
សិក្ខាសាលាផ្សព្វផ្សាយ «ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត» នៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានអគ្គនាយកដ្ឋានទឹកស្អាត បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត» ក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ជាវ វិជ្ជាក់ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងមានការចូលរួមពីគ្រប់មន្ត្រីនៃបណ្ដាលមន្ទីរអង្គភាពពាន់ព័ន្ធនានាជុំវិញខេត្ត្ត តំណាងក្រុង/ស្រុក ទាំង៩ និងមេឃុំ ចៅសង្កាត់ ទាំង ៨៨ បានយល់ដឹងអំពីការគ្រប់គ្រង ការផលិត និងផ្គត់ផ្គង់ទឹកស្អាតនៅក្នុងមូលដ្ឋាន ដែលជាវិស័យមួយដ៏មានសារសំខាន់។








