ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

គ្រោះធម្មជាតិ
ឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ(El Niño)បានកំពុងបង្កជាផលប៉ះពាល់ដល់ផលិតកម្មដំណាំស្រូវរដូវវស្សានៅក្នុងឃុំ សង្កាត់ មួយចំនួន ក្នុងខេត្តកំពង់ស្ពឺ
ថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦
មន្រ្តីជំនាញនៃការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មចំនួន ៣នាក់/ស្រី ២នាក់ ដឹកនាំដោយលោក សឿន សាន់ដា អនុប្រធានការិយាល័យ និងដោយមានកិច្ចសហការជាមួយមន្ត្រីកសិកម្មឃុំ បានចុះពិនិត្យ ស្ថានភាពនៃផលប៉ះពាល់ដោយគ្រោះរាំងស្ងួត លើដំណាំស្រូវរដូវវស្សា ស្ថិតនៅភូមិសាស្ត្រ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ - Join Telegram: https://t.me/nec_cambodia - អាសយដ្ឋានវេប គ.ជ.ប៖ www.nec.gov.kh
សេចក្តីជូនដំណឹងស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
- Join Telegram: https://t.me/nec_cambodia
- អាសយដ្ឋានវេប គ.ជ.ប៖ www.nec.gov.kh


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ ជូនលោក ជំទាវបណ្ឌិត ពេជ ចន្ទមន្នី ហ៊ុន ម៉ាណែត ក្នុងកម្មវិធីប្រគល់ផ្ទះជូនគ្រួសារវីរកងទព័ដែលបានពលីនៅសមរភូមិមុខ
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ជូនលោក ជំទាវបណ្ឌិត ពេជ ចន្ទមន្នី ហ៊ុន ម៉ាណែត ក្នុងកម្មវិធីប្រគល់ផ្ទះជូនគ្រួសារវីរកងទព័ដែលបានពលីនៅសមរភូមិមុខ។កិច្ចប្រជុំនេះដែរ រៀបចំនៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង,សេនាធិការរង,ប្រធាន-អនុប្រធានមន្ទីរ,នាយ-នាយរងការិយាល័យ, មេបញ្ជាការកងអនុសេនាធំ,មេបញ្ជាការក្រុង-ស្រុក ប្រធានស្នាក់ការ ព្រមទាំងនាយទាហាន នាយទាហានរង។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំពិនិត្យ និងពង្រៀងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៦
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំពិនិត្យ និងពង្រៀងរបាយការណ៍លទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកស្រី ម៉ែន ស៊ីនួន ប្រធានមន្ទីរព័ត៌មានខេត្ត ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ ព្រមទាំងប្រធាន និងមន្ត្រីទទួលបន្ទុកតាមការិយាល័យទាំង៥ ចំណុះឱ្យមន្ទីរ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក ពង្រឹងប្រសិទ្ធភាពការងារ កំណត់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ព្រមទាំងពង្រៀងខ្លឹមសាររបាយការណ៍ឱ្យមានភាពត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងឆ្លុះបញ្ចាំងពីលទ្ធផលការងារជាក់ស្តែងរបស់មន្ទីរ។


សេចក្តីជូនដំណឹង
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ។
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦
* បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,០០ ម៉ែត្រ
*១~ស្ថានភាពទូទៅ៖*
-រលាំងជ្រៃថ្ងៃនេះ ៦,៨០ ម/ថ្ងៃម្សិលមិញ ៦,៩២ ម (-០,១២ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,២០ ម
- ពាមឃ្លៃថ្ងៃនេះ=២,៣៥♧ ម / ថ្ងៃម្សិលមិញ=២,៣៨ ម (-០,០៣ ម )
-តាសាល ថ្ងៃនេះ=១២,៣០ ម /ថ្ងៃម្សិលមិញ=១២,១៦ ម (+០,១៤ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៦,៧០ ម
៣~សីតុណ្ហភាព៖
(តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ)
-ថ្ងៃនេះ Max=៣៦,០°c / Min =២៧,០°c
ថ្ងៃម្សិលមិញMax=៣៦,០°c /Min=២៧.០°c
(ប្រភពមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ)


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្ដល់នូវឧបករណ៍បច្ចេកទេសដល់ ២៥ រាជធានីខេត្តក្នុងនោះក៏មានខេត្តកំពង់ស្ពឺផងដែរ
កំពង់ស្ពឺ÷ លោកស្រី ម៉ែន ស៊ីនួន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានទទួលឧបករណ៍បច្ចេកវិទ្យាបន្ថែម រួមមាន កាមេរ៉ា ១គ្រឿង និង កុំព្យូទ័រ ១គ្រឿង ពីឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ (ថ្ងៃ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០)។


សន្តិសុខសង្គម
🙏កម្មវិធី “ ប៉ាម៉ានី “ 🙏
កំពង់ស្ពឺ÷នៅថ្ងៃទី១៧ ខែសីហាឆ្នាំ២០២៦ នេះក្រោមពាក្យស្លោកចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារ ❤️“ ប៉ាម៉ានី “❤️
ក្រុមការងារសម្របសម្រួលការងារវិស័យសុខា ភិបាលខេត្តកំពង់ស្ពឺរបស់ 🙏ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី 🙏និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម ផៃ ចាន់ដារ៉ា លោកវេជ្ជ. រ៉ិត ចំណាប់ តំណាង ឯកឧត្តមបណ្ឌិត ហេង សុខគង់ និងសហការី រួមជាមួយ លោក សក់ សំអុល អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិគងពិសី តំណាងលោកវេជ្ជ. ហុក គ្រី ប្រធានមន្ទីរសុខាភិបាល និងលោក ម៉ែន ពិសិដ្ឋ ប្រធានមណ្ឌលសុខភាពស្វាយចចឹប បានចុះសួរសុខទុក្ខ លោកស្រី សំ ច័ន្ទរី ជាមន្ត្រីបម្រើការងារនៅមណ្ឌលសុខភាពស្វាយចចឹប ដែលកំពុងសម្រាកលំហែមាតុភាពនៅគេហដ្ឋាន ភូមិក្រុមហ៊ុន ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។


សន្តិសុខសង្គម
🙏កម្មវិធី “ ប៉ាម៉ានី “ 🙏
កំពង់ស្ពឺ÷ នៅរសៀលថ្ងៃចន្ទ ទី១៧ ខែសីហាឆ្នាំ២០២៦ នេះក្រោមពាក្យស្លោក ចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារ ❤️“ ប៉ាម៉ានី “❤️
ក្រុមការងារសម្របសម្រួលការងារវិស័យសុខាភិបាលខេត្តកំពង់ស្ពឺរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោកវេជ្ជបណ្ឌិត វ៉េង ហេង និង លោកបណ្ឌិត ម៉េត ប៊ុនធឿន តំណាង ឯកឧត្តមបណ្ឌិត ហេង សុខគង់ រួមជាមួយ លោកវេជ្ជបណ្ឌិត ឡុង វិសិដ្ឋ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ តំណាងលោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាល និងសហការី បានចុះសួរសុខទុក្ខ លោកស្រី នាង អ៉ីលីង ជាមន្ត្រីបម្រើការងារនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកលំហែមាតុភាពនៅគេហដ្ឋាន ភូមិអង្គស្នួលឃុំពើកស្រុកអង្គស្នួលខេត្តកណ្តាល។


សន្តិសុខសង្គម
យុវជនម្នាក់ប្រើប្រាស់គ្រឿងញៀនលើសកម្រិត គ្រប់គ្រងខ្លួនឯងលែងបាន ហើយឈានទៅដល់បំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង ធ្វើការបង្រ្កាប និងឃាត់ខ្លួនភ្លាមៗ ក្រោយទទួលបានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខអន្តរាគមន៍ Hotline 1292 ......
កំពង់ស្ពឺ៖ ដោយអនុវត្តយ៉ាងមុឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ជាពិសេសក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ និងយ៉ាងយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ។កាលពីវេលាម៉ោង០០:៤៥នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ក្រោយទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋតាមរយៈលេខ Hotline(1292) ប្តឹងមកកាន់កងរាជអាវុធហត្ថអំពីករណីប្រើប្រាស់គ្រឿងញ្ញៀន នឹងបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ។


សន្តិសុខសង្គម
សម្ភោធអគារទីបញ្ជាការថ្មី យោធភូមិភាគទី៣ ជាអំណោយរបស់ក្រសួងការពារជាតិ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម
សម្ភោធអគារទីបញ្ជាការថ្មី យោធភូមិភាគទី៣ ជាអំណោយរបស់ក្រសួងការពារជាតិ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម


ទេសចរណ៍
ភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ មកលេងកម្សាន្តតាមរមណីយដ្ឋាន សហគមន៏ទេសចរណ៍ និងស្នាក់នៅ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី១០ ខែ សីហាដល់ថ្ងៃទី១៦ ខភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ(ស្នាក់នៅ) ៣,៧៥០នាក់ ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋ ដើរកម្សាន្តវិលល្ងាច ៣៥,២៥០នាក់ ទេសចរណ៍ បរទេស ២៤០នាក់
ភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ មកលេងកម្សាន្តតាមរមណីយដ្ឋាន សហគមន៏ទេសចរណ៍ និងស្នាក់នៅ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី១០ ខែ សីហាដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ភ្ញៀវទេសចរណ៍សរុប ៣៩,៤២០នាក់ ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ(ស្នាក់នៅ) ៣,៧៥០នាក់ ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋ ដើរកម្សាន្តវិលល្ងាច ៣៥,២៥០នាក់ ទេសចរណ៍ បរទេស ២៤០នាក់


សកម្មភាពថ្នាក់ដឹកនាំ
ពិធីប្រកាសបញ្ចូលសមាជិកថ្មី ២៥៥នាក់ នៃគណបក្សប្រជាជនកម្ពុជា នៅឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ
ពិធីប្រកាសបញ្ចូលសមាជិកថ្មី ២៥៥នាក់ នៃគណបក្សប្រជាជនកម្ពុជា នៅឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ


សន្តិសុខសង្គម
ក្រុមការងារចម្រុះខេត្តកំពង់ស្ពឺ ចុះធ្វើបច្ចុប្បន្នភាពទិន្នន័យ និងរៀបចំឯកសារ ក២ ក៤ និងក៩ ជូនប្រជាពលរដ្ឋនៅឃុំត្រពាំងគង
ក្រុមការងារចម្រុះខេត្តកំពង់ស្ពឺ ចុះធ្វើបច្ចុប្បន្នភាពទិន្នន័យ និងរៀបចំឯកសារ ក២ ក៤ និងក៩ ជូនប្រជាពលរដ្ឋនៅឃុំត្រពាំងគង

