ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សន្តិសុខសង្គម
មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបសំណេះសំណាលជាមួយក្រុមជនបង្គោលភូមិក្នុងសង្កាត់សុព័រទេព
កំពង់ស្ពឺ÷ ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ គណបក្សមូលដ្ឋានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានសហការជាមួយ គណៈកម្មាធិការគណបក្សក្រុងច្បារមន និងសង្កាត់សុពរ័ទេព នៃក្រុងច្បារមន បានជួបប្រជុំជាមួយជនបង្គោលកម្មករភូមិទាំង១០ភូមិ ក្រោមអធិបតីភាពលោក ចឹក បូរិន ប្រធានគណៈបក្សមូលដ្ឋានមន្ទីរការងារ លោក ឆន ឆេងឡាង ប្រធានគណបក្សមូលដ្ឋានសង្កាត់សុពរ័ទេព ដោយមានសមាសសភាពចូលរួម :
• ជនបង្គោលកម្មករភូមិចំនួន ៤០នាក់ ស្រី ៣៦នាក់
• សរុបអ្នកចូលរួម ៦៧ នាក់ ស្រី ៣៦នាក់ (ជនបង្គោលអវត្តមាន ១០នាក់ស្រី ៥នាក់)


សេចក្តីប្រកាសព័ត៌មាន
«និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ»
ចំណាប់អារម្មណ៍របស់សិស្ស យុវសិស្ស នៅវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ បសេដ្ឋ នៅក្នុងយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ»ជំហានទី២ អំពីការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ។ (Part5)
ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
_______________________
🔗📱JOIN មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
📱Facebook
📱Tik Tok
📱Youtube
📱Instagram
📱X(Twitter)


សេចក្តីជូនដំណឹង
សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦.៣៤ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។


សន្តិសុខសង្គម
បុរសម្នាក់ប៉ុនប៉ងរំលោភសេពសន្ថវៈ និងហិង្សាចេតនាដោយស្ថានទម្ងន់ (លើជនរងគ្រោះ ជាអនិតិជន)
កំពង់ស្ពឺ៖ដោយអនុវត្ដតាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ដដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែននិងលោកឧត្ដមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរង ជំនួយការដឹកនាំការិយាល័យ លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង បានដឹកនាំកំលាំងចុះបង្ក្រាបករណីប៉ុនប៉ងរំលោភសេពសន្ថវៈ និងហិង្សាចេតនាដោយស្ថានទម្ងន់ (លើជនរងគ្រោះ ជាអនិតិជន)


នយោបាយ
ក្រុមការងារចលនាស្ត្រីស្រុកបសេដ្ឋ លើកកម្ពស់តួនាទីស្ត្រី និងពង្រឹងការងារនៅមូលដ្ឋាន
កំពង់ស្ពឺ ៖ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ិន ឃុន រួមជាមួយលោកជំទាវ ទឹម សាវ៉ាត និងលោកជំទាវ គា សុខភូ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការពង្រឹងរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ក្រុមការងារចលនាស្ត្រី និងជួបសំណេះសំណាលជាមួយសមាជិក សមាជិកាចលនាស្ត្រីស្រុកបសេដ្ឋ នៅទីស្នាក់ការគណបក្សស្រុកបសេដ្ឋ


នយោបាយ
កិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃសៅរ៍ ៥ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ សៅ សុគន្ធារី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងប្រធានក្រុមការងារចុះមូលដ្ឋានឃុំអង្គពពេល បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ ដើម្បីត្រៀមរៀបចំផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលមានសមាសភាពអញ្ជើញចូលរួមពី ឯកឧត្តម វន សុវណ្ណារី លោកស្រី អុឹម សុវណ្ណារី លោក ប៉ែន ហេង មេឃុំអង្គពពពេល លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានឃុំអង្គពពេល សមាជិកអចិន្ត្រៃយ៍បក្សឃុំ, មន្ត្រីប៉ុស្ដិ៍នគរបាលឃុំ,យុវជនគណបក្សឃុំ, ប្រធានសាខាបក្សភូមិ នៅស្នាក់ការគណបក្សឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នាព្រឹកថ្ងៃដដែរ លោកជំទាវប្រធាន បានបន្តអញ្ជើញទៅសួរសុខទុក្ខ (១) លោក ហ៊ីង សាមុត អតីតមេឃុំអង្គពពេល ដែលកំពុងមានជំងឺ សម្រាកព្យាបាលនៅផ្ទះ, ភូមិកំណប់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។


សន្តិសុខសង្គម
ទីណាទុក្ខលំបាក ទីនោះមានមុខ សមាជិកគណបក្សប្រជាជនកម្ពុជា
កំពង់ស្ពឺ÷ បើទោះបីជាដឹងថាជនរងគ្រោះ បានទទួលអំណោយជាបន្តបន្ទាប់ពីអាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក ខេត្ត និងសប្បុរសជននានា ក៏ដោយចុះ រសៀលថ្ងៃសៅរ៍ ៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ទឹម សាវ៉ាត ប្រធានក្រុមការងារ និងលោកជំទាវ ម៉ែន ស៊ីនួន អនុប្រធានក្រុមការងារ ចុះជួយឃុំ បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារ រងគ្រោះផ្ទុះសេរខ្សែភ្លើងឆេះផ្ទះដោយផ្ទាល់ គឺផ្ទះលោក គឹម អុី ប្រពន្ធឈ្មោះ ជី ស្រីរដ្ឋ ស្ថិតនៅភូមិ ត្រពាំងសូភី ឃុំ ភ្នំតូច ស្រុក សាមគ្គីមុនីជ័យ ខេត្ត កំពង់ស្ពឺ។


នយោបាយ
យុវជនទាំងអស់ បន្តការគាំទ្រជឿជាក់ និងជឿទុកចិត្ត លើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតីភាពក្នុងវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សខេត្តកំពង់ស្ពឺ»វិធីនេះប្រារព្ធធ្វើនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦សាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ។


អប់រំ និងកីឡា
មេបញ្ជាការ ដាក់បទបញ្ជាឱ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះផ្សព្វផ្សាយលេខទូរស័ព្ទអន្តរាគមន៍សង្គ្រាះបន្ទាន់ Hotline 1292 ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្រើនបន្ថែមទៀតនិងកសាងបណ្តាញនៅតាមមូលដ្ឋានក្នុងភូមិស្រាស្រ្ដស្រុកគងពិសី...
កំពង់ស្ពឺ៖ដោយមានការចង្អុលបង្ហាញនិងអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ ព័ត៌មានសន្តិសុខកងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី ដឹកនាំដោយលោកវរសេនីយ៍ត្រី ទុំ សារិទ្ធ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផ្សព្វផ្សាយលេខទូរស័ព្ទអន្តរាគមន៍សង្គ្រាះបន្ទាន់ Hotline 1292 ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្រើនបន្ថែមទៀត នៅមូលដ្ឋានឃុំស្រង់ដោយមានចំនួន១៨ភូមិ គ្រប់ចំនួន និងកសាងបណ្តាញនៅតាមមូលដ្ឋានក្នុងភូមិស្រាស្រ្ដស្រុកគងពិសី រួមជាមួយនឹងក្រុមការងាររដ្ឋបាលឃុំស្រង់ចូលរួមសហការផងដែរ។


សន្តិសុខសង្គម
មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារកងអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខលោក ស្រី ងួន ចំណាន ដែលជាសមាជិកក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺថែទាំសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ...
កំពង់ស្ពឺ៖ ដោយអនុវត្តតាមគោលការដឹកនាំយ៉ាងបុិនប្រសពឈ្លាសវៃប្រកបដោយគុណធម៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទសេ និងមានការណែនាំដោយពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង០២.០០នាទីរសៀល ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារកងអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីសំណាក់ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រួមនឹងពីអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ សមាគមកិច្ចការនារីខេត្ត ចុះសួរសុខទុក្ខលោក ស្រី ងួន ចំណាន ដែលជាសមាជិកក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺថែទាំសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។


សន្តិសុខសង្គម
អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅក្នុងឃុំភ្នំតូច ស្រុកសាមគ្គីមុន្នីជ័យខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៤ និង ៣០នាទី មានករណីអគ្គីភ័យឆេះប្រជាពលរដ្ឋ ០១ ខ្នង ទំហំ ៦ ម៉ែត្រ × ១២ ម៉ែត្រ ធ្វើអំពីឈើលេី ថ្មក្រោម ដំបូលប្រក់ក្បឿង ស្ថិតនៅភូមិត្រពាំងសុភី ឃុំភ្នំតូចស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ជាកម្មសិទ្ធិរបស់ឈ្មោះ គឹម អុី ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរ រដ្ឋបាលរោងចក្រ ប្រពន្ធឈ្មោះ ជី ស្រីរ័ត្ន ភេទស្រី អាយុ ៤១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។


សន្តិសុខសង្គម
បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន ០៧នាក់ ពាក់ព័ន្ធករណីល្បែងស៊ីសងតាមប្រព័ន្ធ Online ខុសច្បាប់ ក្នុងភុមិសាស្ត្រក្រុងច្បាមន...
កំពង់ស្ពឺ÷ ដោយអនុវត្តតាមគោលការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១៧:០០នាទី ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងមូលដ្ឋាកងរាជអាវុធហត្ថក្រុងច្បាមន បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ក្នុងនោះស្រីចំនួន ៤នាក់ ពាក់ព័ន្ធករណីល្បែងស៊ីសង Online ខុសច្បាប់ ស្ថិតនៅចំណុចភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។


អប់រំ និងកីឡា
ព្រះពុទ្ធសាសនារឹងមាំនាំឱ្យសីលធម៌សង្គមរឹងមាំ; សីលធម៌សង្គមរឹងមាំនាំមូលធនមនុស្សរឹងមាំ នាំឱ្យជាតិរីកចម្រើន
កំពង់ស្ពឺ៖ នៅរសៀលថ្ងៃសុក្រ ៤ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាានាបានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់សាលាអនុគណស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមព្រះអធិបតីភាព ព្រះវរជ័យសិរីញាណ អ៊ុំ ផេង ព្រះអនុគណស្រុកសាមគ្គីមុនីជ័យ និងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃស្រុក ព្រះចៅអធិការគ្រប់វត្ត គ្រូសូត្រស្តាំ-ឆ្វេង លោកអភិបាលរងស្រុក ប្រធានការិយាល័យជំនាញ លោកមេឃុំ លោកមេប៉ុស្តិ៍ លោកអាចារ្យ និងគណៈកម្មការវត្តទូទាំងស្រុកសាមគ្គីមុនីជ័យ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាអនុគណ វត្តស្រះឃ្លាំង ស្ថិតក្នុងឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

