ព័ត៌មានក្នុងខេត្ត

កំពង់ស្ពឺមាន សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
សេចក្តីជូនដំណឹង
កំពង់ស្ពឺមាន សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៣.១៥ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
សេចក្តីជូនដំណឹង
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ * បើកទ្វារទឹកទំនប់តាសាល មួយទ្វារកម្ពស់ ០,៥០ ម៉ែត្រ *បើកទ្វារទឹករលាំងជ្រៃ មួយទ្វារកម្ពស់ ០,៨០ ម៉ែត្រ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
សកម្មភាពក្រុមការងារចុះជួយស្រុកគងពិសី បានប្រតិបត្តិប្រចាំថ្ងៃនៅក្នុងមូលដ្ឋានរបស់ខ្លួន
សន្តិសុខសង្គម
សកម្មភាពក្រុមការងារចុះជួយស្រុកគងពិសី បានប្រតិបត្តិប្រចាំថ្ងៃនៅក្នុងមូលដ្ឋានរបស់ខ្លួន
ស្រុកគងពិសីសូមគោរពជូនរបាយការណ៍សម្រាប់ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ -ឯកឧត្ដម ម៉ែន មករា ប្រធានក្រុមការងារ រួមឯកឧត្តម លោក លោកស្រី ជាក្រុមការងារចុះមូលដ្ឋានភូមិចំការស្បូវ ឃុំព្រះនិព្វាន្ត លោក អោក សារិន អនុប្រធានគណបក្សឃុំ លោក ស៊ឹម នឿន សមាជិកអចិន្ត្រៃយ៍បក្សឃុំ ប្រធាន អនុប្រធានសាខាបក្សភូមិ ក្រុមការងារបក្សភូមិ បានប្រជុំជាមួយសមាជិកគណបក្សភូមិ និងលើកស្លាកគណបក្ស១ផ្ទាំង នៅតាមដងផ្លូវចូលភូមិចំការស្បូវ ឃុំព្រះនិព្វាន្ត។ ឯកឧត្តមប្រធានបានឧបត្ថម្ភថវិកា ដាក់លូបង្ហូររំដោះទឹកភូមិ ទទឹងផ្លូវភូមិ រៀបចំចាក់បេតុង និងលើកស្លាក អស់ថវិកាចំនួន ១,៥០០,០០០រៀល។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ក្រុមការងារចុះជួយឃុំព្រៃក្មេង ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ពិនិត្យសុខភាព និងចែកជូនរូបថតអនុស្សាវរីយ៍ដល់សិស្សានុសិស្ស
អប់រំ និងកីឡា
ក្រុមការងារចុះជួយឃុំព្រៃក្មេង ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ពិនិត្យសុខភាព និងចែកជូនរូបថតអនុស្សាវរីយ៍ដល់សិស្សានុសិស្ស
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ប្រធានក្រុមការងារចុះជួយភូមិទាំង៨ នៃឃុំព្រៃក្មេង ស្រុកភ្នំស្រួច បានអញ្ជើញដឹកនាំសមាជិក-សមាជិកាក្រុមការងារចុះផ្ទាល់តាមខ្នងផ្ទះ ដើម្បីសួរសុខទុក្ខ សំណេះសំណាល និងស្វែងយល់ពីស្ថានភាពរស់នៅទូទៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តម ឈួរ សុបញ្ញា : ការពិតនៃប្រវត្តិសាស្ត្រខ្មែរជាម្ចាស់បេតិកភណ្ឌ អរិយធម៌ និងទឹកដីស្របច្បាប់ មិនមែនជាអ្នកចម្លងពីនរណាម្នាក់ឡើយ
សិល្បៈនិងវប្បធម៌
ឯកឧត្តម ឈួរ សុបញ្ញា : ការពិតនៃប្រវត្តិសាស្ត្រខ្មែរជាម្ចាស់បេតិកភណ្ឌ អរិយធម៌ និងទឹកដីស្របច្បាប់ មិនមែនជាអ្នកចម្លងពីនរណាម្នាក់ឡើយ
ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងតែងតែសង្កេតឃើញមានការប្រឌិតរឿង ការបំភ្លៃប្រវត្តិសាស្ត្រ និងការទាមទារដោយគ្មានមូលដ្ឋានពីសំណាក់ប្រទេសជិតខាង (សៀម) ក្នុងការព្យាយាមបន្លំភ្នែកមហាជនជាតិ និងអន្តរជាតិ ថាបេតិកភណ្ឌ វប្បធម៌ និងអត្តសញ្ញាណរបស់ខ្មែរគឺជារបស់ខ្លួន ព្រមទាំងចោទប្រកាន់ថាខ្មែរយើងជាអ្នកចម្លងពីគេទៅវិញ។ ខ្ញុំចូលរួមជាទស្សនៈតាមរយៈអត្ថបទពន្យល់ និងដាស់តឿនមហាជន ដើម្បីបកអាក្រាតពីការទាមទារខុសពីប្រវត្តិសាស្ត្រ និងបញ្ជាក់ពីសិទ្ធិស្របច្បាប់ដ៏រឹងមាំរបស់ខ្មែរយើងក្នុងនាមជាកូនខ្មែរអ្នកបន្តវេន និងថែរក្សាមរតកដូនតា ព្រោះទង្វើរបស់បច្ចាមិត្រសៀមនេះគឺជាទង្វើបង្វែរខ្សាច់ធ្វើស្រែ ដែលផ្ទុយស្រឡះពីការពិតប្រវត្តិសាស្ត្រតំបន់ ក៏ដូចជាពិភពលោក។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តម ឈួរ សុបញ្ញា : ការគាំទ្រពុទ្ធិកសិក្សាគឺជាការរួមចំណែកបណ្តុះធនធានបន្តវេន និងជាមូលដ្ឋានសម្រាប់ការថែរក្សា និងពង្រឹងព្រះពុទ្ធសាសនា ឱ្យមានភាពរឹងមាំ គង់វង្ស និងបន្តតម្លៃល្អទៅកាន់ជំនាន់ក្រោយ

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងក្រុងពាលីលើកជហ្វា សាលាពុទ្ធិកបឋមសិក្សា វត្តអង្គរោង ស្ថិតនៅឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ពិធីនេះក៏មានការនិមន្តចូលរួមពី ព្រះមន្ត្រីសង្ឃស្រុកគងពិសី និងមានការអញ្ជើញចូលរួមពី លោកជំទាវ អគ្គមហាឧបាសិកា សេង សុខុម លោកស្រីអភិបាលរងស្រុក មេឃុំ អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ សរុបប្រមាណ ២០០រូប។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ការចុះសួរសុខទុក្ខ សំណះសំណាល និងពិនិត្យស្ថានភាពសិក្សា នៅសាលាមត្តេយ្យឯកជន និងសាលាបង្រៀនភាសាចិន ក្នុងឃុំដំណាក់រាំង
អប់រំ និងកីឡា
ការចុះសួរសុខទុក្ខ សំណះសំណាល និងពិនិត្យស្ថានភាពសិក្សា នៅសាលាមត្តេយ្យឯកជន និងសាលាបង្រៀនភាសាចិន ក្នុងឃុំដំណាក់រាំង
ខេត្តកំពង់ស្ពឺ៖ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដដែល ខ្ញុំបាទបានចុះសួរសុខទុក្ខ និងសំណះសំណាលយ៉ាងស្និទ្ធស្នាលជាមួយលោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស នៃសាលាមត្តេយ្យឯកជន និងសាលាបង្រៀនភាសាចិន ដែលមានទីតាំងស្ថិតក្នុងឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ការចុះសួរសុខទុក្ខ និងនាំយកប្រសាសន៍ផ្តាំផ្ញើរបស់ ឯកឧត្តម ហ៊ុន ម៉ានី ជូនដល់ លោក បាន បូរី ជំទប់ទី១
សន្តិសុខសង្គម
ការចុះសួរសុខទុក្ខ និងនាំយកប្រសាសន៍ផ្តាំផ្ញើរបស់ ឯកឧត្តម ហ៊ុន ម៉ានី ជូនដល់ លោក បាន បូរី ជំទប់ទី១
ខេត្តកំពង់ស្ពឺ៖ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ខ្ញុំបាទបានចុះសំណាក់សួរសុខទុក្ខដោយផ្ទាល់ដល់គេហដ្ឋានរបស់ លោក បាន បូរី ជំទប់ទី១ ដែលកំពុងសម្រាកព្យាបាលជំងឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កម្មវិធីសំណេះសំណាល និងចែកប័ណ្ណកម្មសិទ្ធិប្រើប្រាស់ដីធ្លីជូនប្រជាពលរដ្ឋក្នុងស្រុកថ្ពង
នយោបាយ
កម្មវិធីសំណេះសំណាល និងចែកប័ណ្ណកម្មសិទ្ធិប្រើប្រាស់ដីធ្លីជូនប្រជាពលរដ្ឋក្នុងស្រុកថ្ពង
ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ លោក ងួន វាសនា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសំណេះសំណាល និងចែកប័ណ្ណកម្មសិទ្ធិប្រើប្រាស់ដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកថ្ពង។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំពិភាក្សាលើគម្រោងពង្រីកផ្លូវ និងកែលម្អសោភ័ណភាពកំណាត់ផ្លូវជាតិលេខ៤ ក្នុងក្រុងច្បារមន
សេចក្តីជូនដំណឹង
រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំពិភាក្សាលើគម្រោងពង្រីកផ្លូវ និងកែលម្អសោភ័ណភាពកំណាត់ផ្លូវជាតិលេខ៤ ក្នុងក្រុងច្បារមន
(កំពង់ស្ពឺ)៖ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំកិច្ចប្រជុំពិភាក្សាលើគម្រោងពង្រីកផ្លូវ និងកែលម្អសោភ័ណភាពកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្រក្រុងច្បារមន ដើម្បីលើកកម្ពស់មុខមាត់ខេត្ត និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យមានសុវត្ថិភាព និងភាពងាយស្រួល។ កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំ យឹម សុខុម (ជាន់ទី១) អគាររដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត រតនា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ផ្សព្វផ្សាយអប់រំសុខភាព វគ្គសង្គ្រោះបឋម និងពិនិត្យព្យាបាលជំងឺ ចែកឱសថ ផ្តល់សេវា  និងទឹកសុទ្ធ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានចំនួន ១១ ៧០០នាក់(មួយម៉ឺនមួយពាន់ប្រាំពីររយនាក់) ស្រី ៨ ៨៩២នាក់ (លើសផែនការគ្រោងទុកចំនួន ៣ដង)
សុខាភិបាល

កំពង់ស្ពឺ÷ ថ្មីនេះនៅវិទ្យាល័យកំពង់ស្ពឺ ភូមិអង្គសេរី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមានការចង្អុលបង្ហាញដោយសមាណធម៌ ដ៏ប៉ិនប្រសព្វ ដោយផ្ទាល់ពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម លេង ផាលី សមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី .បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៨៣៧នាក់ ស្រី ៣២៩នាក់ និងនាំយកអំណោយសម្ភារបរិក្ខាថ្នាំពេទ្យដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដើម្បីចុះផ្សព្វផ្សាយអប់រំសុខភាព វគ្គសង្គ្រោះបឋម និងពិនិត្យព្យាបាលជំងឺ ចែកឱសថ ផ្តល់សេវា  និងទឹកសុទ្ធ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានចំនួន ១១ ៧០០នាក់(មួយម៉ឺនមួយពាន់ប្រាំពីររយនាក់) ស្រី ៨ ៨៩២នាក់ (លើសផែនការគ្រោងទុកចំនួន ៣ដង)។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កំពង់ស្ពឺមាន សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
សេចក្តីជូនដំណឹង
កំពង់ស្ពឺមាន សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៣.៣២ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
សេចក្តីជូនដំណឹង
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ * បិទទ្វារទឹកទំនប់តាសាល *បើកទ្វារទឹករលាំងជ្រៃ មួយទ្វារកម្ពស់ ០,៣០ ម៉ែត្រ *១~ស្ថានភាពទូទៅ៖*
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត