
អនុសាខាកាកបាទក្រហមស្រុក ផ្តល់ជូន គ្រួសារងាយរងគ្រោះខ្លាំង ចាស់ជរាគ្មានទីពឹង និង ស្ត្រីមេម៉ាយ ក្រីក្រ សរុបចំនួន៤គ្រួសារ នៅភូមិកន្ទួត ១គ្រួសារ និងភូមិក្រាំងពង្រ ៣គ្រួសារ ក្នុងឃុំសង្កែសាទប ស្រុកឳរ៉ាល់
កំពង់ស្ពឺ÷ រសៀល ថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នាងខ្ញុំតំណាងលោកអភិបាលស្រុក និងក្រុមការងារ រួមជាមួយក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ បានចុះសួរសុខទុក្ខ និងនាំយកអំណោយអនុសាខាកាកបាទក្រហមស្រុក ផ្តល់ជូន គ្រួសារងាយរងគ្រោះខ្លាំង ចាស់ជរាគ្មានទីពឹង និង ស្ត្រីមេម៉ាយ ក្រីក្រ សរុបចំនួន៤គ្រួសារ នៅភូមិកន្ទួត ១គ្រួសារ និងភូមិក្រាំងពង្រ ៣គ្រួសារ ក្នុងឃុំសង្កែសាទប ស្រុកឳរ៉ាល់ ដោយមួយគ្រួសារៗ ទទួលបាន អង្ករ ២៥ គីឡូ មី១កេស ទឹកត្រីទឹកស៊ីអ៊ីវ១យួរ អាវ៤ ចាហួយ១ប្រអប់ និងថវិកា ២០ ០០០រៀល។








