
ក្រុមការងារបច្ចេកទេសអគ្គិសនីកំពង់ស្ពឺបានសហការជាមួយសេវាករក្នុងតំបន់ ចូលរួមប្រជុំសរុបលទ្ធផលការងារ ចុះរៀបចំខ្សែផ្គត់ផ្គង់អគ្គិសនី
កំពង់ស្ពឺ÷ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នេះ ក្រុមការងារបច្ចេកទេសអគ្គិសនីកំពង់ស្ពឺបានសហការជាមួយសេវាករក្នុងតំបន់ ចូលរួមប្រជុំសរុបលទ្ធផលការងារ ចុះរៀបចំខ្សែផ្គត់ផ្គង់អគ្គិសនី និងពិនិត្យសុវត្ថិភាពខ្សែបណ្តាញអគ្គិសនីដែលប្រើប្រាស់សម្ភារអគ្គិសនីរួមមាន៖ -រៀបចំម៉ាស៊ីនភ្លើង 150kVA ០១ គ្រឿង និងត្រៀមបំរុងភ្លើងសេវាករផងដែរ។ -អូសខ្សែបណ្ដាញ LV មុខកាត់ AL-4x 70mm ខ្សែ AL-2px25mm និងខ្សែ Cu-2px2.5mm សរុបប្រវែង 660m ។











