ព័ត៌មានក្នុងខេត្ត

សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
សេចក្តីជូនដំណឹង
សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៧.៩១ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ ពណ៌ខៀវ៖គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង រាជធានីភ្នំពេញ ខេត្តរតនគិរី ខេត្តសៀមរាប ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តស្វាយរៀង ខេត្តព្រៃវែង និង ខេត្តស្ទឹងត្រែង ពណ៌បៃតង៖គុណភាពខ្យលល្អមាន ខេត្តកណ្តាល (ប្រភពមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ)
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
សេចក្តីជូនដំណឹង
កម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ • បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,២០ ម៉ែត្រ ១~ស្ថានភាពទូទៅ៖ -រលាំងជ្រៃថ្ងៃនេះ ៦,៩០ ម/ថ្ងៃម្សិលមិញ ៦,៩៣ ម (-០,0៣ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,១០ ម • ពាមឃ្លៃថ្ងៃនេះ=២,២៥ ម / ថ្ងៃម្សិលមិញ=២,២៨ ម  (-០,០៣ ម ) -តាសាល ថ្ងៃនេះ=១៥,៤៥ ម /ថ្ងៃម្សិលមិញ=១៥,៤៣ ម (+០,០២ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៣,៥៥ ម ៣~សីតុណ្ហភាព៖ (តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ) -ថ្ងៃនេះ Max=៣៧,០°c / Min =២៦,០°c ថ្ងៃម្សិលមិញMax=៣៧,០°c /Min=២៦.០°c (ប្រភពមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ)
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ក្រុមការងារចម្រុះខេត្តកំពង់ស្ពឺ ចុះពិនិត្យ និងវាស់វែងនិយាមកាក្បាលដីជាក់ស្តែង តាមសំណើរសុំអន្តរាគមន៍ចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច
សន្តិសុខសង្គម
ក្រុមការងារចម្រុះខេត្តកំពង់ស្ពឺ ចុះពិនិត្យ និងវាស់វែងនិយាមកាក្បាលដីជាក់ស្តែង តាមសំណើរសុំអន្តរាគមន៍ចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច
កំពង់ស្ពឺ៖ ឆ្លើយតបទៅនឹងសំណើរបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមការងារចម្រុះថ្នាក់ខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោក កៅ សុណ្ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត បានចុះពិនិត្យ និងវាស់វែងយកនិយាមកាលើទីតាំងក្បាលដីជាក់ស្តែង ស្ថិតនៅភូមិមានសិរី ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អភិបាលខេត្តកំពង់ស្ពឺ ជំរុញឱ្យក្រុមហ៊ុន Metfone ជួយពង្រីកប្រព័ន្ធសេវា Internet ក្នុងមូលដ្ឋានខេត្តឱ្យបានទូលំទូលាយសម្រួលដល់ការទំនាក់ទំនង ជាពិសេសតំបន់ទេសចរណ៍
ការអភិវឌ្ឍ
អភិបាលខេត្តកំពង់ស្ពឺ ជំរុញឱ្យក្រុមហ៊ុន Metfone ជួយពង្រីកប្រព័ន្ធសេវា Internet ក្នុងមូលដ្ឋានខេត្តឱ្យបានទូលំទូលាយសម្រួលដល់ការទំនាក់ទំនង ជាពិសេសតំបន់ទេសចរណ៍
កំពង់ស្ពឺ៖ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦---ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានជំរុញ និងស្នើដល់ក្រុមហ៊ុន Metfone ឱ្យជួយពង្រីកប្រព័ន្ធសេវាអ៊ីនធឺណិត និងទូរស័ព្ទឱ្យបានទូលំទូលាយនៅក្នុងមូលដ្ឋានខេត្ត ជាពិសេសនៅតាមគោលដៅសំខាន់ៗ ក៏ដូចជាប្រជាពលរដ្ឋតាមជនបទដាច់ស្រយាល និងតំបន់រមណីយដ្ឋានទេសចរណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរ និងសម្រួលដល់ការទំនាក់ទំនង ស្របទៅតាមការប្រើប្រាស់បច្ចេកវិទ្យាកំពុងដើរតួនាទីយ៉ាងសំខាន់ និងការដាក់ឱ្យដំណើរការជាផ្លូវការនូវ បណ្តាញសេវាទូរសព្ទចល័តជំនាន់ទី៥ (5G) នៅក្នុងខេត្ត។ ឯកឧត្តមបានថ្លែងបែបនេះគ្រាដែលឯកឧត្តមបាន អនុញ្ញាតឱ្យលោក ថៀវ​ វ៉ាន់​ ណាម (Thiều Văn Nam) នាយកសាខា Metfone ខេត្តកំពង់ស្ពឺ តំណាងក្រុមហ៊ុន Metfone ចូលជួបសម្តែងការគួរសម និងណែនាំខ្លួនជាផ្លូវការ និងពិភាក្សាការងារ ក្នុងឱកាសដែលលោកទទួលភារកិច្ចបំពេញការងារនៅខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កិច្ចប្រជុំវិសាមញ្ញ លើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំវិសាមញ្ញ លើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ
រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំវិសាមញ្ញ លើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត​ ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម​បណ្ឌិត អភិបាល​ នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធ លោកនាយកទីចាត់ការធនធានមនុស្សសាលាខេត្ត​ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ក្មេងទំនើង០៥នាក់ បាននាំគ្នាធ្វើសកម្មភាពបង្ហោះម៉ូតូ អូសជន្ទុលម៉ូតូ បង្កការរំខានដល់សណ្ដាប់ធ្នាប់សាធារណៈ យ៉ាងអនាធិបតេយ្យលើផ្លូវ
សន្តិសុខសង្គម
ក្មេងទំនើង០៥នាក់ បាននាំគ្នាធ្វើសកម្មភាពបង្ហោះម៉ូតូ អូសជន្ទុលម៉ូតូ បង្កការរំខានដល់សណ្ដាប់ធ្នាប់សាធារណៈ យ៉ាងអនាធិបតេយ្យលើផ្លូវ
កំពង់ស្ពឺ៖ ដោយអនុវត្តតាមគោលការដឹកនាំរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈ អភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់បំផុតពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ព្រឹត្តិបត្រព្យាករណ៍ធាតុអាកាសប្រចាំថ្ងៃ   សម្រាប់ខេត្តកំពង់ស្ពឺ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦
សេចក្តីជូនដំណឹង
ព្រឹត្តិបត្រព្យាករណ៍ធាតុអាកាសប្រចាំថ្ងៃ សម្រាប់ខេត្តកំពង់ស្ពឺ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦
Follow us on: ———————- Facebook: https://www.facebook.com/mowramcambodia/ Website: https://mowram.gov.kh/ Telegram: https://t.me/mowram_advertising YouTube: https://YouTube.com/@MOWRAMofficial TikTok: https://tiktok.com/@mowramofficial #កមពជា #Cambodia #mowram #kampongspeu #បរពនធធារាសាស្ត្រ #វសយធនធានទឹក #សនតភាពនៅកម្ពុជា #peaceofcambodia #ខេត្ដកំពង់ស្ពឺ #mowramkompongspeu
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
គណបក្សប្រជាជនកម្ពុជា÷ «នៅជិតប្រជាពលរដ្ឋ ស្តាប់ប្រជាពលរដ្ឋ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ»
នយោបាយ
គណបក្សប្រជាជនកម្ពុជា÷ «នៅជិតប្រជាពលរដ្ឋ ស្តាប់ប្រជាពលរដ្ឋ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ»
កំពង់ស្ពឺ៖ នាល្ងាចថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមីអដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង អញ្ជើញចុះសួរសុខទុក្ខលោក យឹម យឿង មេភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
សម្រាប់ខេត្តកំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
សេចក្តីជូនដំណឹង
សម្រាប់ខេត្តកំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ១០.៥៨ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ ពណ៌ខៀវ៖គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តស្វាយរៀង ខេត្តព្រៃវែង និង ខេត្តស្ទឹងត្រែង ពណ៌បៃតង៖គុណភាពខ្យលល្អមាន រាជធានីភ្នំពេញ ខេត្តរតនគិរី និង ខេត្តសៀមរាប(ប្រភពមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ)
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
សេចក្តីជូនដំណឹង
កម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ • បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,២០ ម៉ែត្រ ១~ស្ថានភាពទូទៅ៖ -រលាំងជ្រៃថ្ងៃនេះ ៦,៩៣ ម/ថ្ងៃម្សិលមិញ ៦,៩១ ម (+០,0២ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,០៧ ម • ពាមឃ្លៃថ្ងៃនេះ=២,២៨ ម / ថ្ងៃម្សិលមិញ=២,៣៥ ម  (-០,០៧ ម ) -តាសាល ថ្ងៃនេះ=១៥,៤៣ ម /ថ្ងៃម្សិលមិញ=១៥,៥៦ ម (-០,១៣ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៣,៥៧ ម ៣~សីតុណ្ហភាព៖ (តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ) -ថ្ងៃនេះ Max=៣៧,០°c / Min =២៦,០°c ថ្ងៃម្សិលមិញMax=៣៦,០°c /Min=២៦.០°c (ប្រភពមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ)
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពលោក នៅ ចេក អាយុ ៧០ឆ្នាំ ទទួលមរណភាពដោយរោគាពាធ ស្ថិតនៅភូមិតាំងទន្លេ សង្កាត់សុរព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម
ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពលោក នៅ ចេក អាយុ ៧០ឆ្នាំ ទទួលមរណភាពដោយរោគាពាធ ស្ថិតនៅភូមិតាំងទន្លេ សង្កាត់សុរព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា បានចាត់លោកស្រី ប៉ោក សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ចូលរួមជាមួយរដ្ឋបាលខេត្តដឹកនាំដោយលោក គង់ ឈុនលី នាយករដ្ឋបាលសាលាខេត្ត និងសហការី អញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពលោក នៅ ចេក អាយុ ៧០ឆ្នាំ ទទួលមរណភាពដោយរោគាពាធ ស្ថិតនៅភូមិតាំងទន្លេ សង្កាត់សុរព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អនុប្រធានសាខាកាកបាទក្រហមកម្ពុជាស្រុកគងពិសី រួមជាមួយ ក្រុមការងារស្រុក ក្រុមប្រឹក្សាឃុំ បានអញ្ជើញនាំយកសម្ភារៈ និងថវិកាសួរសុខទុក្ខគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ០១ខ្នង
សន្តិសុខសង្គម
អនុប្រធានសាខាកាកបាទក្រហមកម្ពុជាស្រុកគងពិសី រួមជាមួយ ក្រុមការងារស្រុក ក្រុមប្រឹក្សាឃុំ បានអញ្ជើញនាំយកសម្ភារៈ និងថវិកាសួរសុខទុក្ខគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ០១ខ្នង
កំពង់ស្ពឺ÷ ថ្ងៃទី១៩ ខែកកហកដា ឆ្នាំ២០២៦ លោក ហន ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុក និងជាអនុប្រធានសាខាកាកបាទក្រហមកម្ពុជាស្រុកគងពិសី រួមជាមួយ ក្រុមការងារស្រុក ក្រុមប្រឹក្សាឃុំ បានអញ្ជើញនាំយកសម្ភារៈ និងថវិកាសួរសុខទុក្ខគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ០១ខ្នង មានទំហំ ៦x៨ ម៉ែត្រ កម្ពស់ ៣ម៉ែត្រ (ថ្មក្រោម ប្រក់ក្បឿង សំយាបស័ង្កសី)  ម្ចាស់ឈ្មោះ នឹម ភារៈ ភេទប្រុស អាយុ ៤៤ឆ្នាំ និងប្រពន្ធ ប៉ិច សុខៃ ភេទស្រី អាយុ ៣៦ឆ្នាំ នៅភូមិរាំង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្ភារៈផ្តល់ជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម មី ៣កេស ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ មុង ១ ភួយ ១ កន្ទេល ១ ក្រមា ២ សារុង ១ និងថវិកាចំនួន១០០,០០០រៀល ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កិច្ចប្រជុំពិភាក្សា និងសម្របសម្រួលការបំពេញស្ថិតិកង់បី និងរឺម៉កដឹកអ្នកដំណើរ ដើម្បីគាំទ្រដល់ការអនុវត្តរបបគាំពារសង្គម
សន្តិសុខសង្គម
កិច្ចប្រជុំពិភាក្សា និងសម្របសម្រួលការបំពេញស្ថិតិកង់បី និងរឺម៉កដឹកអ្នកដំណើរ ដើម្បីគាំទ្រដល់ការអនុវត្តរបបគាំពារសង្គម
កំពង់ស្ពឺ៖រសៀថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺ បានសហការជាមួយក្រសួងផែនការ រៀបចំកិច្ចប្រជុំពិភាក្សា និងសម្របសម្រួលការបំពេញស្ថិតិកង់បី ឬរ៉ឺម៉កដឹកអ្នកដំណើរ ដែលបានចុះឈ្មោះ និងមិនទាន់បានចុះឈ្មោះក្នុងប្រព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមបណ្តាក្រុង-ស្រុកទូទាំងខេត្ត។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ជាវ វិជ្ជាក់ អភិបាលរងខេត្ត លោក កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួម នាយក នាយករងរដ្ឋបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជាច្រើនរូបទៀត។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត