
មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបសំណេះសំណាលជាមួយក្រុមជនបង្គោលភូមិក្នុងសង្កាត់សុព័រទេព
កំពង់ស្ពឺ÷ ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ គណបក្សមូលដ្ឋានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានសហការជាមួយ គណៈកម្មាធិការគណបក្សក្រុងច្បារមន និងសង្កាត់សុពរ័ទេព នៃក្រុងច្បារមន បានជួបប្រជុំជាមួយជនបង្គោលកម្មករភូមិទាំង១០ភូមិ ក្រោមអធិបតីភាពលោក ចឹក បូរិន ប្រធានគណៈបក្សមូលដ្ឋានមន្ទីរការងារ លោក ឆន ឆេងឡាង ប្រធានគណបក្សមូលដ្ឋានសង្កាត់សុពរ័ទេព ដោយមានសមាសសភាពចូលរួម : • ជនបង្គោលកម្មករភូមិចំនួន ៤០នាក់ ស្រី ៣៦នាក់ • សរុបអ្នកចូលរួម ៦៧ នាក់ ស្រី ៣៦នាក់ (ជនបង្គោលអវត្តមាន ១០នាក់ស្រី ៥នាក់)











