ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

ការអភិវឌ្ឍ
បញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅខេត្តកំពង់ស្ពឺ
───
🔗 📱 JOIN មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
📱 Facebook
📱Tik Tok
📱Youtube
📱Instagram
📱 X(Twitter)


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព នឹងសំឡើងពីចម្ងាយ (Online Zoom)
កំពង់ស្ពឺ៖ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦---ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈ អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមកិច្ចប្រជុំគណៈ អភិបាលខេត្តប្រចាំខែ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី ក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធបញ្ជូនរូបភាពនឹងសំឡេងពី ចម្ងាយ (Online Zoom)។ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ គណៈអភិបាល នៃគណអភិបាលរងខេត្ត និង គណៈអភិបាលក្រុង/ស្រុកទាំង៩។


ការអភិវឌ្ឍ
ដើម្បីឲ្យផ្លូវមានគុណភាពខ្ពស់ តើឃុំសង្កាត់នានាក្នុងខេត្តកំពង់ស្ពឺ ត្រូវធ្វើដូចម្ដេចខ្លះនាសម័យឌីជីថលនេះ?
កំពង់ស្ពឺ៖ កិច្ចប្រជុំសំណើដេញថ្លៃនេះមានវត្តមានក្រុមហ៊ុនចំនួន ១២ ដែលបានចូលរួមដាក់សំណើដេញថ្លៃ។ គម្រោងដែលត្រូវដេញថ្លៃនាពេលនេះ គឺការងារសាងសង់ផ្លូវបេតុងអាមេចំនួន ១ខ្សែ ក្នុងឃុំជំពូព្រឹក្ស ប្រវែងផ្លូវ ០.៣៥ គ.ម ទទឹង៦ម កម្រាស់ ១៥០ ម.ម និងសាងសង់ស្លាកសញ្ញាគម្រោង១កន្លែង តម្លៃប៉ាន់ស្មាន ២៥៨,២៥៩,៩០០ រៀល ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមបណ្ឌិតអភិបាលខេត្ត នាំយកសារលិខិតរំលែកទុក្ខ និងថវិការបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមនី ចូលរួមរំលែកទុក្ខគ្រួសារសពយុទ្ធជនជួរមុខ
កំពង់ស្ពឺ៖ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦--- ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមសម្តែងការសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព លោកនាយទោ យឿន សោភា អាយុ ២១ឆ្នាំ ដែលជាយុទ្ធជនបំពេញភារកិច្ចនៅសមរភូមិជួរមុខ។ សពលោកនាយទោ យឿន សោភា ត្រូវបានធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅភូមិត្រពាំងអូល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។


កសិកម្ម
ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ បង្ហាញពីវិស័យសក្តានុពលសំខាន់ៗចំនួន ៤ ក្នុងពិធីអបអរសាទរ «រុក្ខទិវា ៩ កក្កដា» ព្រមទាំងណែនាំឱ្យទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ
កំពង់ស្ពឺ៖ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦--- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៦ ពិធីនេះត្រូវបានប្រារព្ធឡើង នៅក្នុងបរិវេណវត្តសំពៅ ស្ថិតនៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។


សន្តិសុខសង្គម
កិច្ចប្រជុំគណៈកម្មការរដ្ឋបាលសុរិយោដីថ្នាក់ខេត្ត លើករណីវិវាទកិច្ចសន្យា ទិញលក់ដីទំហំ ៥០ហិកតា
កិច្ចប្រជុំគណៈកម្មការរដ្ឋបាលសុរិយោដីថ្នាក់ខេត្ត
លើករណីវិវាទកិច្ចសន្យា ទិញលក់ដីទំហំ ៥០ហិកតា រវាងឈ្មោះ ឆាយ សាន ជាមួយឈ្មោះ សៅ ស៊ីធី មានទីតាំងស្ថិតនៅ ភូមិតាំងស្ងោរ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
- រដ្ឋបាលខេត្តនឹងរៀបចំកិច្ចប្រជុំគណៈកម្មការរដ្ឋបាលសុរិយោដីថ្នាក់ខេត្ត លើករណីវិវាទកិច្ចសន្យា ទិញលក់ដីទំហំ ៥០ហិកតា រវាងឈ្មោះ ឆាយ សាន ជាមួយឈ្មោះ សៅ ស៊ីធី មានទីតាំងស្ថិតនៅភូមិតាំងស្ងោរ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ សាលប្រជុំ គីរីរម្យ ជាន់ផ្ទាល់ដី នៃអគាររដ្ឋបាលខេត្ត។
ក្រោយពីការពិភាក្សា អង្គប្រជុំមានគោលការណ៍ដូចខាងក្រោម៖
រដ្ឋបាលខេត្ត នឹងអញ្ជើញគូភាគីវិវាទទាំពីរមកពិភាក្សា និងបង្ហាញឆន្ទៈចុងក្រោយ ដើម្បីសម្រុះសម្រួលបញ្ចប់ វិវាទ ក្នុងករណីមិនមានការឯកភាពគ្នា រដ្ឋបាលខេត្តនឹងបញ្ជូនករណីវិវាទនេះ ទៅស្ថាប័នផ្សេង។


សេចក្តីជូនដំណឹង
តើមានអ្វីជាចំណាប់អារម្មណ៍ចំពោះទៅលើអ្នកស្ដាប់ និងទស្សនា ចំពោះយុវតីនៅជនបទ
ចំណាប់អារម្មណ៍របស់សិស្ស យុវសិស្ស សាយ សុភី រៀននៅវិទ្យាល័យ បណ្ឌិតឡុងសៀម នៅក្នុងបើកយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ»ជំហានទី២ អំពីការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ។
ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ


សេចក្តីជូនដំណឹង
កម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦
• បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,៥០ ម៉ែត្រ
១~ស្ថានភាពទូទៅ៖
-រលាំងជ្រៃថ្ងៃនេះ ៧,១៦ ម/ថ្ងៃម្សិលមិញ ៦,៨៤ ម (+០,៣២ ម) ខាងលើ កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=+០,១៦ ម
• ពាមឃ្លៃថ្ងៃនេះ=៣,៥០ ម / ថ្ងៃម្សិលមិញ=៣,៩០ ម (-០,៤០ ម )
-តាសាល ថ្ងៃនេះ=១៦,០៥ ម /ថ្ងៃម្សិលមិញ=១៦,១០ ម (-០,០៥ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-២,៩៥ ម
៣~សីតុណ្ហភាព៖
(តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ)
-ថ្ងៃនេះ Max=៣៤,០°c / Min =២៥,០°c
ថ្ងៃម្សិលមិញMax=៣៤,០°c /Min=២៥.០°c
(ប្រភពមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ)


សេចក្តីជូនដំណឹង
កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥.២៧ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥.២៧ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។


ការអភិវឌ្ឍ
លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រៀបចំក្នុងពិធីបុកគ្រិះអគារស្នាក់នៅសម្រាប់កម្លាំងអាវុធហត្ថបន្ថែមក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តថ្មី....
កំពង់ស្ពឺ៖ ដោយអនុវត្តតាមការចង្អុលបង្ហាញតម្រង់ទិសរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញដឹកក្រុមការងារកងរាជអាវុធហត្ថរៀបចំក្នុងពិធីបុកគ្រិះសាងសង់អគារស្នាក់នៅសម្រាប់កម្លាំងអាវុធហត្ថបន្ថែមក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តថ្មី។


ការអភិវឌ្ឍ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦--- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានសមាគមន៍អតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានអញ្ជើញអមដំណើរ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅភូមិតាំងទន្លេ សង្កាត់ទំព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ពិធីនេះមានការអញ្ជើញចូលរួមពីគណៈប្រតិភូ គណៈកម្មាធិការកណ្តាល ប្រធានក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំង៣ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, អាជ្ញាធរ, កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និងនិវត្តជន ប្រមាណ២០០នាក់។


សេចក្តីជូនដំណឹង
ព្រឹត្តិបត្រព្យាករណ៍ធាតុអាកាសប្រចាំថ្ងៃ សម្រាប់ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦
ព្រឹត្តិបត្រព្យាករណ៍ធាតុអាកាសប្រចាំថ្ងៃ
សម្រាប់ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦
Follow us on:
———————-
Facebook: https://www.facebook.com/mowramcambodia/
Website: https://mowram.gov.kh/
Telegram: https://t.me/mowram_advertising
YouTube: https://YouTube.com/@MOWRAMofficial
TikTok: https://tiktok.com/@mowramofficial
#កមពជា #Cambodia #mowram #kampongspeu #បរពនធធារាសាស្ត្រ #វសយធនធានទឹក #សនតភាពនៅកម្ពុជា #peaceofcambodia #ខេត្ដកំពង់ស្ពឺ #mowramkompongspeu


សេចក្តីជូនដំណឹង
«ការងារព័ត៌មានសាធារណមតិ និងការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ (Say No to Fake News)
កិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មានសាធារណមតិ និងការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ (Say No to Fake News) ជំហានទី២

