
ដើម្បីធានាឲ្យបាន នូវសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពល្អ ជូនដល់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងបង្ការទប់ស្កាត់រាល់បទល្មើសនានា
កំពង់ស្ពឺ៖ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជានិងចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីធានាឲ្យបាន នូវសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពល្អ ជូនដល់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងបង្ការទប់ស្កាត់រាល់បទល្មើសនានាដូចជា បញ្ហាគ្រឿងញៀន អំពើលួច ឆក់ ប្លន់ក៏ដូចជាការលុបបំបាត់ឱ្យអស់ បញ្ហាក្មេងទំនើង ដែលបង្ករឱ្យមានការចលាចល និងបញ្ហាអសន្តិសុខក្នុងមូលដ្ឋាន កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទូទាំងខេត្តកំពង់ស្ពឺ បានបន្តអនុវត្តការងារល្បាតចល័តពេលយប់ជាប្រចាំនៅទីប្រជុំជននានា ជាពិសេសបានត្រៀមអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋគ្រប់ពេលវេលាផងដែរ៕








