
ឯកឧត្តម ឈួរ សុបញ្ញា : ការពិតនៃប្រវត្តិសាស្ត្រខ្មែរជាម្ចាស់បេតិកភណ្ឌ អរិយធម៌ និងទឹកដីស្របច្បាប់ មិនមែនជាអ្នកចម្លងពីនរណាម្នាក់ឡើយ
ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងតែងតែសង្កេតឃើញមានការប្រឌិតរឿង ការបំភ្លៃប្រវត្តិសាស្ត្រ និងការទាមទារដោយគ្មានមូលដ្ឋានពីសំណាក់ប្រទេសជិតខាង (សៀម) ក្នុងការព្យាយាមបន្លំភ្នែកមហាជនជាតិ និងអន្តរជាតិ ថាបេតិកភណ្ឌ វប្បធម៌ និងអត្តសញ្ញាណរបស់ខ្មែរគឺជារបស់ខ្លួន ព្រមទាំងចោទប្រកាន់ថាខ្មែរយើងជាអ្នកចម្លងពីគេទៅវិញ។ ខ្ញុំចូលរួមជាទស្សនៈតាមរយៈអត្ថបទពន្យល់ និងដាស់តឿនមហាជន ដើម្បីបកអាក្រាតពីការទាមទារខុសពីប្រវត្តិសាស្ត្រ និងបញ្ជាក់ពីសិទ្ធិស្របច្បាប់ដ៏រឹងមាំរបស់ខ្មែរយើងក្នុងនាមជាកូនខ្មែរអ្នកបន្តវេន និងថែរក្សាមរតកដូនតា ព្រោះទង្វើរបស់បច្ចាមិត្រសៀមនេះគឺជាទង្វើបង្វែរខ្សាច់ធ្វើស្រែ ដែលផ្ទុយស្រឡះពីការពិតប្រវត្តិសាស្ត្រតំបន់ ក៏ដូចជាពិភពលោក។











