយចំនួន។


ទេសចរណ៍
ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ មកលេងកម្សាន្តតាមរមណីយដ្ឋាន សហគមន៏ទេសចរណ៍ និងស្នាក់នៅ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ថ្ងៃ អាទិត្យ ៣កើត ខែស្រាពណ៏ ឆ្នាំមមី អដ្ឋស័ក្ក ព,ស ២៥៦៩ត្រូវនិងថ្ងៃ ១៦ខែ សីហា ធ្ឆ្នាំ២០២៦ ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ មកលេងកម្សាន្តតាមរមណីយដ្ឋាន សហគមន៏ទេសចរណ៍ និងស្នាក់នៅ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី១០ ខែ សីហាដល់ថ្ងៃទី១៦ខែសីហា ឆ្នាំ២០២៦
ភ្ញៀវទេសចរសរុប ៣៩,៤២០នាក់
១- ភ្ញៀវទេសចរជាតិ និង អន្តរជាតិ(ស្នាក់នៅ) ៣,៧៥០នាក់
២- ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដើរកម្សាន្តវិលល្ងាច ៣៥,២៥០នាក់
៣- ទេសចរ បរទេស ២៤០នាក់
(ប្រភពមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ)


សេចក្តីជូនដំណឹង
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦
* បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,២០ ម៉ែត្រ
*១~ស្ថានភាពទូទៅ៖*
-រលាំងជ្រៃថ្ងៃនេះ ៦,៩០ ម/ថ្ងៃម្សិលមិញ ៦,៧៥ ម (+០,១៥ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,១០ ម
- ពាមឃ្លៃថ្ងៃនេះ=២,២៥ ម / ថ្ងៃម្សិលមិញ=២,២៥ ម (-០,០០ ម )
-តាសាល ថ្ងៃនេះ=១២,២៣ ម /ថ្ងៃម្សិលមិញ=១២,៤០ ម (-០,១៧ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៦,៧៧ ម
៣~សីតុណ្ហភាព៖
(តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ)
-ថ្ងៃនេះ Max=៣៥,០°c / Min =២៧,០°c
ថ្ងៃម្សិលមិញMax=៣៥,០°c /Min=២៦.០°c
(ប្រភពមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ)


សេចក្តីជូនដំណឹង
កំពង់ស្ពឺមាន សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥.៤៦ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
ពណ៌ខៀវ៖គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តរតនគិរី ខេត្តសៀមរាប ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តស្វាយរៀង និង ខេត្តស្ទឹងត្រែង។(ប្រភពមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ)


សេចក្តីជូនដំណឹង
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦
* បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,២០ ម៉ែត្រ
*១~ស្ថានភាពទូទៅ៖*
-រលាំងជ្រៃថ្ងៃនេះ ៦,៧៥ ម/ថ្ងៃម្សិលមិញ ៦,៨០ ម (-០,០៥ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,២៥ ម
- ពាមឃ្លៃថ្ងៃនេះ=២,២៥ ម / ថ្ងៃម្សិលមិញ=២,៣០ ម (-០,០៥ ម )
-តាសាល ថ្ងៃនេះ=១២,៤០ ម /ថ្ងៃម្សិលមិញ=១២,៥០ ម (-០,១០ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៦,៦០ ម
៣~សីតុណ្ហភាព៖
(តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ)
-ថ្ងៃនេះ Max=៣៥,០°c / Min =២៦,០°c
ថ្ងៃម្សិលមិញMax=៣៥,០°c /Min=២៦.០°c
(ប្រភពមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ)


សន្តិសុខសង្គម
ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្រ្កាបនិងឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងភូមិសាស្ត្រស្រុកសំរោងទង!!!
កំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១២:០៩នាទី នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ត្រី បេ ចំរើន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។


សេចក្តីជូនដំណឹង
ក្រុមការងារបច្ចេកទេសអគ្គិសនីកំពង់ស្ពឺបានសហការជាមួយសេវាករក្នុងតំបន់ ចូលរួមប្រជុំសរុបលទ្ធផលការងារ ចុះរៀបចំខ្សែផ្គត់ផ្គង់អគ្គិសនី
កំពង់ស្ពឺ÷ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នេះ ក្រុមការងារបច្ចេកទេសអគ្គិសនីកំពង់ស្ពឺបានសហការជាមួយសេវាករក្នុងតំបន់ ចូលរួមប្រជុំសរុបលទ្ធផលការងារ ចុះរៀបចំខ្សែផ្គត់ផ្គង់អគ្គិសនី និងពិនិត្យសុវត្ថិភាពខ្សែបណ្តាញអគ្គិសនីដែលប្រើប្រាស់សម្ភារអគ្គិសនីរួមមាន៖
-រៀបចំម៉ាស៊ីនភ្លើង 150kVA ០១ គ្រឿង និងត្រៀមបំរុងភ្លើងសេវាករផងដែរ។
-អូសខ្សែបណ្ដាញ LV មុខកាត់ AL-4x 70mm ខ្សែ AL-2px25mm និងខ្សែ Cu-2px2.5mm សរុបប្រវែង 660m ។


នយោបាយ
ពិធីបិទវគ្គបណ្តុះបណ្តាលជនបង្គោលស្តីពី «ការងារមហាជន» ជូនដល់មន្ត្រីគណបក្សក្រុង ស្រុក និងឃុំ សង្កាត់ ទូទាំងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ រសៀលថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការ នៃគណៈចលនាមហាជនគណៈកម្មាធិការកណ្តាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជនបង្គោលស្តីពី «ការងារមហាជន» ជូនដល់មន្ត្រីគណបក្សក្រុង ស្រុក និងឃុំ សង្កាត់ ទូទាំងខេត្តកំពង់ស្ពឺ។


នយោបាយ
កិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាព ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៧ ឆ្នាំ២០២៧
កំពង់ស្ពឺ÷ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អៀង ម៉ូលី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ (តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារ) អមដំណើរដោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពី «ផែនការសកម្មភាព ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៧ ឆ្នាំ២០២៧»។


សន្តិសុខសង្គម
ករណីក្មេងទំនើងមួយក្រុមមានគ្នាចំនួន ០៣នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្រ្កាប និងឃាត់ខ្លួន ក្រោយពេលធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ដែលបង្ករឲ្យប៉ះពាលដល់សង្គម និងធ្វើឲ្យខូចខាតសណ្តាប់ធ្នាប់សាធារណៈ.........
កំពង់ស្ពឺ÷ ដោយអនុវត្តតាមគោលការរបស់ថ្នាក់ដឹកនាំដឹកនាំ និងក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបករណី ក្មេងទំនើងចូលចិត្តបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ មួយក្រុមមានគ្នាចំនួន ០៣នាក់ ដែលប្រព្រឹត្តទៅកាលពីវេលាម៉ោង ១៨:៤០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅត្រង់ចំណុចប្រឡាយទឹក ស្ថិតនៅភូមិកណ្ដោលដុំ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលបង្កឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ក្មេងទំនើងដែលជាជនសង្ស័យចំនួន០៣នាក់ដែលបានឃាត់ខ្លួនរួមមានទី០១មានឈ្មោះ ពឿន សុខកេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ, ទី០២ឈ្មោះ វឺន សំបូរ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ ទី០៣ឈ្មោះ ស៊ឹម ណារ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ ។


សេចក្តីជូនដំណឹង
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦
• បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,២០ ម៉ែត្រ
១~ស្ថានភាពទូទៅ៖
-រលាំងជ្រៃថ្ងៃនេះ ៦,៨០ ម/ថ្ងៃម្សិលមិញ ៦,៩២ ម (-០,១២ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,២០ ម
• ពាមឃ្លៃថ្ងៃនេះ=២,៣០ ម / ថ្ងៃម្សិលមិញ=២,៣៥ ម (-០,០៥ ម )
-តាសាល ថ្ងៃនេះ=១២,៥០ ម /ថ្ងៃម្សិលមិញ=១២,៨៥ ម (-០,៣៥ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៦,៥០ ម
៣~សីតុណ្ហភាព៖
(តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ)
-ថ្ងៃនេះ Max=៣៥,០°c / Min =២៦,០°c
ថ្ងៃម្សិលមិញMax=៣៦,០°c /Min=២៦.០°c
(មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ)


សេចក្តីជូនដំណឹង
កំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤.៩៤ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
ពណ៌ខៀវ៖គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តរតនគិរី ខេត្តសៀមរាប ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តស្វាយរៀង និង ខេត្តស្ទឹងត្រែង។(ប្រភពមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ)

