
ឯកឧត្តម ឈួរ សុបញ្ញា : ការគាំទ្រពុទ្ធិកសិក្សាគឺជាការរួមចំណែកបណ្តុះធនធានបន្តវេន និងជាមូលដ្ឋានសម្រាប់ការថែរក្សា និងពង្រឹងព្រះពុទ្ធសាសនា ឱ្យមានភាពរឹងមាំ គង់វង្ស និងបន្តតម្លៃល្អទៅកាន់ជំនាន់ក្រោយ
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងក្រុងពាលីលើកជហ្វា សាលាពុទ្ធិកបឋមសិក្សា វត្តអង្គរោង ស្ថិតនៅឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ពិធីនេះក៏មានការនិមន្តចូលរួមពី ព្រះមន្ត្រីសង្ឃស្រុកគងពិសី និងមានការអញ្ជើញចូលរួមពី លោកជំទាវ អគ្គមហាឧបាសិកា សេង សុខុម លោកស្រីអភិបាលរងស្រុក មេឃុំ អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ សរុបប្រមាណ ២០០រូប។











