
ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ បង្ហាញពីវិស័យសក្តានុពលសំខាន់ៗចំនួន ៤ ក្នុងពិធីអបអរសាទរ «រុក្ខទិវា ៩ កក្កដា» ព្រមទាំងណែនាំឱ្យទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ
កំពង់ស្ពឺ៖ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦--- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៦ ពិធីនេះត្រូវបានប្រារព្ធឡើង នៅក្នុងបរិវេណវត្តសំពៅ ស្ថិតនៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។











