ព័ត៌មានក្នុងខេត្ត

ចុះត្រួតពិនិត្យនៅគោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ធ្វើតេស្តជាតិស្រវឹង ឆែកឆេរត្រួតពិនិត្យរកសារធាតុញៀន និងអាវុធគ្រប់ប្រភេទ លើផ្លូវជាតិលេខ៤៤ (៤៩-៥០) ស្ថិតនៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់
សន្តិសុខសង្គម
ចុះត្រួតពិនិត្យនៅគោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ធ្វើតេស្តជាតិស្រវឹង ឆែកឆេរត្រួតពិនិត្យរកសារធាតុញៀន និងអាវុធគ្រប់ប្រភេទ លើផ្លូវជាតិលេខ៤៤ (៤៩-៥០) ស្ថិតនៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់
(កំពង់ស្ពឺ)៖ កំលាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដោយអនុវត្ដតាមបទបញ្ជានិងការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដ និងផែនការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ បានចុះត្រួតពិនិត្យនៅគោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ធ្វើតេស្តជាតិស្រវឹង ឆែកឆេរត្រួតពិនិត្យរកសារធាតុញៀន និងអាវុធគ្រប់ប្រភេទ លើផ្លូវជាតិលេខ៤៤ (៤៩-៥០) ស្ថិតនៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានដឹងនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់ លោក គង់ សំណាង អតីតយោធិនចូលសោធននិវត្តន៍ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ...

កំពង់ស្ពឺ៖ដោយ​អនុវត្តតាមបទបញ្ជា​និង​ការ​ចង្អុល​បង្ហាញ​តម្រង់​ទិស​របស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍ សៅ សុខា​ អគ្គ​មេបញ្ជាការ​រង​ កងយោធពល​ខេមរ​ភូមិន្ទ​និងជា​មេបញ្ជាការ​ កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃប្រទេស​ នៅ​ថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង០៩.៣០នាទីព្រឹក​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បានដឹងនាំក្រុមការងារ​កងរាជ​អាវុធហត្ថ​ខេត្ត​ ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូន​ដល់​ លោក​​​​​​​​ គង់ សំណាង​ អតីតយោធិនចូលសោធននិវត្តន៍ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រស់នៅភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ក្នុង​ឱកាស​អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ទិវាកំណើតកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣ - ៩វិច្ឆិកា ២០២៦។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កំពង់ស្ពឺមាន សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
សេចក្តីជូនដំណឹង
កំពង់ស្ពឺមាន សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ សេចក្ដីជូនដំណឹង ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ១០.៨០ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
Phnom Penh Steps Up Preparations for 20th Francophonie Summit https://akp.gov.kh/post/detail/386198
សន្តិសុខសង្គម
Phnom Penh Steps Up Preparations for 20th Francophonie Summit https://akp.gov.kh/post/detail/386198
Phnom Penh intensifie les préparatifs du XXe Sommet de la Francophonie https://akp.gov.kh/fr/post/detail/386199
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ការទប់ស្កាត់ការកេងប្រវ័ញ្ច និងការបំពានផ្លូវភេទ(PSEA) ដែលមានរយៈពេល ៣ ថ្ងៃ ពីថ្ងៃទី១២ ដល់ ១៤ ខែវិច្ឆិកា ឆ្នាំ២០២៦
សន្តិសុខសង្គម
ការទប់ស្កាត់ការកេងប្រវ័ញ្ច និងការបំពានផ្លូវភេទ(PSEA) ដែលមានរយៈពេល ៣ ថ្ងៃ ពីថ្ងៃទី១២ ដល់ ១៤ ខែវិច្ឆិកា ឆ្នាំ២០២៦
កំពង់ស្ពឺ÷ គណៈកម្មាធិការសាខា ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកស្រី មាស ចន្ទនី នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងផ្លូវភេទ (SGBV) និងគោលនយោបាយការទប់ស្កាត់ការកេងប្រវ័ញ្ច និងការបំពានផ្លូវភេទ(PSEA) ដែលមានរយៈពេល ៣ ថ្ងៃ ពីថ្ងៃទី១២ ដល់ ១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឧបត្ថម្ភដោយដោយសហព័ន្ធអន្តរជាតិ តាមរយៈកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការសាខាកក្រក ខេត្តកំពង់ធំ ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
សេចក្តីជូនដំណឹង
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ * បើកទ្វារទឹកទំនប់តាសាល មួយទ្វារ កម្ពស់ ០,២០ ម៉ែត្រ * បើកទ្វារទឹកទំនប់តាសាល បីទ្វារ កម្ពស់ (១=១,៥០ ម៉ែត្រ; ២=១,០០ ម៉ែត្រ)
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ចុះផ្សព្វផ្សាយច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ នៅឃុំមនោរម្យ ស្រុកថ្ពង
សន្តិសុខសង្គម
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ចុះផ្សព្វផ្សាយច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ នៅឃុំមនោរម្យ ស្រុកថ្ពង
កំពង់ស្ពឺ៖ នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ដោយទទួលបានការគាំទ្រថវិកាសេវាសង្គមពីរដ្ឋបាលស្រុក បានចុះបើកវគ្គផ្សព្វផ្សាយស្តីពី «ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ» ជូនដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ដើម្បីធានាឲ្យបាន នូវសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពល្អ ជូនដល់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងបង្ការទប់ស្កាត់រាល់បទល្មើសនានា
សន្តិសុខសង្គម
ដើម្បីធានាឲ្យបាន នូវសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពល្អ ជូនដល់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងបង្ការទប់ស្កាត់រាល់បទល្មើសនានា
កំពង់ស្ពឺ៖ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជានិងចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីធានាឲ្យបាន នូវសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពល្អ ជូនដល់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងបង្ការទប់ស្កាត់រាល់បទល្មើសនានាដូចជា បញ្ហាគ្រឿងញៀន អំពើលួច ឆក់ ប្លន់ក៏ដូចជាការលុបបំបាត់ឱ្យអស់ បញ្ហាក្មេងទំនើង ដែលបង្ករឱ្យមានការចលាចល និងបញ្ហាអសន្តិសុខក្នុងមូលដ្ឋាន កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទូទាំងខេត្តកំពង់ស្ពឺ បានបន្តអនុវត្តការងារល្បាតចល័តពេលយប់ជាប្រចាំនៅទីប្រជុំជននានា ជាពិសេសបានត្រៀមអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋគ្រប់ពេលវេលាផងដែរ៕
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អនុសាខាកាកបាទក្រហមស្រុក ផ្តល់ជូន គ្រួសារងាយរងគ្រោះខ្លាំង ចាស់ជរាគ្មានទីពឹង និង ស្ត្រីមេម៉ាយ ក្រីក្រ សរុបចំនួន៤គ្រួសារ នៅភូមិកន្ទួត ១គ្រួសារ និងភូមិក្រាំងពង្រ ៣គ្រួសារ ក្នុងឃុំសង្កែសាទប  ស្រុកឳរ៉ាល់

កំពង់ស្ពឺ÷ រសៀល ថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នាងខ្ញុំតំណាងលោកអភិបាលស្រុក និងក្រុមការងារ រួមជាមួយក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ បានចុះសួរសុខទុក្ខ និងនាំយកអំណោយអនុសាខាកាកបាទក្រហមស្រុក ផ្តល់ជូន គ្រួសារងាយរងគ្រោះខ្លាំង ចាស់ជរាគ្មានទីពឹង និង ស្ត្រីមេម៉ាយ ក្រីក្រ សរុបចំនួន៤គ្រួសារ នៅភូមិកន្ទួត ១គ្រួសារ និងភូមិក្រាំងពង្រ ៣គ្រួសារ ក្នុងឃុំសង្កែសាទប ស្រុកឳរ៉ាល់ ដោយមួយគ្រួសារៗ ទទួលបាន អង្ករ ២៥ គីឡូ មី១កេស ទឹកត្រីទឹកស៊ីអ៊ីវ១យួរ អាវ៤ ចាហួយ១ប្រអប់ និងថវិកា ២០ ០០០រៀល។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ...
សន្តិសុខសង្គម
កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ...
កំពង់ស្ពឺ៖ ក្រោមការដឹកបញ្ជាយ៉ាងម៉ឺងរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការល្បាតតាមបណ្ដាភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីក្មេងទំនើង (បង្ហោះម៉ូតូ) ដែលប្រព្រឹត្តកាលពីវេលាម៉ោង២១:៥៨នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិអង្គសេរី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កិច្ចប្រជុំលើលិខិតលឹខ ៣០៤៨ សជណ ចុះថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៦ របស់ក្រសួងមហាផ្ទៃ
សន្តិសុខសង្គម
កិច្ចប្រជុំលើលិខិតលឹខ ៣០៤៨ សជណ ចុះថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៦ របស់ក្រសួងមហាផ្ទៃ
កំពង់ស្ពឺ÷ ថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នៅសាលប្រជុំគីរីរម្យ អគាររដ្ឋបាលខេត្ត លោក ជេត ដុំ អគ្គនាយករងរដ្ឋបាលខេត្ត ដឹកនាំកិច្ចប្រជុំលើលិខិតលឹខ ៣០៤៨ សជណ ចុះថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៦ របស់ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី ស្នងការនគរបាលខេត្ត, មន្ទីរបរិស្ថានខេត្ត, មន្ទីរព័ត៌មាន, មន្ទីររ៉ែ និងថាមពលខេត្ត, មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត, មន្ទីរធនធានទឹក និងឧតុនិយម, មន្ទីរសាធារណការដែលដឹកជញ្ជូនខេត្ត, មន្ទីរ ឧស្សាហកម្ម វិទ្យាសាស្រ្ដ និងនវានវត្យខេត្ត, មន្ទីរកសិកម្ម និងនេសាទខេត, មន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់សូវយកដី និងមានការចូលរួមពីតំណាងក្រុង ស្រុក មន្ទីរអង្គភាពដែលមានការជាប់ពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
សិក្ខាសាលាផ្សព្វផ្សាយ «ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត» នៅខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម
សិក្ខាសាលាផ្សព្វផ្សាយ «ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត» នៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានអគ្គនាយកដ្ឋានទឹកស្អាត បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត» ក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ជាវ វិជ្ជាក់ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងមានការចូលរួមពីគ្រប់មន្ត្រីនៃបណ្ដាលមន្ទីរអង្គភាពពាន់ព័ន្ធនានាជុំវិញខេត្ត្ត តំណាងក្រុង/ស្រុក ទាំង៩ និងមេឃុំ ចៅសង្កាត់ ទាំង ៨៨ បានយល់ដឹងអំពីការគ្រប់គ្រង ការផលិត និងផ្គត់ផ្គង់ទឹកស្អាតនៅក្នុងមូលដ្ឋាន ដែលជាវិស័យមួយដ៏មានសារសំខាន់។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កិច្ចប្រជុំ ពិនិត្យវឌ្ឍនភាព នៃការអនុវត្តការងារកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ និងការអនុវត្តការងារជ.អ.៥ ដំណាក់កាលទី២ (ផ.អ.៥ទី២) ប្រចាំខែតុលា ឆ្នាំ២០២៦
សន្តិសុខសង្គម
កិច្ចប្រជុំ ពិនិត្យវឌ្ឍនភាព នៃការអនុវត្តការងារកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ និងការអនុវត្តការងារជ.អ.៥ ដំណាក់កាលទី២ (ផ.អ.៥ទី២) ប្រចាំខែតុលា ឆ្នាំ២០២៦
កំពង់ស្ពឺ៖ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាព នៃការអនុវត្តការងារកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ និងការអនុវត្តការងារជ.អ.៥ ដំណាក់កាលទី២ (ផ.អ.៥ទី២) ប្រចាំខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ងួន ឡាញ់ នាយករងរដ្ឋបាលខេត្ត និងមានការចូលរួមពីសំណាក់តំណាងទីចាត់ការរបស់សាលាខេត្ត លោក លោកស្រីតំណាងមន្ទីរអង្គភាពជុំវិញខេត្ត តំណាងក្រុង ស្រុកទាំង ៩ យ៉ាងច្រើនកុះករ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត