
ព្រះពុទ្ធសាសនារឹងមាំនាំឱ្យសីលធម៌សង្គមរឹងមាំ; សីលធម៌សង្គមរឹងមាំនាំមូលធនមនុស្សរឹងមាំ នាំឱ្យជាតិរីកចម្រើន
កំពង់ស្ពឺ៖ នៅរសៀលថ្ងៃសុក្រ ៤ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាានាបានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់សាលាអនុគណស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមព្រះអធិបតីភាព ព្រះវរជ័យសិរីញាណ អ៊ុំ ផេង ព្រះអនុគណស្រុកសាមគ្គីមុនីជ័យ និងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃស្រុក ព្រះចៅអធិការគ្រប់វត្ត គ្រូសូត្រស្តាំ-ឆ្វេង លោកអភិបាលរងស្រុក ប្រធានការិយាល័យជំនាញ លោកមេឃុំ លោកមេប៉ុស្តិ៍ លោកអាចារ្យ និងគណៈកម្មការវត្តទូទាំងស្រុកសាមគ្គីមុនីជ័យ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាអនុគណ វត្តស្រះឃ្លាំង ស្ថិតក្នុងឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។











